យុទ្ធនាការ “គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគត” ដើម្បីចូលរួម អបអរសាទរទិវាកុមារ នៅក្នុងកម្ពុជា
ភ្នំពេញ៖ ដើម្បីរំលឹកទិវាកុមារឆ្នាំ ២០១៦ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ទិវាកុមារអន្តរជាតិ កាលពីម្សិលមិញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំកម្ពុជា ក្រុមហ៊ុន គូបូតា ខេមបូឌា បានរៀបចំយុទ្ធនាការឆ្នាំទី២ របស់ខ្លួនគឺ «គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគត» ដោយឧបត្ថម្ភសម្ភារៈសិក្សាដែលមានតម្លៃសរុបជាទឹកប្រាក់ស្មើនឹង ៣៨០លានរៀល សម្រាប់ប្អូនៗកុមារ ដែលមានការខ្វះខ្វាត និងស្ថិតនៅតាមតំបន់ដាច់ស្រយាល ទូទាំងប្រទេស។
លោក សំប៊ូន ជីនថាណាផុន អនុប្រធានផ្នែកលក់ និងសេវាកម្មរបស់សាជីវកម្ម ស្យាម គូបូតា បានមានប្រសាសន៍ថា យុទ្ធនាការ «ចែករំលែកក្តីសង្ឃឹមនៃអនាគត» របស់ «ក្រុមហ៊ុន គូបូតា ខេមបូឌា» លើកនេះគឺជាឆ្នាំទី២ហើយ ដែលសកម្មភាពនេះក្រុមហ៊ុន ធ្វើឡើងស្របតាមគោលការណ៍ កិច្ចការសង្គមនៅក្នុងតំបន់ តាមបណ្តាប្រទេសដែលយើងធ្វើអាជីវកម្ម រួមមានប្រទេស កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
យុទ្ធនាការក្នុងតំបន់នេះ ត្រូវបានបង្កើតឡើងដើម្បីជួយអភិវឌ្ឍសង្គម និងរួមចំនែកជួយឱ្យកុមារទទួល បានសម្ភារៈសិក្សា ដើម្បីឱ្យជីវិតពួកគេ មានភាពល្អប្រសើរ។ ដោយសារតែមានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយភ្នាក់ងារចែកចាយស្របច្បាប់របស់ គូបូតានៅក្នុងប្រទេសកម្ពុជា ទើប គូបូតា អាចផ្តល់អំណោយរួមមាន កាតាប និងសម្ភារៈសិក្សាចំនួន ២២,០០០ ឈុតមានតម្លៃជាទឹកប្រាក់សរុបស្មើនឹង ៣៩០លានរៀល ដោយចាប់ផ្តើមនៅខែមិថុនា ២០១៦ ត្រូវនឹងឱកាសទិវាកុមារកម្ពុជា ក៏ដូចជាទិវាកុមារអន្តរជាតិ ដែលគុណភាពអប់រំរបស់កុមារ និងយុវវ័យ ដែលពិភពលោកទទួលស្គាល់ថា នឹងមានការប្រឈមចំពោះការដឹកនាំ ប្រទេសជាតិនៅពេលអនាគត។
តាមរយៈប្រតិបត្តិការរបស់ ក្រុមហ៊ុន គូបូតា ខេមបូឌា ដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យអាជីវកម្ម របស់ខ្លួន គឺការធ្វើអាជីវកម្ម ស្របគ្នាជាមួយនឹងការជួយ នឹងការជួយដល់សង្គមនៅក្នុងក្របខ័ណ្ឌ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជួយលើវិស័យអប់រំ និងកុមារតាមរយៈការបង្កើត «មជ្ឈមណ្ឌលបណ្តុះ បណ្តាលបច្ចេកវិទ្យា គូបូតា» ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បន្ថែមលើការគម្រោង «គូបូតា ចែករំលែកក្តីសង្ឃឹមនៃអនាគត» ក្នុងថ្ងៃនេះ។
លោក សំបូន ដែលជាអនុប្រធានផ្នែកលក់ និងសេវាកម្មរបស់សាជីវកម្ម ស្យាម គូបូតា ក៏បានថ្លែងបន្ថែមទៀតដែរថា «ក្រុមហ៊ុន តែងតែមើលឃើញពី សារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារ និងសង្គម ហេតុនេះហើយទើបយើងបន្តធ្វើសកម្មភាពប្រចាំឆ្នាំដើម្បីជួយអភិវឌ្ឍសង្គម និងជួយជំរុញដល់ សកម្មភាពល្អៗរបស់មនុស្សជាតិ» ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!