កម្លាំងនគរបាលខណ្ឌឫស្សីកែវ វាយខ្នោះក្រុមចោរប្រើដាវប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងរបស់លោកបានបើកការស្រាវជ្រាវ រហូតតាមបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាប្លន់២នាក់ ជាបន្តបន្ទាប់ ខណៈជនទាំងនេះ បានប្រើដាវកាប់គំរាមប្លន់យកទូរស័ព្ទ កាបូបលុយ និងសម្ភារផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។
ក្នុងប្រតិបត្តិការឃាត់ខ្លួន មុខសញ្ញាទាំង២នាក់ខាងលើនេះ ត្រូវបានអនុវត្តន៍ និងធ្វើឡើងជាបន្តបន្ទាប់នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា «បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងនគរបាលរបស់យើង បានបន្តស្រាវជ្រាវសហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែដោយកំណត់បានមុខសញ្ញា ដែលតែងតែធ្វើសកម្មភាព ដោយប្រើដាវកាប់គំរាមប្លន់យកទូរស័ព្ទ កាបូបលុយ រួមនិងសម្ភារផ្សេងៗពីប្រជាពលរដ្ឋតាម ដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ»។
លោកអធិការ បានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសួរនាំ មុខសញ្ញាត្រូវជាប់សង្ស័យទាំង២នាក់ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦យប់ មិញនេះ ពួកគេទាំង២នាក់ បានធ្វើសកម្មភាពប្រើដាវភ្ជង់ប្លន់ យកបានទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ដុល្លារចំនួន២៥០$ ពីជនរងគ្រោះពិតប្រាកដមែន ។
លោកអធិការ បានបន្តថា មុខសញ្ញាត្រូវឃាត់ខ្លួន៖ ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ម្ដុំផ្លូវរថភ្លើង ស្ថិតក្នុង ភូមិដើមខ្វិត សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ អូន សុ ភក្តិ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្បែរចំណុចកើត ហេតុខាងលើ។
បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង២នាក់ ត្រូវបញ្ជូនទៅឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៨ ឧសភា ឆ្នាំ២០១៦ មានរឿងហេតុមួយផងដែរ ជុំវិញប្លន់យកទ្រព្យសម្បត្តិ ដែលមានជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ ដោយពាក់ម៉ាស៤នាក់ យកអត់ទ្រព្យសម្បត្តិមួយចំនួន ត្រង់ចំនុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ ដោយជនសង្ស័យពាក់ម៉ាស៤នាក់ យកអត់ទ្រព្យសម្បត្តិមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈដែលម្ចាស់ផ្ទះបាត់បង់រួមមាន៖ ខ្សែក១ខ្សែ ទម្ងន់១ដំឡឹង ៥ជី, ខ្សែកមាស១ខ្សែទម្ងន់៤ជី, ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ (ទិញ២០០ដុល្លារ), លុយខ្មែរ៨ម៉ឺនរៀល, ទូរស័ព្ទដៃ Samsung ៣គ្រឿង, ទូរស័ព្ទ ហួវៃ១គ្រឿង និង ទូរស័ព្ទណូគាចុចពិល១គ្រឿង។ ចំណែកឯអ្នកឈ្មោះ សូត្រ សុខ ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកមកលេងផ្ទះជនរងគ្រោះ ក៏បាត់បង់សម្ភារៈផងដែរ រួមមាន៖ ខ្សែកប្លាកទីន ១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ ទម្ងន់៥ជី និងលុយខ្មែរ ៣០ម៉ឺនរៀល។
សមត្ថកិច្ចបញ្ជាក់ទៀតថា ម្ចាស់ផ្ទះដែលចោរប្លន់ មានប្តីឈ្មោះ រ៉ើន រុន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ ស៊ំ សៅហេង ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!