លោក Jackie Chan ឆ្លើយតបទៅនឹង រឿងអាស្រូវផ្លូវភេទរបស់ លោក Kris Wu ជាមួយនឹងមិត្តស្រី

 
 

ចិន៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកគាំទ្រកំពុងតែនាំគ្នា ពិភាក្សាយ៉ាងចម្រូងចម្រាសរឿងបែកធ្លាយ រូបថតគេងនៅលើគ្រែរបស់លោក Kris Wu ជាមួយនឹងមិត្តស្រី។ សម្រាប់រូបភាពទាំងនេះ ត្រូវបានបែកធ្លាយដោយសារតែនារីម្នាក់ ដែលនាងបានប្រើប្រាស់បណ្តាញសង្គម Weibo បង្ហោះរូបថតរបស់នាង កំពុងគេងលើគ្រែជាមួយមនុស្សម្នាក់ ដែលមានមុខមាត់ស្រដៀងខ្លាំង ទៅនឹងលោកKris ដែលលើសពីនេះ នាងក៏បានសរសេរបង្ហោះថា នាងគឺជាអតីតមិត្តស្រីរបស់លោក Kris ផងដែរ។ ទោះជាយ៉ាងណា រឿងអាស្រូវមួយនេះ ត្រូវបានបដិសេធ ដោយអ្នកគ្រប់គ្រងរបស់ Kris និងនិយាយថា នេះជារឿងមិនពិត និងពួកគេបានចេញជាលិខិតផ្លូវការថា Kris គ្មានមិត្ដស្រីនោះទេ ហើយពួកគេនឹងធ្វើចំណាត់ការ ទៅតាមផ្លូវច្បាប់ទាក់ទងនឹងរឿងនេះ។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina របស់ចិនវិញ បានឲ្យដឹងថា លោក Jackie Chan បានប្រកាសដំណឹងមួយជាផ្លូវការនៅឯ «មហោស្រពភាពយន្តអន្តរជាតិ ទីក្រុងសៀងហៃ» ថា លោកបានចុះកុងត្រា ជាមួយនឹងលោក Kris រួចរាល់ហើយ ហើយលោកបានបញ្ជាក់ទៀតថា «មិនថាមានរឿងអ្វីក៏ដោយ យើងនៅតែបន្តកិច្ចសន្យាជាមួយជាមួយនឹងតារាសម្តែង Kris ដដែល»។ លើសពីនេះទៅទៀត លោក Jackie Chan បានអធិប្បាយទាក់ទិននឹង រឿងអាស្រូវផ្លូវភេទរបស់ kris នេះផងដែរថា ៖« អ្នកគ្រប់គ្នា ប្រហែលជាមានអារម្មណ៍អវិជ្ជមាន ទៅលើពួកគេ។ ខ្ញុំក៏មិនខុសពីពួកគេដែរ ប៉ុន្ដែរឿងទាំងនេះ នឹងកន្លងហួសផុតទៅ »

បន្ថែមពីនេះ ក៏មានសំណួរមួយបានចោទសួរទៅកាន់លោក Jackie Chanថា ៖« ដោយសារតែរឿងអាស្រូវរបស់ Kris តើលោកខ្មាសគេទេ?» បន្ទាប់មកលោក Jackie Chan ក៏បានឆ្លើយតបដោយ មិនស្ទាក់ស្ទើរទៅវិញថា «ទេ»៕

រូបភាព ដែលបែកធ្លាយ

រូបភាព ដែលបែកធ្លាយ

ប្រភព៖ Koreaboo | ាAllkpop

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកថា កាលពីមួយរយៈកន្លងទៅនេះ លោក Kris Wu បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោក បានបង្ហោះរូបថត ២សន្លឹក នៅលើបណ្តាញសង្គម Weibo ផ្ទាល់ខ្លួន។

ជាញឹកញាប់លោកចូលចិត្តពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយផ្លាស់ប្តូរម៉ូតសក់ជាដើម។ កាលពីលើកមុន លោកបានកោរសក់រួចម្តងហើយ ព្រោះត្រូវសម្តែងក្នុងរឿងមួយ ដែលតម្រូវឲ្យដើរតួជាអ្នកលេង។ រីលើកនេះ លោកបានបញ្ចេញនូវម៉ូតថ្មីម្តងទៀត ដោយ Kris បានទុកពុកមាត់ និងពុកចង្ការ ថែមទាំងសក់កោរទៀតផង

ជាការពិតណាស់ កាលដែល Kris ទុកពុកមាត់ ពុកចង្ការបែបនេះ មើលទៅដូចជាប្លែកម៉្យាង និងមានរូបរាងជាមនុស្សប្រុសរឹងមាំ និងខ្លាំងខ្លាម្នាក់​ ដែលគេហៅថា (Manly) ព្រោះយើងធ្លាប់តែឃើញ ពេលដែលមុខKris រលោងគ្មានពុកមាត់ ពុកចង្ការអ្វីបែបនឹងឡើយ៕

បើចង់ដឹងថា Kris ពីមុន និង Krisក្នុងរូបនេះ មានរុបរាងខុសប្លែកយ៉ាងណា តោះមកមើលរូបរបស់គាត់ ខាងក្រោមនេះទាំងអស់គ្នា៖

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម