មិនធម្មតា! រថភ្លើង​បុកជាមួយ​ឡាន​​នៅ​ខេត្ត​​កំពត ចង់ដឹងថាទារសំណងប៉ុន្មានទេ?

 
 

ខេត្តកំពត ៖ ​​លោក​លុក រតនា តំណាង​ក្រុមហ៊ុនរ៉ូយ៉ាល់​ (ភាគី​ខាង​​រថភ្លើងអូសស៊ីទែនប្រេង) ​បាន​​ដាក់ពាក្យ​បណ្តឹ​ង​ជាប​ន្ទាន់​​មក​កាន់​​អធិការ​​ដ្ឋាន​នគរបាល​​ស្រុកបន្ទាយ​មាស ​ដើម្បី​ធ្វើការ​ទាមទារ​​សំណង​ពីម្ចាស់​រ​ថ​យន្ត​​​​ពោង​​ផ្ទុកស៊ីម៉ង់​ត៍ ដែល​​មាន​​ឈ្មោះ​​ក្រុម​ហ៊ុន​ស៊ីម៉ៅ ត្រេត​ឌីង ​ខូអិល​ធីឌី គឺ​ជាក្រុមរបស់ចិន ពាក់ព័ន្ធ​ករណី​រថ​​ភ្លើង​​អូស​​ស៊ីទែន​​​ប្រេង​​​​​​​បុក​ជាមួយ​​រថយន្ត​ពោង​​ផ្ទុក​​​ស៊ីម៉ង់​ត៍​ កាលពីវេលាម៉ោង​០៧ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ មិថុនា កន្លងមក ស្ថិតនៅ​ចន្លោះ​គីឡូលេខ១២៣ ​ក្នុងភូមិ​ព្រៃ​​តាព្រិត ឃុំ​ស្តេច​គង់​ខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពឱ្យ​ដឹងថា ​លោក​​​តំណាង​ក្រុមហ៊ុនរ៉ូយ៉ាល់​​នេះ បាន​ដាក់ពាក្យ​បណ្តឹងទារ​​សំណង​​​​ជាផ្លូវការ​ចំនួន​​៦០ម៉ឺនដុល្លារ ពី​ខាង​ក្រុម​ហ៊ុន​ស៊ី​ម៉ៅ​ត្រេតឌីង ខូ​អិលធីឌី របស់ចិននោះ ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ចិន ដែលមាន​រថយន្ត​ផ្ទុកស៊ីម៉ង់ត៍នោះ ​មិន​​ទាន់​បាន​ឆ្លើយ​​តបទេ ។ ប៉ុន្តែ​រឿង​គ្រោះថ្នាក់ចរាចរណ៍នេះ គឺ​ខាង​​​រថ​​ភ្លើង​​​បុក​ជាមួយ​ខាង​រថយន្ត​​​ បណ្តាល​ឱ្យ​ខូចទាំងស្រុង​​នោះ ក៏​ត្រូវ​ឱ្យ​ស្ថានទូត​ចិន​​ជាអ្នក​ដោះ​ស្រាយ​វិញ ។ ​

ប្រភពបន្តថា កាលពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ​មាន​តំណាង​​​​ខាង​រថយន្ត​ពោង​ផ្ទុកស៊ីម៉ង់ត៍​ បានចូលជួបជាមួយ​​នគរបាល​​ស្រុក ​គ្រោង​នឹង​​ចរចា និងសួរនាំ​ពីច្បាប់​ផង ប៉ុន្តែ​ត្រូវនគរបាល​​បញ្ជាក់​ងថា រថយន្ត​ពោង​ផ្ទុុកស៊ីម៉ង់ត៍​ ពិត​ជាខុស​ហើយ ​គឺបើកប្រជែង​ជាមួយ​រថភ្លើង​ គឺ​ក្នុង​ទិសដៅ​​ស្របគ្នា ពីជើងទៅត្បូង​ តែពេលកំពុងមានល្បឿន​ដូច​គ្នា រថយន្តបានបើក​ពីកើតទៅ​លិច គឺឆ្លង​ផ្លូវរថភ្លើង​ ហើយ​ត្រូវ​រថភ្លើង​​បុក​តែម្តង​ ។ ​គួបញ្ជាក់ថា ផ្លូវ​ក្រាលក្រួស​ក្រហម​​ឆ្លងកាត់​​ផ្លូវដែក​នេះ ជាផ្លូវ​ថ្មីឆ្លង​​កាត់ចូលទៅ​​រោងចក្រ​​ស៊ីម៉ង់ត៍​ថ្មី។

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា រថភ្លើង បុករថយន្តម៉ាកធ់នត្រា ចំពាក់កណ្តាល អូសជាង១០០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ០៤នាក់ និងស្រាលម្នាក់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្លូវរថភ្លើងឡើងភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា ជនរងគ្រោះទាំងអស់, ១-ឈ្មោះស្រី សុខុន ភេទប្រុស អាយុ៥៣ឆ្នាំ (របួសធ្ងន់),២-ឈ្មោះអ៊ុក ខាត់ណា ភេទស្រី អាយុ៤៨ឆ្នាំ(របួសធ្ងន់),៣-ឈ្មោះសួស លីហួរ ភេទប្រុស អាយុ២ឆ្នាំ(របួសធន់),៤-អ្នកបើកបររថយន្ត ឈ្មោះអាំ សុខថេន ភេទប្រុស អាយុ២៨ឆ្នាំ(របួសស្រាល) អ្នកទាំង៤ មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និង ៥-ឈ្មោះ(ស្រី) ភេទស្រី អាយុ៤៧ឆ្នាំ(របួសធ្ងន់) រស់នៅភូមិកំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីដដែលបន្តថា រថយន្តធុនត្រា អ្នកជិះទាំងអស់មានចំនួន៧នាក់ ស្រី៣នាក់ ទាំងអ្នកបើកបរ ជាលក្ខណៈគ្រួសារ ក្នុងគោលបំណងឡើងទៅដេក លើភ្នំបូកគោ ដើម្បីឆ្លងឆ្នាំនៅលើទីនោះ លុះរថយន្តមកដល់ផ្លូវរថភ្លើងអ្នក បើកមិនបានប្រុងប្រយ័ត្ន ចៃដន្យត្រូវរថភ្លើង មកដល់បុកចំពាក់កណ្តាល អូសរថយន្តចម្ងាយ ១១៥ម៉ែត្រ ដែលធ្វើឲ្យជួបនូវឧបត្តិហេតុ គ្រោះថ្នាក់បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ ភ្លាមអ្នករងរបួសទាំងអស់ ត្រូវបានគេដឹកយកទៅសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យអង្គការ "ស៊ុនយ៉ាឃៀល" ក្នុងឃុំបឹងទូក៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម