ជនបរទេស៦៦នាក់ ត្រូវបានឃាត់ខ្លួន រយ:ពេលមួយ​សប្តាហ៍នេះ ពីបទរស់នៅ និងធ្វើការ​ខុសច្បាប់, ជនជាតិវៀតណាម​២៨នាក់

 
 

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលមាន នាយកឧត្តមសេនីយ៍ សុខ ផល ជាអគ្គនាយកដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញរបាយការណ៍ប្រចាំសប្ដាហ៍ទី៣ នៃខែមិថុនា ក្នុងការប្រតិបត្តិការឃាត់ខ្លូន និងបណ្ដេញជនបរទេស ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ការឃាត់ខ្លួនជនបរទេសសរុបមាន៦៦នាក់ ក្នុងនោះស្រី៨នាក់ និង៨សញ្ជាតិផ្សេងគ្នា មានដូចជា វៀតណាម២៨នាក់ ចិនដីគោក១៤នាក់ ចិនតៃវ៉ាន់ ១៣នាក់ ឥណ្ឌា៨នាក់ នីហ្សេរីយ៉ា១នាក់ ប៉ូឡូញ១នាក់ មិចហ្សិកកូ១នាក់ ផងដែរ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការបណ្ដេញចេញនូវជនជាតិបរទេសពីប្រទេសកម្ពុជាមានសរុប៥៧នាក់ ស្រី១១នាក់ ក្នុងនោះមាន៦សញ្ជាតិ ដូចជាវៀតណាម៥១នាក់ ស្រី១០នាក់ រុស្សី១ម្នាក់ស្រី ឥណ្ឌូនេស៊ី១នាក់ ឥណ្ឌា២នាក់ អង់គ្លេស១នាក់ និងនីហ្សេរីយ៉ា១នាក់៕

ប្រភព ៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីពាក់កណ្ដាលខែឧសភា មុននេះ សមត្ថកិច្ចកម្ពុជា ក៏បានបញ្ជូនជនជាតិវៀតណាមចំនួន ៦នាក់ លួចឆ្លងដែនខុសច្បាប់ ត្រឡប់ទៅស្រុកដើមវិញៀផងដែរ។ នេះបើតាមសមត្ថកិច្ចកម្ពុជា នៅច្រកត្រពាំងស្រែ ស្រុកស្នួលខេត្តក្រចេះ បានបញ្ជូនចេញ ទៅឲ្យភាគីវៀតណាម នៃប៉ុស្តិ៍វរយោធាការពារព្រំដែន លេខ ៨០១ហ័រលឺ ស្រុកឡុកនិញ ខេត្តបិញផឿកនូវជនជាតិវៀតណាម ចំនួន ០៦នាក់ ( ប្រុស ) ដែលបានលួចឆ្លងដែនខុសច្បាប់ តាមច្រកហាមឃាត់ នៃភូមិសាស្រ្តច្រកទ្វារត្រពាំងស្រែ។

ប្រភពដដែល ឲ្យដឹងថា ថា ជនជាតិវៀតណាមទាំងនោះ ត្រូវកំលាំងត្រួតពិនិត្យចល័តរបស់ប៉ុស្តិ៍ ឃាត់កាលពីវេលា ម៉ោង ៩ និង២០នាទី ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៦ ដែលមានឈ្មោះ : ១-ឈ្មោះ Nguyen Tran Xuyen អាយុ 36 ឆ្នាំ ២-ឈ្មោះ Bui Minh Duyet អាយុ 56 ឆ្នាំ ៣-ឈ្មោះ Nguyen Cong Hon អាយុ 42ឆ្នាំ ៤-ឈ្មោះ Tang Van Lam អាយុ 37ឆ្នាំ ៥-ឈ្មោះ Tran Manh Hong អាយុ 34ឆ្នាំ ៦-ឈ្មោះ Ten Nguyen Manh Cuong អាយុ 37ឆ្នាំ ។

ជនជាតិវៀតណាម ដែលមានឈ្មោះខាងលើ មានទីលំនៅជាមួយគ្នា នៅភូមិ ថាន់ដុង ឃុំឡុកតឹង ស្រុកឡុកនិញ ខេត្តប៊ិញភឿក និងមុខរបរ កម្មករ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម