បុរសស្រវឹងបើករថយន្តទៅ បុករបាំងថ្ម ចែកទ្រូងផ្លូវបាក់អស់ ៧កង់ ​នៅខណ្ឌ៧មករា

 
 

(ភ្នំពេញ)៖​ របាំងថ្មចែកទ្រូងផ្លូវ៧កង់ត្រូវបានបុរសស្រវឹងម្នាក់បើករថយន្តម៉ាកTUNDRA​ ទៅបុកបណ្តាលឲ្យបាក់ខ្ទេចនៅតាមផ្លូវ​ ២១៧​ នាម៉ោង១២៖០០នាទីយប់ឈានចូលថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ខណ្ឌ៧មករា​ ។

ព័ត៌មានពីកន្លែកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបាន ឃើញបុរសស្រវឹងម្នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពញ៖ 2J-2233​ តាមបណ្តោយផ្លូវ២១៧ ក្នុងទឹសដៅពីកើតទៅលិច​ លុះបើកមកល់ចំណុចកើតហេតុ​ ដោយសារអ្នកបើកស្ថិតក្នុងស្ថានភាពស្រវឹង មិនអាចគ្រប់គ្រងខ្លួនឯងបាន​ ធ្វើឲ្យរថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវ​ បណ្តាលឲ្យបាក់អស់៧កង់់ និងធ្វើឲ្យរថយន្តរងការខូចខាតផ្នែខាងមុខ ​តែក្នុងហេតុការណ៍គ្រោះថ្នាក់នោះមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ​។

ក្រោយកើតហេតុរថយន្ត និងអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់​៕

ប្រភព ៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ ករណីបើកបុករបាំងចែកទ្រូងនេះ បានកើតឡើងជាញឹកញាប់ ក៏ដូចជា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក៏មានករណីបុរសម្នាក់បើករថយន្ដស៊េរីមួយគ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បុករបាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់១៥ផ្ទាំង​ បណ្ដាលឱ្យរថយន្ដបែកធុងទឹក​ និងខ្ទេចផ្នែកខាងមុខ ព្យាយាមបើករត់ដល់ផ្សារបឹងកែងកង សម្រេចទុករថយន្ដ ចោលរត់គេចខ្លួនបាត់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតតាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកែងកង​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយនេះ ពាក់ស្លាកលេខភ្នំពេញ 2AA-8777 បើកបរដោយបុរសម្នាក់ជាជនជាតិ លុះដល់ចំណុចកើតហេតុ បានបុក​របាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១៥ផ្ទាំង ពេញទំហឹង​បណ្ដាលឱ្យ រថយន្ដបែកធុងទឹក​ ក្រោយមកបានបើករត់ដល់ផ្សារបឹងកែងកង​ ទើបទុករថយន្ដចោល រត់គេចខ្លួនបាត់​។

រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម