មិនគួរឲ្យជឿ! អ្នកគ្រូក្រមុំ សុំកូនសិស្សរៀបការ ល្បីពេញអ៊ិនធើណេត

 
 

ចិន៖ តើអ្នកធ្លាប់ឃើញ នារីៗសុំមនុស្សប្រុសរៀបការទេ? ចុះសាស្ដ្រាចារ្យ សុំសិស្សរៀបការវិញ?

យ៉ាងណាមិញ រឿងទាំងនេះ ពិតជាកើតមានមែន នៅក្នុងសាកលវិទ្យាល័យ ហ៊ូណាន សិល្បៈនិងវិទ្យាសាស្ដ្រ ដែលមាននិស្សិតជាច្រើន នាំគ្នាឈររោមមើល ទិដ្ឋភាពដ៏កម្រមួយនេះ ដែលបង្ហាញពីសាស្ដ្រាចារ្យស្រីម្នាក់ ស្ថិតនៅក្នុងរ៉ូបរៀបការ បានស្នើសុំ និស្សិតប្រុសម្នាក់រៀបការ ដែលនិស្សិតនេះស្លៀកពាក់ក្នុង ឯកសណ្ឋានធម្មតា។ នេះបើយោងទៅតាមព័ត៌មាន Sina បានឲ្យដឹងថា និស្សិតប្រុសនេះបានយល់ព្រម នូវសំន្នើរនេះ ដែលអ្នកទាំងពីរ បានស្គាល់គ្នាអស់មួយរយៈពេលហើយ និងមើលទៅ សាស្ដ្រាចារ្យស្រីនេះ ក៏ចំណាយពេលយូរគួរសម ក្នុងការរៀបចំធ្វើពិធីនេះដែរ។

លើសពីនេះ រូបភាពទាំងនេះ ត្រូវបានខ្ចរខ្ចាយល្​បីពេញ អ៊ិនធើណេត នៅក្នុងប្រទេសចិន និងអ្នកនិយមលេងអិនធើណេត បាននិយាយថា តើពួកគេអាចរកបាន គ្រូដ៏ល្អបែបនេះនៅឯណាបាន? 

ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណាដែរ?

ប្រភព ៖ សៀងហៃ

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា រឿងបែបនេះក៏ធ្លាប់កើតឡើងផងដែរនៅក្នុងកម្ពុជា តែមិនមែន មិត្ដស្រីសុំមិត្ដប្រុសរៀបការទេ គឺបុរសបរទេសម្នាក់ បានសុំមិត្ដស្រីរៀបការបានសម្រេច នៅមុខប្រាសាទអង្គរវត្ត នាព្រឹត្តិការណ៍ រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង កាលពីចុងឆ្នាំ២០១៤។ គួរបញ្ជាក់ថា វាពិតជារឿង មិនធ្លាប់មានពីមុនមក នាទឹកដីអង្គរ នៅពេលដែលមិត្តប្រុស ជនជាតិបរទេសម្នាក់ សុំមិត្តស្រីរបស់ខ្លួន រៀបការបានសម្រេច កាលពីថ្ងៃអាទិត្យ ទី ៧ ខែធ្នូ ដោយយក ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលជា បេតិកភ័ណ្ឌពិភពលោក ធ្វើមេបា អមជាមួយនឹង សម្លេងស្រែក ហ៊ូរកញ្ជៀវ និងស្នូរទះដៃ យ៉ាងកងរំពង ពីសំណាក់មហាជន ជាច្រើនពាន់នាក់ ដែលកំពុងតែចូលរួម ក្នុងព្រឹត្តិការណ៍ រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង នោះ។

បន្ទាប់ពីរូបភាព របស់គូស្នេហ៍ទាំងពីរ ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមយក្ស ហ្វេសប៊ុករួចមក គេសង្កេតឃើញ មានអ្នកលេង មួយចំនួនធំ បានសម្តែង ការស្ញប់ស្ញែង និងច្រណែន ចង់បានស្នេហាផ្អែមល្ហែម ដូចគូស្នេហ៍ខាងលើ ជាខ្លាំង ខណៈខ្លះទៀត បញ្ចេញមតិ ជាសារជូនពរ ដល់អ្នកទាំងពីរ ឲ្យស្រលាញ់ និងរស់នៅជាមួយគ្នា រហូតដល់ចាស់។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ប្រកួតរត់ប្រណាំង ពាក់កណ្ដាល ម៉ារ៉ាតុងអង្គរ លើកទី១៩ ឆ្នាំនេះ មានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយគេប៉ាន់ប្រមាណថា អ្នកចូលរួម មានចំនួនរហូត ដល់ទៅជាង ១០ ០០០ នាក់ ខណៈអ្នករត់ មានចំនួន ៨១៥០ នាក់ មកពី ៧៩ ប្រទេស ជុំវិញពិភពលោក៕

រូបភាពអ្នកទាំងពីរ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម