ពេជ្រ សោភា មានជំងឺ បាក់ទឹកចិត្ត ទើបសម្រេចចិត្ត ចាកចេញពីសិល្បៈ
ភ្នំពេញៈ ក្រោយពីបញ្ចប់ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រួចភ្លាមតារា ចម្រៀង ថ្គាមខ្លា ដែលមានស្វាមី ជាអាណិកជនខ្មែរ-អាមេរិក អ្នកនាងពេជ្រសោភា បានទម្លាយថា ពេលនេះបាក់ទឹកចិត្ តយ៉ាងខ្លាំង ទើបសម្រេចចិត្ត ចាកចេញពីសិល្បៈ ដែលជាដើមហេតុធ្វើឲ្យ អ្នកគាំទ្រនាងជាច្រើន សម្តែងអារម្មណ៍ មិនសប្បាយចិត្ត និងសោកស្តាយតារា ក្នុងដួងចិត្តរបស់ពួកគេ យ៉ាងខ្លាំង។
កាលពីប៉ុន្មានខែមុននេះ មានលេចឮព័ត៌មាន ដ៏រសើបមួយថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានជម្លោះផ្ទៃក្នុង ជាមួយផលិតកម្មហង្សមាស រហូតដល់នាងបង្ហាញ ប្រាប់មហាជនថា នាងនឹងចាកចេញ ពីផលិតកម្មហង្សមាស ក្រោយពី ភារកិច្ចធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធីលំដាប់ ពិភពលោក The Voice Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់។
ដូចកាលគ្រោងទុក ក្រោយពីបញ្ចប់ កម្មវិធីនេះមិនទាន់ បាន២ថ្ងៃស្រួលបួលផងតារាស្រីរូបនេះ ក៏បានប្រកាសថា នាងនឹងចាកចេញ ពីផលិតកម្មហង្សមាស ក៏ដូចជាសិល្បៈទាំងស្រុង តែម្តងនៅក្នុងពេលឆាប់ៗនេះ ព្រោះនាងបាក់ ទឹកចិត្តខ្លាំង មិនអាចបន្ត ដើរលើផ្លូវនេះទៀតទេ។ បើតាមសារដែលពេជ្រ សោភាបង្ហោះ នៅលើហ្វេសបុក « ការងាររបស់ខ្ញុំត្រូវបានចប់ហើយ ខ្ញុំសន្យា 01.08.2016 ខ្ញុំស្រលាញ់ fans ទាំងអស់ »។
នៅក្នុងនោះដែលសារ មួយផ្សេងទៀត ដែលតារាចម្រៀងរូបនេះ បង្ហោះដែរនោះ ក៏បានសរសេរ បង្ហាញពីអារម្មណ៍ឈឺចាប់ និងនឹករលឹកទៅដល់ ឪពុកជាទីស្រលាញ់ថា «ហេតុអីពុកខ្ញុំដាច់ចិត្តម្លេះ? ទាំងដឹងហើយថាកូនស្រី ម្នាក់នេះឯការប៉ុណ្ណា ពុកជាកម្លាំងដ៏ធំក្នុងជីវិតខ្ញុំ តែពុកទៅចោលខ្ញុំ ដោយមិនស្រណោះ ពុកសន្យាហើយ ពុកមិនធ្វើ ខ្ញុំទទួលស្គាល់ ហើយថាពុក មិនវិលមកវិញទេ ពេលនេះខ្ញុំបាក់ទឹកចិត្ត ខ្លាំងណាស់ដឹងទេ»៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
ដោយឡែក គួររំលឹកឡើងវិញ ព័ត៌មានកាលពីលើកមុនផងដែរថា រហូតដល់ពេលនេះរវាងតារាចម្រៀងនាងទេព បូព្រឹក្ស និងនាងពេជ្រ សោភា ត្រូវអ្នកគាំទ្រសង្ស័យថាមិនទាន់ជានាគ្នានៅឡើយទេ ក្រោយពីមានជម្លោះជាមួយគ្នាជាយូរមកហើយនោះ ។
មន្ទិលសង្ស័យពីទំនាស់រវាងទេព បូព្រឹក្ស និងពេជ្រ សោភា នៅមិនទាន់បានផ្សះផ្សារហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីតារាចម្រៀងនាងទេព បូព្រឹក្ស បង្ហោះរូបជាមួយCoach ទាំងបីរបស់កម្មវិធី The Voice ដោយមិនមានពេជ្រ សោភា ។
កត្តាមួយនេះធ្វើឱ្យអ្នកគាំទ្រយល់ថា ចំណងមិត្តភាពរបស់តារាចម្រៀងទាំងពីរនោះនៅមិនទាន់បានផ្សះផ្សាវិញទេ វាប្រៀបបានទៅនឹងកែវដែលបែកប្រេះស្រាំហើយមិនងាយនឹងតភ្ជាប់គ្នាវិញបាន ។
ទស្សនិកជនមួយចំនួនរិះគន់តារាចម្រៀងនាងទេព បូព្រឹក្ស ថា ជាតារាជំនាន់ក្រោយ តែមានចរិតក្រអឺតក្រទមដាក់ ពេជ្រ សោភា ដែលជាអ្នកសិល្បៈរៀមច្បង ។ ប្រិយមិត្តទាំងនោះអះអាងថា ពេជ្រ សោភា មិនចូលចិត្តទេព បូព្រឹក្សទេ ។
បន្ទាប់ពីរងការរិះគន់ និងការជជីកសួរពីរឿងនោះ តារាចម្រៀងវ័យក្មេងនាងទេព បូព្រឹក្ស បានចេញវីដេអូឃ្លីបបកស្រាយកាលពីពេល ថ្មីៗកន្លងមកថា ចំណងមិត្តភាពរវាងនាង និងពេជ្រ សោភា បានផ្សះផ្សាយូរមកហើយ ។
ទេព បូព្រឹក្ស និយាយថា «រូបនាងខ្ញុំ និងបងពេជ្រ សោភា មិនមានបញ្ហាអ្វីជាមួយនឹងគ្នាទៀតទេ ប៉ុន្តែមានផេកមួយបានយករូបនាងខ្ញុំមកកាត់តជាមួយតារា ផ្សេងៗក្នុងផលិតកម្មតែមួយ ដោយមិនមានបងភា ។ ក្រោយពីការបង្ហោះរួចមកមានប្រិយមិត្តមួយចំនួនសរសេរស្តី ឲ្យនាងខ្ញុំថា មិនគោរពរៀមច្បង តែការណ៍ពិតខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដឹងពីណាមកទេ ប៉ុន្តែដើមឡើយខ្ញុំទទួលស្គាល់ថា ធ្លាប់មានបញ្ហាតិចតួចចំពោះការយល់ច្រឡំ ហើយនាងខ្ញុំក៏បាន សុំទោសបងភារួចហើយ តែរឿងនេះវាបានកើតឡើងយូរហើយ តាំងពីនាងខ្ញុំចូលច្រៀងដំបូងមកម្ល៉េះ» ។
ពាក់ព័ន្ធទៅនឹងរូបថតដែលនាងថតជាមួយ Coach ទាំងបីដោយមិនមានពេជ្រ សោភា នោះ ត្រូវទេព បូព្រឹក្ស បញ្ជាក់ថា «នាងខ្ញុំបានទៅមើលកុន ប៉ុន្តែក្រោយមើលកុនរួចនាងខ្ញុំក៏ឡើងទៅលេងអ្នកទាំងនោះ ។ ពេលដែលនាងខ្ញុំឡើងទៅលេង នាងខ្ញុំក៏បានសុំថតរូបជាមួយពួកគាត់ ព្រោះថ្ងៃនោះនាងខ្ញុំឃើញពួកគាត់តែងខ្លួន ស្អាតៗ ដោយមិនបានថតជាមួយបងភា ដោយសារគាប់ជួនពេលនោះបងភា មិនទាន់មកដល់ ។
ត្រង់ចំណុចនេះបានធ្វើឲ្យមានការយល់ច្រឡំពីទស្សនិកជនមួយចំនួន ដោយបានអះអាងថា នាងខ្ញុំ និងបងភាមានការស្អប់ខ្ពើមគ្នា និងថា បងភា ស្អប់នាងខ្ញុំជាដើម ប៉ុន្តែការយល់ឃើញនេះមិនមានមូលដ្ឋានឡើយ ព្រោះទស្សនិកណាម្នាក់ដែលលឺពាក្យសំដីនេះពីនាងខ្ញុំដែរទេ ហើយនាងខ្ញុំក៏ជឿថា បងភា ក៏មិនដែលនិយាយពាក្យនេះដែរ» ។
ដើម្បីកុំឲ្យមានមន្ទិលសង្ស័យបន្ថែមទៀតនោះ ទេព បូព្រឹក្ស សន្យាថា នាងនឹងព្យាយាមស្វែងរកឱកាសថត និង Live Video ជាមួយ ពេជ្រ សោភា ឲ្យទស្សនិកជនបានឃើញម្តង ចៀសវាងការភាន់ច្រឡំទៀត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!