សិក្ខាសាលាស្ដី អំពីបច្ចេកវិទ្យា ជឿនលឿន នៃផលិតផលម៉ាក Acer-Intel ទៅដល់និស្សិតអាហារូបករណ៍
ភ្នំពេញ៖ កាលពីថ្ងៃ១៩ មិថុនា ២០១៦ ក្រុមហ៊ុន Acer Computer Co., Ltd ប្រចាំតំបន់ឥណ្ឌូចិន បានធ្វើការសហការជាមួយ ក្រុមហ៊ុន PTC Computer Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ និងផ្តល់សេវាកម្មផ្តាច់មុខ បានរៀបចំសិក្ខាសាលាស្តីអំពីបច្ចេកវិទ្យាជឿនលឿន នៃម៉ាកacer-intel ដើម្បីចែករំលែកទៅកាន់និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសហភាពសហព័ន្ធកម្ពុជា។
វិស័យអប់រំ គឺជាកត្តាដ៏សំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ជាពិសេសផ្នែកបច្ចេកវិទ្យាពត៌មាន ស្របទៅនឹងការយកចិត្តទុកដាក់ លើការសិក្សារបស់ប្អូនៗសិស្សានុស្សិស ជាពិសេសនិស្សិត។ ក្រុមហ៊ុនacer បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ឲ្យនិស្សិតបានស្វែងយល់ពី ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាពត៌មាន តាមរយ:ការធ្វើជាបទបង្ហាញ និង ការសាកល្បងកុំព្យូទ័រផ្ទាល់។
លោក អ៊ឹង សែ អគ្គនាយក្រុមហ៊ុន PTC Computer Co., Ltd បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ពិតជាមានមោទនភាពដោយ បានបង្កើតកម្មវិធីនេះឡើង ព្រោះវាជាការចូលរួមចំណែកមួយយ៉ាងសំខាន់ សម្រាប់ប្អូនៗជានិស្សិតទទួល បាននូវចំណេះដឹងថ្មី ទាន់សម័យកាលអភិវឌ្ឍជាសកល លើវិស័យបច្ចេកវិទ្យាពត៌មាន នាពេលបច្ចុប្បន្ន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗដែលជានិស្សិត របស់សមាគម អ.ម.ត នឹងខិតខំទទួលយកចំណេះដឹងដើម្បីអភិវឌ្ឍខ្លូន ឲ្យទៅជាធនធានមួយរូប សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូល។
មិនត្រឹមតែប៉ុណ្ណោះ លោក គីម ចាន់ នាយកគ្រប់គ្រងផលិតផលម៉ាក acer ក្នុងតំបន់ឥណ្ឌូចិន មានប្រសាសន៍ថា៖ “គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺសង្កត់ធ្ងន់ទៅលើបច្ចេកវិទ្យា ស្របគ្នាទៅនឹងចំនេះដឹង ពីផលិតផលកុំព្យូទ័រ ដែលនិស្សិតគ្រប់រូបគួរតែយល់ដឹង ដូចនេះទើបសិស្សនិស្សិតអាចតាមទាន់ទៅនឹងវិស័យតិចណូឡូជី និងបច្ចេកវិទ្យាថ្មីដែលកំពុង នឹងឈានចូលទីផ្សារកម្ពុជា”។
គួរបញ្ជាក់ដែរថា តាំងពីឆ្នាំ២០១៥មក ក្រុមហ៊ុនAcer ក្លាយជាក្រុមហ៊ុន ដែលឈានមុខគេលើកុំព្យូទ័រ Hybrid ហើយ acer ក៏មានផ្គត់ផ្គង់កុំព្យូទ័រ ដែលមានម៉ូដែលជាច្រើនផងដែរ ដែលតម្រូវទៅតាម អតិថិជនគ្រប់ជាន់ផ្នាក់។ សម្រាប់ឆ្នាំ២០១៦ acer នឹងបន្តពង្រីកលើទីផ្សារកុំព្យូទ័រ Hybrid ដោយសង្កត់ធ្ងន់លើបទពិសោធនៃបច្ចេកវិទ្យាជឿនលឿន។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៧ ក្រុមហ៊ុននឹងបន្តពង្រីកខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុន ដែលឈានមុខគេផ្នែក Game៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!