គួរឲ្យអាសូរណាស់ ទារកកើតមកគ្មានគ្រាប់ភ្នែក
ខេត្តកំពង់ឆ្នាំង ៖ ពិតជាវេទនាភ្នែកណាស់ ដែលទារកម្នាក់កើតមកគ្មានគ្រាប់ភ្នែកទាំងសងខាង ហើយបានកើតលើគ្រួសារក្រីក្រតោកយ៉ាកទៅទៀត នេះបានទុក្ខត្រួតគ្នាមែន ។ គ្រួសារមានកូនកើតមកគ្មានគ្រាប់ភ្នែកខាងលើនេះ មានទីលំនៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ។ នៅលើគ្រែអាំងភ្លើងនៅឡើយ ស្ត្រីជាម្តាយទារកអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ៖ គាត់មានឈ្មោះ នូ ស្រីម៉ៅ អាយុ២៧ឆ្នាំ ប្តីគាត់ឈ្មោះ ម៉ៅ ចាន់ណេត អាយុ២៨ឆ្នាំ គាត់បានរៀបមង្គលការ ម្តាយទុកឪពុកដាក់ ជាង៥ឆ្នាំហើយ ដោយបង្កើតបានកូន២ កូនប្រុសទី១ មានអាយុ៤ឆ្នាំហើយ ចំណែកកូនប្រុសអភ័ព្វទី២នេះ ទើបកើតបាន៣ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ស្ត្រីរូបនោះបាន បន្តដោយសំឡេងខ្សឹកខ្សួលថា កូនទី២នេះ គាត់បានកើតនៅមណ្ឌលសុខភាពឃុំព្រៃមូល នៅវេលាម៉ោង៩ យប់ថ្ងៃទី១៤ ខែមិថុនានេះ ។ គ្រាន់តែកើតភ្លាម ឮគ្រូពេទ្យថា កូនគាត់គ្មានគ្រាប់ភ្នែកគាត់រន្ធត់ចិត្ត យំរហូតសន្លប់ ។ ដោយសារសង្វេគកូនខ្លាំងពេក គាត់បានទាស់ ដោយសរសៃខ្ចី ប៉ុន្តែបានម្តាយ និងអ្នកជិតខាងខំជួយពន្យល់ និងអោយថ្នាំទាស់ ទើបគាត់បានធូស្រាលឡើងវិញ ។ គ្រួសារគាត់២នាក់ ប្តីប្រពន្ធ មិនដឹងថា មានបាបកម្មអី កាលកូនទី១មានអាយុ៤ខែ វាបានធ្លាក់ពីលើផ្ទះកម្ពស់ប្រមាណ២ម៉ែត្រ ត្រូវនឹងជើងសសរផ្ទះ បែកក្បាលយ៉ាងធ្ងន់ធ្ងរ ពេលយកទៅដល់ពេទ្យខេត្ត គ្រូពេទ្យថា គ្មានសង្ឃឹមទេ ហើយបានបញ្ជូនកូនខ្ញុំទៅមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញដោយសារតែពេទ្យមានជំនាញខ្លាំងណាស់ ទើបជួយកូនប្រុសខ្ញុំឲ្យរស់រានមានជីវិត ដែលពេលនេះវាអាយុ៤ឆ្នាំហើយ ។
គាត់កំពុងស្ថិតក្នុងក្តីព្រួយបារម្មណ៍ ខ្លាចកូនប្រុសមួយនេះមានជំងឺសសៃប្រាសាទ ស្រាប់តែមកកូនទី២នេះ បែជាអត់មានគ្រាប់ភ្នែក ទៅទៀត ។សព្វថ្ងៃនេះ គាត់ធ្វើជាកម្មកររោងចក្រ ប្តីធ្វើជាណង់ ។ពេលកំពុងពពោះកូនទី២នេះ គាត់មិនដែលទៅពិនិត្យ អេកូ នៅមន្ទីរពេទ្យទេ ដោយសារខំធ្វើការរហូតសល់តែ១០ថ្ងៃទៀតកើត ទើបសុំច្បាប់រោងចក្រសម្រាកពីធ្វើការ ។ ដោយសារតែកូនទី១ ត្រូវចំណាយប្រាក់ក្នុងការព្យាលបែបនេះហើយទើប គាត់ធ្លាក់ខ្លួនក្រ ម្តងហើយ ឥឡូវដល់កូនទី២នេះ កើតមកអត់ភ្នែកមិនដឹងកម្មអ្វីគ្រួសារគាត់ទេ (គាត់លើកកន្សែងជូតទឹកភ្នែកហើយនិយាយបន្ត) សព្វថ្ងៃនេះនៅជំពាក់ប្រាក់អង្គការ១លានរៀលទៀត ។
លោក សួន ផាន អនុប្រធានភូមិត្រពាំងតាសុក បានអោយដឹងថា គ្រួសារនេះពិតជាក្រីក្រខ្លាំងណាស់ ដោយសារកូនទី១ បាន៤ខែ ធ្លាក់ពីលើផ្ទះ ទៅមើលដល់ភ្នំពេញរាប់ខែ មកដល់ពេលនេះ កូនកើតមក អត់ភ្នែកទៀត ក្នុងនាមគាត់ ជាអាជ្ញាធរភូមិ ក៏ដូចជាក្រុមគ្រួសារខាងលើនេះ សូមអំពាវនាវដល់ បងប្អូនសប្បុរសជន គ្រប់ទិសទី ជិតឆ្ងាយ សូមមេត្តាជួយដល់គ្រសារខាងលើនេះផង ពិសេសអង្គការនានា ដែលមានជំនាញផ្នែកខាងភ្នែក សូមជួយគ្រួសារក្រីក្រនេះផងចុះ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!