ចុម !!​រាជនី បណ្តែតខ្លួននៅកណ្តាល ប្រាសាទ​អង្គរវត្ត ជាតារា​កូរ៉េសោះ

 
 

ក្នុងវីដេអូ​ស្តីដែលមានរយៈ​ពេល ១នាទី បានបង្ហាញពី ការផ្សព្វ​ផ្សាយនូវ​ផលិតផល​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុនកូរ៉េ​ ទាក់ ទិន នឹង​ផលិតផល​ថែរក្សាសម្ផស្ស Time Revolution ។ អ្វីដែល​ជាការចាប់​អារម្មណ៍នោះគឺថា ក្រុមហ៊ុន​កូរ៉េបាន មក យកប្លង់ថត នៅក្នុង​បរិវេណ នៃប្រាសាទ​អង្គរវត្ត  ដែលជាអច្ឆរិយៈ​ប្រាង្គប្រាសាទខ្មែរ។ សកម្មភាពនេះ បានឆ្លុះ​បញ្ចាំង យ៉ាងច្បាស់ថា ខ្មែរ គឺជាប្រទេស​មួយដែលត្រូវ​បានពិភពលោក​ស្គាល់ និងល្បីរន្ទឺ ដោយសាកេរ្តិ៍តំនែលប្រាសាទ ប្រកប ដោយការរចនាយ៉ាងល្អឥខ្ជោះ ដែលបុព្វបុរស បានបន្សល់ទុកមក ។

កន្លងមក មិនមែនតែកូរ៉េទេ ដែលមក​ផ្តិតយករូបភាព​ពីប្រាសាទខ្មែរ នៅមាន ក្រុមហ៊ុនបរទេស និងតារា ហូលីវូដ ជា ច្រើនបានមកស្រុកខ្មែរ ដើម្បីលំហែ និងទទួលយកទស្សនីយភាពថ្មីៗ និងថតប្លង់ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេស ឥណ្ឌា និង អេស្ប៉ាញ ក៏បានសុំសិទ្ធខ្មែរ លើការសាងសង់សំណង់ប្រាសាទ នៅទឹងដីរបស់ខ្លួនគេដែ។  ទឡ្ហីករណ៍​នេះ ស្តែងឲ្យ​ឃើញ​ថាប្រាង្គ​ប្រាសាទខ្មែរ មិនត្រឹម​តែត្រូវ​បានគេ​ស្គាល់​ក្នុងតំបន់ឡើយ តែថែមទាំងបានធ្វើឲ្យពិភព លោក ស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត។ប្រភព everyday.com.kh

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម