ជនបែកថ្នាំ យកពូថៅកាប់ក្មេងប្រុសម្នាក់រងរបួសធ្ងន់
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានរងរបូសធ្ងន់ ដោយសារត្រូវបុរសម្នាក់ដែលគេសង្ស័យថា ជាមនុស្សបែកថ្នាំផង បានប្រើពូថៅកាប់ទាំងកំរោង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦មិថុនា នៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ហើយជនដៃដលបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។ សមត្ថកិច្ចបានប្រាប់ថា ក្មេងប្រុសរងគ្រោះឈ្មោះ តូ មៀវ អាយុ១៤ឆ្នាំ នៅភូមិឃុំខាងលើ រីឯជនបង្កឈ្មោះ សិខ ឬទ្ធី អាយុ៣៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ ជនរងគ្រោះត្រូវជនបង្កកាប់ចំនួន២ពូថៅ ត្រូវចំផ្ទៃមុខនិងលើក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក្រោយពីមានការភ្ញាក់ផ្អើល ជនដៃដល់បានរត់គេចខ្លួនបាត់ភ្លាមៗដែរ។
បើតាមអ្នកភូមិនិយាយថាឈ្មោះ សុខ ឬទ្ធី ជាមនុស្សញៀនថ្នាំដល់កម្រិត ហើយមិនដែលឃើញដេកផ្ទះទេ។ គេតែងឃើញជននេះសៀតពូថៅជាប់ខ្លួនរហូត និងធ្លាប់ដេញកាប់ភូមិជាញឹកញាប់ទៀតផង នៅពេលសុំអ្វីៗពីអ្នកភូមិមិនបាន។ គេនៅមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យបុរសបែកថ្នាំនោះកាប់ក្មេងប្រុសនោះទេ តែពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបុរសញៀនថ្នាំនោះហើយ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ជនបែកថ្នាំម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ប្រើពេលជាង៣ម៉ោង ដេញតាមប្រម៉ាញ់ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ ទាំងយប់បន្ទាប់ពីជននេះ បានសុំផ្លែស្វាយពីជនរងគ្រោះហូបរួច ស្រាប់តែចាក់សម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួល បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍ចាក់សម្លាប់ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខD៤ ផ្លូវលេខ៦២R ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធបទល្មើសឃាតុកម្មមានឈ្មោះ យ៉ែម ទឹម អាយុ២៣ឆ្នាំ រីឯជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហួន ណាក់ អាយុ២៥ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបន្តថា យោងតាមសាក្សីដែលនៅកន្លែងកើតហេតុ មុនកើតហេតុ ជនរងគ្រោះរួមជាមួយក្រុមគ្រួសារ៣នាក់ កំពុងអង្គុយហូបស្វាយខ្ចី ខណៈនោះក៏លេចមុខជនបែកថ្នាំខាងលើ បានដើរមកសុំស្វាយហូបដែរ ដោយក្រុមគ្រួសារជនរងគ្រោះបានឲ្យស្វាយ១ផ្លែ ទៅជនសង្ស័យហូប។
មួយសន្ទុះក្រោយមក ជននេះបានដើរមកម្ដងទៀត ដោយដៃមានកាន់កូនកាំបិតបានស្ទុះមកចាក់លើជនរងគ្រោះចំគល់ក បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានបញ្ជាក់ទៀតថា បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ប្រើពេលជាង៣ម៉ោងដេញតាមប្រម៉ាញ់ចាប់ខ្លួនបានភ្លាមៗទាំងយប់ នៅត្រង់ចំណុចបន្ទប់ជួលលេខ៧ ស្ថិតនៅក្នុងផ្សារសុភមង្គល ក្រុមទី១៣ ភូមិទួលសង្កែ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!