អុញ! ព្រាប សុវត្ថិ ផ្លាស់ប្ដូរអាជីព មកធ្វើជាបុគ្គលិកចាក់សាំងរបស់ Caltex តាំងពីពេលណា ? (មានវីដេអូ)
(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលអ្នកដំណើរតាមដងផ្លូវ ហើយបានចូលចាក់សាំង នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច (Caltex) ស្រាប់តែប្រទះឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងឯកសណ្ឋាន ជាបុគ្គលិកចាក់សាំងរបស់កាល់តិច បង្កឲ្យអ្នកដំណើរដែលបានឃើញ នាំគ្នាស្រឡាំងកាំង ព្រោះមិននឹកស្មានថា ជាតារាចម្រៀង ក្នុងដូងចិត្តរបស់ពួកគាត់ ផ្លាស់ប្ដូរអាជីពបែបនេះសោះ។
ប៉ុន្តែអ្វីដែលជាការពិត នេះគ្រាន់តែជាឈុតឆាកក្នុងការផ្សព្វផ្សាយ ដ៏ប្លែកអារម្មណ៍មួយ របស់ក្រុមហ៊ុនប្រេងឥន្ទនៈ កាល់តិច ដើម្បីអបអរខួប២០ឆ្នាំ ដែលបានចរាចរលក់ប្រេងឥន្ទនៈ នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន ។
សូមទស្សនាវីដេអូ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់ៗគ្នា ៖
ប្រភព ៖ Khmertalking
កំណត់ហេតុខ្មែរឡូត៖ យោងតាមអត្ថបទខាងលើ យើងអាចដឹងបានហើយពីមូលហេតុ ដែលឃើញ លោក ព្រាប សុវត្ថិ នៅកន្លែងចាក់សាំង ។ ទាក់ទងរឿងនេះ ដែរ គួររំលឹកផងដែរ ថា កាលពីប៉ុន្មានសប្តាហ៍មុន កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បានធ្វើឲ្យនារីវ័យក្មេងម្នាក់ អរស្ទើរតែចង់ហោះ ពេលឃើញវត្តមានរូបលោកដោយចៃដន្យ។
បើក្រឡេកមើលវីដេអូមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេធ្វើការចែកចាយ តៗគ្នាយ៉ាងច្រើន ដោយឃើញនារីវ័យក្មេងម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញ លោក ព្រាប សុវត្ថិ នៅកន្លែងចាក់សាំង Caltexមួយកន្លែង។
ដោយសារតែក្តីរំភើបពេក និងបានជួបលោក ព្រាប សុវត្ថិ ផ្ទាល់ បានធ្វើឲ្យរូបនាង ស្ទុះទៅអោប រូបលោកដោយភ្លាមៗតែម្តង និងសុំថតរូបជាមួយទុកជាអនុស្សាវរីយ៍ផងដែរ។
ចំពោះវត្តមានរបស់លោក ព្រាប សុវត្ថិ ដែលបានតែងខ្លួន ជាបុគ្គលិកចាក់សាំង នៅសា្ថនីយ៍ប្រេងចាក់សាំង Caltex មួយកន្លែងបែបនេះ គឺមិនមានអ្នកណាដឹងថា រូបលោកបង្ហាញមុខជាសារធាណៈ ដើម្បីចង់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល រឺក៏ថតស្ពតអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងណា រូបលោក ក៏បានធ្វើឲ្យ មនុស្សមិនតិចនាក់នោះទេ រំភើបចិត្តយ៉ាងខ្លាំង ពេលបានឃើញលោក ដោយចៃដន្យយ៉ាងដូច្នេះ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!