កម្ពុជា និងប្រ៊ុយណេ ប្តេជ្ញាបង្កើន​​ទំនាក់ទំនង ពាណិជ្ជ​​កម្មទ្វេភាគី

 
 

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ លោកទេស​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួប​ពិភាក្សា ការងារជាមួយ​លោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូត Brunei Darussalam ប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងពាណិជ្ជកម្ម​បានឲ្យដឹងថា ក្នុងជំនួប​នោះ លោក Pengiran Kasmirhan Pengiran Tahir បានសម្តែង​ការកោត​សរសើរ និងថ្លែង អំណរគុណ ចំពោះ​ទំនាក់ទំនង ប្រកបដោយ​ភាពវិជ្ជមាន រវាងកម្ពុជា និង Brunei Darussalam។
លោកឯកអគ្គរាជទូត បានកត់​សម្គាល់ ពីការរីក​ចម្រើន នៃទំនាក់ទំនង​ទ្វេភាគី រវាងប្រទេស​ទាំងពីរ និងបាន​បញ្ជាក់​ថា៖ លោកកំពុ​ង​ស្វែងរក មធ្យោបាយ​ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ វិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ និងផ្តល់​ភារកិច្ច ដល់សភា​ពាណិជ្ជកម្ម Brunei ក្នុងការស្វែងរក ឱកាសធ្វើ​ពាណិជ្ជកម្ម និងការវិនិ​យោគ នៅក្នុងប្រទេស​កម្ពុជា និងជំរុញឲ្យប្រជាជន ធ្វើការផ្លាស់ប្តូរ​គ្នាទៅវិញទៅមក នូវវប្បធម៌ ការរក្សាបាន នូវកេរ្តិ៍ដំណែល និងវិស័យអេកូ​ទេស​ចរណ៍។
លោក Pengiran Kasmirhan Pengiran Tahir បានសម្តែង​ការប្តេជ្ញា របស់រាជរដ្ឋា​ភិបាល Brunei ក្នុងការផ្តល់​អាហារូបករណ៍ ដល់ពលរដ្ឋ​កម្ពុជា ដើម្បីបន្តពង្រឹង ទំនាក់ទំនង​មិត្តភាព រវាងប្រទេស​ទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេស​រដ្ឋមន្រ្តី បានសម្តែង ការកោត​សរសើរ និងថ្លែងអំណរ​គុណ ចំពោះលោក ឯកអគ្គរាជទូត ដែលបានប្តេជ្ញា ធ្វើពិពិធកម្មផ្គត់ផ្គង់ ស្រូវអង្ករនៅក្នុង ប្រទេស Brunei។ លោកទេសរដ្ឋមន្រ្តី បានស្នើ​យោបល់ លើការចុះ​អនុស្សរណៈ យោគយល់ ជាមួយក្រសួង​ពាណិជ្ជកម្ម ដើម្បីផ្តត់ផ្គង់ ស្រូវអង្ករពីកម្ពុជា និងធ្វើការ​ឲ្យ​បានជិតស្និទ្ធិ ជាមួយសហព័ន្ធ​ស្រូវអង្ករ កម្ពុជា ដើម្បីធានា ដល់ការផ្គត់​ផ្គង់ស្រូវអង្ករ ប្រកបដោយ​ទំនុចចិត្ត និង​សង្គត​ភាព ទៅកាន់ប្រទេស Bruenei។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្ឃឹមថា កិច្ចសហប្រតិបត្តិ​ការ រវាងកម្ពុជា និង Brunei នឹងបន្តកើន​ឡើង នៅ​ក្នុង​ពេលអនាគត ដ៏ខ្លីខាងមុខ៕
 (ប្រភព៖ដើមអម្ពិល)



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម