នារីវ័យក្មេងម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន
សៀមរាប៖ នារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវទៅអង្គរវត្ត ចំងាយ៣០០ម៉ែត្រ នៅខាងជើង កន្លែងឆែកសំបុត្រភ្ញៀវ ចូលខាងកើត ផ្លូវចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុមទី១៥ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា នារីដេលចងក ធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ ងួន មុន្នីរ័ត្ន អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិក ខារ៉ាអូខេ និងរៀនអ៊ុតសក់នៅពេលថ្ងៃ មានស្រុកកំណើត នៅភូមិពេងមានត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្ត្រីបគរបាលដដែលបានបន្តថា នារីរងគ្រោះ ពិតជាចងក សម្លាប់ខ្លួនពិតប្រាកដមែន ដោយមូលហេតុ មានបញ្ហាក្នុងគ្រួសារ (ម្ដាយឈឺធ្ងន់អត់មាន ប្រាក់មើល) មិនមែនជាករណីឃាតកម្មទេ ។ ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមុននេះ នាងមានទឹកមុខស្រពោន ដោយបានប្រាប់បងប្អូនថា ម្ដាយខ្ញុំឈឺនៅឯស្រុកកំណើត ។
សូមបញ្ជាក់ថា នារីរងគ្រោះប្រហែលជាបានលេបថ្នាំប៉ារ៉ា ហើយបានចងកសម្លាប់ខ្លួន ព្រោះនៅកន្លែងកើតហេតុឃើញមាន សំបកថ្នាំ ប៉ារ៉ាចំនួន ៣បន្ទះ និងរបស់របរមួយចំនួនទៀត ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តពោធិ៍លង្កា៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកករណីចងកមួយទៀតដែរ លោក យ៉ែម យាន មេឃំុពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្រេចចិត្តចងកធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៤ជាង ព្រឹកទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកញ្ចុះអង្គុយលេងមុខផ្ទះ ក្នុងភូមិបាងកាយាកឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កូនចៅ និងសាច់ញ្ញាតិបាននិយាយថា លោកមេឃុំ គាត់ជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋ ក្នុងឃំុណាស់ ហើយគាត់និយាយលេងជាមួយប្រជាពលរដ្ឋម្សិលមិញថា គាត់រាល់ថ្ងៃនេះ ពិបាកចិត្តខ្លាំងណាស់ ប្រពន្ធឈឺ គ្មានពេលជា កូនការហើយលែងលះគ្នា និងលុយមើលជម្ងឺប្រពន្ធអស់ គាត់ពិបាកណាស់ក្នុងគ្រួសារគាត់។
អ្នកភូមិបានឲ្យគាតខ្ចី១ឬ២លាន តែគាត់អត់មាត់អីទាំងអស់ លុះដល់ព្រឹកស្រាប់តែមានការភ្ញាក់ផ្អើលថាមេឃំុចងកសម្លាប់ខ្លួនតែម្តង។
អ្នកភូមិទៅជួយសង្គ្រោះជីវិតលោកមេឃុំ បាននិយាយថា ក្រោយឃើញលោកមេចងកនោះ ពួកគាត់បានយកកាំបិតកាត់ក្រមាចេញ ហើយជួយធ្វើចលនាបេះដូង ពីព្រោះពេលស្ទាបសាច់ទៅ នៅក្តៅនៅឡើយ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវត្តមានរបស់លោកចៅហ្វាយស្រុកមណ្ឌលសីមាចុះដល់កន្លែងកើតហេតុផងដែរ ដើម្បីប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!