ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ផ្តើមចេញពីរឿងប្រច័ណ្ឌ, ប្តីជាមន្រ្តីរដ្ឋបាលព្រៃឈើ រីឯប្រពន្ធរកសីុបើក Wing
(ភ្នំពេញ)៖ ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅក្នងបន្ទប់ទឹកនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា អាចផ្តើមចេញពីរឿងប្រច័ណ្ឌ ដោយបន្សល់ទុកកូន២នាក់ ឲ្យនៅកំព្រា។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៨៖២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ៌រីឯប្តីវិញមានឈ្មោះ លី អៀងសៅ អាយុ៥០ឆ្នាំមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ។
បើតាមមន្រ្តីអាវុធហត្ថដដែលនេះ សម្រាប់មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះនៅក្នងផ្ទះមានតែកូន២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋាន គឺអាចផ្តើមចេញពីរឿងប្រច័ណ្ឌ។
សម្រាប់សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើកោសល្យវិច័យ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ៕
ប្រភព ៖ Fresh News
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកដែរថា ហេតុការណ៍ស្រដៀងនេះក៏ធ្លាប់កើតឡើងផងដែរ នៅឯខេត្ដស្ទឹងត្រែង ដែលប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយ គ្នាវិញ មិនព្រម។ យ៉ាងណាមិញ អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់នៅលើអង្រឹងក្នុង តូប លក់ខោអាវ ផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។
យោងតាមមន្ដ្រីនគរបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្ដីបាញ់ សម្លាប់ ប្រពន្ធ៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ដោយគ្មានស្ដាយស្រណោះនោះ គឺផ្ដើមចេញ ពីការសុំរស់ នៅជាមួយគ្នាវិញ តែប្រពន្ធ មិនព្រម ក្រោយពីពួក គេបានបែក គ្នាអស់រយៈ ពេលមួយឆ្នាំ មកនោះ ។
មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ជន រងគ្រោះឈ្មោះរស្មី ស្រីខួច អាយុ២២ឆ្នាំ ដោយឡែក ប្ដីមិន ទាន់ត្រូវបាន បញ្ជាក់ពី អត្ដសញ្ញាណនៅឡើយទេ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីបែកគ្នាអស់រយៈពេល១ឆ្នាំមកនោះ ដោយមិនទាន់ដឹង មូលហេតុ ស្រាប់តែ បុរសជាប្ដី បានមករក ប្រពន្ធរបស់ខ្លួនវិញ ដោយចង់រួមរស់នៅ ជាមួយគ្នា ដូចដើម ។
ប៉ុន្ដែស្ដ្រីជាភរិយាបានបដិសេធនិងមិនចង់រស់នៅជាមួយ ទើបធ្វើឱ្យជនសង្ស័យជាប្ដីនោះ បាញ់ប្រហារ និងអាវុធខ្លី ចំនួន ៣គ្រាប់ ខណៈដែលស្ដ្រីជាភរិយា កំពុងដេកលើ អង្រឹងនៅ តូបលក់ ខោអាវក្នុង ផ្សារស្ទឹងត្រែង ទីរួម ខេត្ដស្ទឹងត្រែងតែម្ដង រួចហើយជន សង្ស័យបាន រត់គេចខ្លួនបាត់ ។
ក្រោយការបាញ់ប្រហារ ប្រពន្ធរបស់ខ្លួន រួចមក បានធ្វើឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ទាំងប្រ ជាពលរដ្ឋ ទាំង អាជីវករ នៅក្នុងផ្សារ និងសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើត ហេតុពិនិត្យ និងអន្ដរាគមន៍ ហើយតាម ចាប់ខ្លួន បុរសជាប្ដី ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!