ស្ត្រីម្នាក់លូកហោប៉ៅដើម្បីលួចកាបូប ត្រូវគេទាន់​ចាប់ឃាត់​ខ្លួនប្រគល់​ឲ្យ កម្លាំង​នគរបាលប៉ុស្ដិ៍​ទួលសង្កែ

 
 

(ភ្នំពេញ)៖ ស្ដ្រីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលូកហោប៉ៅដើម្បីលួចកាបូបស្ដ្រីម្នាក់ដែលកំពុងឈរទិញម្ហូបក្នុងផ្សារទំនប់ តែមិនបានសម្រេច ក៏ត្រូវម្ចាស់ដឹងខ្លួនទាន់ រួចចាប់ប្រគល់ខ្លួនឲ្យ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងដើរទិញម្ហូប ក្នុងផ្សារ ខណៈនោះស្ត្រីត្រូវសង្ស័យម្នាក់បានមកបន្លំលូកហោប៉ៅលួចយកកាបូបលុយពីជនរងគ្រោះ ប៉ុន្តែត្រូវបានអ្នករត់ម៉ូតូឌុបឃើញទាន់ប្រាប់ជនរងគ្រោះ ឲ្យឃាត់ខ្លួនស្ត្រីសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែតែម្ដង។ សមត្ថកិច្ចបន្ថែមថា ស្ត្រីជនសង្ស័យ ឈ្មោះ ទូច កញ្ញរី អាយុ២៨ឆ្នាំ ចំណែកស្ត្រីរងគ្រោះឈ្មោះ ផាន់ ឆវី អាយុ៤៣ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៥៩៨ ក្រុមទី១៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសួរនាំនៅប៉ុស្ដិ៍ទួលសង្កែ និងដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នានេះដែរ ដែលមានក្រុមជនសង្ស័យ ជាមុខសញ្ញាលូកហោប៉ៅ៣នាក់ ត្រូវសមត្តកិច្ចនគរបាល សហការជាមួយសន្តិសុខ ផ្សារអូឬស្សីឃាត់ខ្លួន នៅពេលពួកគេ បំរុងចូលធ្វើសកម្មភាពក្នុងផ្សារ 

មុខសញ្ញាជំនាញ ខាងលូកហោប៉ៅ ៣នាក់នោះ ១. ឈ្មោះយិន រ៉ាឌី ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅ ភូមិរោងចក្រឆ្នាំង ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ២.ឈ្មោះ នួន ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅក្បែវត្តតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ ។ ៣.ឈ្មោះគង់ ចន្ទ័ស្រីណែត ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅម្តុំ រោងចក្រឆ្នាំង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីសន្តិសុខ ផ្សារអូឬស្សីម្នាក់ ដែលមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងថា ក្រុមជនសង្ស័យ ជាមុខសញ្ញាលូកហោប៉ៅ៣នាក់ បានចូលក្នុងផ្សារអូឬស្សី ដែលក្នុងបំណងធ្វើសកម្មភាព លូកហោប៉ាវ លួចយកប្រាក់ពីប្រជាពលរដ្ឋ មករកទិញទំនិញ។ ដែលសកម្មភាពនោះ បានកើតឡើងជាញឹកញប់ ណាស់មកហើយ ហើយរហូតដល់អាជីវករ បានស្គាល់មុខចោរ ទាំងអស់នោះទៀតផង ។

សន្តិសុខផ្សារអូឬស្សីបន្ត ពេលឃើញមុខសញ្ញាដដែលៗ ចូលក្នុងផ្សារភ្លាម ក្រុមសន្តិសុខ និងនគរបាលប្រចាំផ្សារ បានធ្វើការឃាត់ខ្លួន ពួកគេទាំង៣នាក់នោះភ្លែត នឹងបានថតរូប ទុកបិទនៅក្នុងផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋ នឹងអាជីវករចំណាំ ទៅថ្ងៃក្រោយទៀ ត ។

ក្រោយពីឃាត់ខ្លួន មុខសញ្ញា៣នាក់នោះ លោកឡេង គឹមស្រុង ប្រធានគណៈកម្មការ ផ្សារអូឬស្សី ដែលទើបទទួលតំណែងថ្មី បានធ្វើការអប់រំ ណែនាំពួកគេ ឲ្យបញ្ឍប់សកម្មភាព ប្រព្រឹត្តបទល្មើល ចូលផ្សារលូកហោប៉ាវ លួចលុយប្រជាពលរដ្ឋ ជាបន្ទាន់ កុំឲ្យមានលើកក្រោយទៀត។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម