កាប់​ចាក់​ប្រហារ ដោយសារ​រាំ​ធុងបាស់

 
 

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នគរបាល​ស្រុក​កំពង់ស្វាយ​សហ​ការណ៍ ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់​បាន​ពី​បទ​បង្ក​អំពើ​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ លោក​វរសេនីយ៍ត្រី ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ករណី​អំពើ​ហិង្សា​ទៅ​លើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​តៀម​ចាស់ ឃុំ​កំពង់ស្វាយ ។

ជន​ដៃដល់​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​នគរបាល​ យើង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​ ពី​បទ​បង្ករ​អំពើ​ហិង្សា​ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ពេល​រាំ​ធុងបាស​ក្នុង​កម្មវិធី​បុណ្យ​១​ក្នុងភូមិ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃឹម សុ​ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុបណ្តាល​ឲ្យ​ រង​របួស​ជា​ទម្ងន់​ដោយសារ​ជនសង្ស័យ​ព្រួត​គ្នា​វាយ និង​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​បំពង់ក វាយ​ចំ​ក្បាល ដងខ្លួន និង​ចំ​ច្រមុះ​របួសធ្ងន់ ហើយ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ សហ​ការណ៍​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​បន្ទាប់​ពី​បង្កហេតុ​រួច​។

ជនសង្ស័យ​ជា​ក្មេង​ស្ទាវ​ទាំង​៤​នាក់​រួម​មាន​ទី​១.​ឈ្មោះ ឈឿ​ន ឈា​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម ឃុំ​ជៃ​ពក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ទី​២.​ឈ្មោះ ធា សុ​ថុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ទី​៣.​ឈ្មោះ សំ បែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ទី​៤. ឈ្មោះ ឆុ​ន ចាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​ ដោយ​បាន​យក​ដំបង​ឬ​ស្សី និង​កូនកាំបិត​ទៅ​ចាក់ ហើយ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​ ពិតប្រាកដ​មែន ខណៈ​នៅ​ពេល​រាំ​ធុងបាស់​មានការ​កាច់​កុង និង​ឌឺដង​ដាក់​គ្នា​។ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចងក្រង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​រងរ​បូស​ធ្ងន់ ដោយសារ​ត្រូវ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​មនុស្ស​បែក​ថ្នាំ​ផង បាន​ប្រើ​ពូថៅ​កាប់​ទាំង​កំ​រោង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦​មិថុនា កន្លងទៅ នៅ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ហើយ​ជន​ដៃដល​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ តូ មៀ​វ អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ រីឯ​ជន​បង្ក​ឈ្មោះ សិ​ខ ឬ​ទ្ធី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ជន​រង​គ្រោះ​ត្រូវ​ជន​បង្ក​កាប់​ចំនួន​២​ពូថៅ ត្រូវ​ចំ​ផ្ទៃមុខ​និង​លើ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា​ឈ្មោះ សុខ ឬ​ទ្ធី ជា​មនុស្ស​ញៀន​ថ្នាំ​ដល់​កម្រិត ហើយ​មិន​ដែល​ឃើញ​ដេក​ផ្ទះ​ទេ​។ គេ​តែង​ឃើញ​ជន​នេះ​សៀត​ពូថៅ​ជាប់​ខ្លួន​រហូត និង​ធ្លាប់​ដេញ​កាប់​ភូមិ​ជា​ញឹកញាប់​ទៀត​ផង នៅ​ពេល​សុំ​អ្វី​ៗ​ពី​អ្នក​ភូមិ​មិន​បាន​។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​បែក​ថ្នាំ​នោះ​កាប់​ក្មេង​ប្រុស​នោះ​ទេ តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​បុរស​ញៀន​ថ្នាំ​នោះ​ហើយ​៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម