ស្មានតែភ្លេច ! ត្រឡប់មកវិញចាប់ខ្លួនដដែល
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភនារីមានសតិមិនប្រក្រតីរួចរត់គេចខ្លួនបាត់ តែមួយរយៈក្រោយមកជនសង្ស័យក៏ត្រឡប់មកផ្ទះវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
បុរសម្នាក់ត្រូវបានប៉ូលិសស្រុកត្រាំកក់ចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់ខណៈពេលដែលជនសង្ស័យបានធ្វើសកម្មភាពចាប់នារីមិនគ្រប់ទឹកម្នាក់រំលោភរហូតបានសម្រេចតែក្រោយពេលចាប់រំលោភរួចជនសង្ស័យបានរត់គេចខ្លួនរហូតលុះនៅពេលត្រឡប់ចូលផ្ទះវិញប៉ូលិសក៏ចាប់ខ្លួនតែម្តង។
លោក សុខ ជា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យដែលប៉ូលិសចាប់ខ្លួននេះមានឈ្មោះ ទាំង ទួន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាមដីការបញ្ជាឲ្យចាប់ខ្លួនលេខ៨៥៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។ ចំណែកនារីរងគ្រោះឈ្មោះ ខឹម ងោល អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្តី រស់នៅភូមិជាមួយគ្នា ។
លោកអធិការរងបានបន្តទៀតថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច ខណៈពេលដែលនារីរងគ្រោះបានជិះកង់ត្រឡប់ពីឌុបក្មួយស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ។
លោកអធិការបន្តថា ខណៈនារីរងគ្រោះជិះកង់ត្រឡប់មកផ្ទះវិញតាមផ្លូវលំចូលភូមិ ជនសង្ស័យអង្គុយលើម៉ូតូចាំតាមផ្លូវជាស្រេច លុះពេលនាងជិះកង់មកដល់ក៏ស្ទុះចាប់អូសដៃនាងចូលទៅក្នុងផ្ទះរំលោភរហូតបានសម្រេចតែម្តង ពេលនោះឈ្មោះ ខឹម មាស ភេទប្រុស អាយុ២៦ឆ្នាំ ជាប្អូនប្រុសរបស់នារីរងគ្រោះជិះម៉ូតូកាត់ទីនោះក៏ឮសម្លេងស្រែកយំ ក៏ឈប់ម៉ូតូដើរទៅរកមើលសម្លេង រួចក៏សួរអ្នកណាយំជនសង្ស័យថា អញរួចក៏រត់ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។ លុះពេលឃើញបងស្រីរបស់ខ្លួន នាងក៏ប្រាប់ថាជនសង្ស័យបានចាប់រំលោភ រួចក៏នាំបងស្រីមកផ្ទះវិញ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ ។ ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួន ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យ ទាំង ទួន បានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតមែន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ទន្ទឹមនឹងនោះផងដែរ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងរួច កើតចិត្តក្លាហាន ក៏ឡើងផ្ទះគេចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេចក៏ត្រូវជាប់ខ្នោះសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh News ដឹងថា ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កើតឡើងកាលពីយប់ថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ដោយជនសង្ស័យបាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ល ស គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុសអាយុ៣៧ឆ្នាំ។
សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់ស្មារតី ទើបហ៊ានដូច្នេះ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណុំរឿង បញ្ចូនជនសង្ស័យ ទៅកាន់សាលាដំបូងចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!