ឃើញដេកដើរទៅដាស់ ស្រាប់តែផ្អើលកំពង់ដអរិយក្សត្រ
រាជធានីភ្នំពេញ ៖ អ្នកដំណើរម្នាក់បានប្រទះឃើញបុរសម្នាក់ ដេកនៅលើស៊ីម៉ង់ត៍មុខកំពង់ដអរិយក្សត្រ ក៏ដើរទៅដាស់តែមិនព្រមភ្ញាក់សោះ ដោយសារតែបុរសម្នាក់នោះបានស្លាប់បាត់ទៅហើយ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកំពង់ដអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ដេកលើស៊ីម៉ង់ត៍មុខដអរិយក្សត្រ ពេលនោះអ្នកដំណើរម្នាក់បានដើរទៅដាស់តែមិនភ្ញាក់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញកំពង់ដ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយតែ គ្រាន់តែដឹងថាជនរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ ជាជនអនាថា មុខរបរ និង ស្នាក់នៅមិនពិតប្រាកដប៉ុណ្ណោះ ។ បន្ទាប់មកអាជ្ញធរមូលដ្ឋានបានដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ សមត្ថកិច្ចថៃ កាលពីវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ បានប្រទះឃើញ បុរសម្នាក់ដេកស្លាប់ នៅចំណុចខាងមុខ (តម៉) តម្រួតថៃ ម្ដុំច្រកទ្វារតំបន់គីឡូ១៣ ស្ថិតក្នុងទឹកថៃ។ បើតាមមន្ត្រីនគរបាល ស្រុកសំពៅលូន បានឲ្យដឹងថា សមត្ថកិច្ចថៃបានប្រទះឃើញ បុរសដេកស្លាប់នោះ និងបានទំនាក់ទំនង នគរបាលការពារព្រំដែន ៨១៧ ប្រចាំច្រកទ្វា និងកម្លាំងនគរបាល ស្រុកសំពៅលូន ដើម្បីចុះទៅធ្វើការត្រួតពិនិត្យ នៅកន្លែងកើតហេតុ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសដែលដេកស្លាប់នោះ មានឈ្មោះ ស្លេក ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តតាកែវ ជារងគ្រោះ ជាមនុស្សដែលញៀនស្រា និងផឹកជារៀងរាល់ថ្ងៃ។ មន្ត្រីសមត្ថកិច្ចថៃ បានឲ្យដឹងថា នៅម៉ោងប្រហែល២ទៀបភ្លឺ ទាហ៊ានថៃបានឃើញ បុរសខាងលើដើរខាងមុខ (តម៉) តម្រួតថៃ ទៅវិញទៅមក និងបាននិយាយថា ខ្លួនគាត់ដូចជាអស់កម្លាំង រហូតដល់ម៉ោងប្រហែល ៣៖០០នាទីទៀបភ្លឺ ក៏ប្រទះឃើញបុរសខាងលើ ដេកស្លាប់បាត់ទៅហើយ។ សូមបញ្ជាក់ថា កម្លាំងនគបាលនៃ អធិការដ្ឋានស្រុកសំពៅលូន បានចុះពិនិត្យកោសលវិច្ឆ័យ រួមបានសន្និដ្ឋានថា បុរសខាងលើស្លាប់បណ្ដាលមកពី ផឹកស្រាច្រើនពេក និងខ្យល់គរស្លាប់តែម្តង ហើយសាកសពត្រូវបាន ប្រគល់ឲ្យប្រជាពលរដ្ឋ ដែលរាប់អានយកទៅធ្វើ បុណ្យតាមប្រពៃណី៕
ទន្ទឹមនឹងនោះផងដែរ ករណីមួយវិញទៀត កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ បុរសវ័យ៣០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងហាង KTV មួយយីហោ ខេវ័ន ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងគ្មានមូលហេតុ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជំហ៊ានដំបូង ត្រូវបានគេសង្ស័យថា ជាអំពើរឃាតកម្ម។
បុរសដែលស្លាប់បាត់បង់ ជីវិតមានឈ្មោះ ឌី គឹមសែ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ គេសង្គេតឃើញមាន ទាំងនគរបាលមូលដ្ឋាន និងកម្លាំង អ ហ ក្រុងប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យសាកសព និងទីតាំងកើតហេតុផងដែរ តែអ្វីដែលប្លែកគឺសពត្រូវបានគេបញ្ជូន ចេញភ្លាមៗយ៉ាងតក់ក្រហល់។
ជុំវិញករណីនេះលោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមទូរសព្ទ័ថា ពិតជាមានមនុស្សស្លាប់ក្នុងទីតាំងលើមែន។លោកនិយាយថា អ្នកស្លាប់គឺជាបុគ្គលិកផ្នែកគិតលុយរបស់ ហាង KTV ខេវ័ន ហើយក៏ជាមនុស្សជំនាញរបស់លោក សៅ ដែលជាថៅហាងផងដែរ។
លោកអធិការបានបញ្ជាក់ថា យោងតាមការធ្វើកោសល្យវិច្ឆ័យ និងការពិនិត្យរបស់ក្រុមគ្រូពេទ្យ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារធ្លាយក្រពះ ព្រោះមានឈាមហូចេញតាមមាត់ និងតាម គូថយ៉ាងច្រើន លើខ្លួនប្រាណពុំមានស្លាកស្នាមគួរ ឲ្យសង្ស័យជាប់ពាក់ពន្ធ័ និងអំពើរឃាតកម្មទេ។
ក្រោយកើតហេតុសព ត្រូវបានប្រគល់ជូនទៅឲ្យសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!