អ៉ីរ៉ង់ ថ្កោលទោសអ៉ីស្រាអែល ដែលមិនព្រមបញ្ឈប់ ការបង្ហូរឈាមនៅហ្គាសា
តេហេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ ដែលតែងតែ ប្រឆាំងយ៉ាងដាច់ខាត ទៅនឹងអំពើរំលោភបំពាន គ្រប់បែបយ៉ាង របស់អ៊ីស្រាអែល នៅតំបន់ ហ្គាសា ចាប់តាំងពីចាប់ផ្តើម ការប្រយុទ្ធគ្នារវាង ក្រុមហាម៉ាស់ និង យោធាអ៊ីស្រាអែល រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានធ្វើការថ្កោលទោសទៅ លើអំពើដ៏ព្រៃផ្សៃ របស់អ៊ីស្រាអែល រយៈពេល ១៨ថ្ងៃមកនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា នេះទៀតថា ក្នុងរយៈ ពេលជិតមួយសប្តាហ៍មក ហើយដែលប្រជាជន អ៊ីរ៉ង់រាប់ពាន់នាក់ បានចេញមកតវ៉ា តាមដងផ្លូវសំខាន់ៗ ក្នុងទីក្រុង ដើម្បីសម្តែងការប្រឆាំង ទៅនឹងយោធា របស់អ៊ីស្រាអែល ដែល ពួកគេអះអាងថា កំពុងតែរំលោភលើទឹកដី របស់ ប៉ាឡេស្ទីន ជាពិសេសនោះ គឺសម្លាប់រង្គាល មនុស្សនៅតំបន់ ហ្គាសាស្ទ្រីពទាំង កម្រោលតែម្តង។
គួរបញ្ជាក់ថា គិតចាប់តាំងពី ការបើកប្រតិបត្តិការទ័ព អាកាសរបស់អ៊ីស្រាអែល មកលើតំបន់ ហ្គាសាស្ទ្រីពកាលពីថ្ងៃទី០៨ ខែកក្កដា មក បានបណ្តាលឲ្យ មនុស្សជាង ៨០០នាក់ស្លាប់ និង ជាង ៤.០០០នាក់ផ្សេងទៀតរងរបួស ហើយភាគច្រើននៃជនរងគ្រោះ គឺជាជនជាតិ ប៉ាឡេស្ទីន។ ដោយឡែកខាងអ៊ីស្រាអែលវិញ ទាហានរបស់ខ្លួន ប្រមាណជាង ៣០នាក់បានស្លាប់៕ប្រភព ដើមអំពិល,,
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!