ក្រសួងធម្មការ ស្វែងរកព្រះសង្ឃព្រះនាម វ៉ា ស៊ីណាន ដែលបង្ហោះរូបអាក្រាតលើ Facebook យកមកអប់រំតាមធម្មវិន័យ!
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយក បាននិងកំពុងតាមស្វែងរកព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន ដែលបានបង្ហោះរូបអាក្រាតកាយ និងវីដេអូសេពកាមលើ Facebook បណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងតម្លៃព្រះពុទ្ធសាសនានោះ ដើម្បីយកមកអប់រំតាមធម្មវិន័យ នៃពុទ្ធសាសនា។ នេះបើតាមលោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោក សេង សុមុន្នី បានឱ្យដឹងថា គណៈសង្ឃនាយកទាំង២គណៈ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ ដើម្បីតាមដានស្វែងរកព្រះសង្ឃ វ៉ា ស៊ីណាន យកមកស៊ើបសួរថា មានអាការៈដូចម្ដេច និងចាត់ចែងអប់រំ លើកទឹកចិត្តឱ្យជាសះស្បើយឡើងវិញ ទៅតាមអ្វីដែលជាធម្មវិន័យ នៃព្រះពុទ្ធសាសនា តែបើមិនអាចអប់រំបានទេ ខាងគណៈសង្ឃនឹងអនុម័តគ្នាធ្វើការផ្សឹកព្រះសង្ឃអង្គនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាតទៅទៀត។
លោក សេង សុមុន្នី បានបន្ថែមថា «កន្លងមក គណៈសង្ឃនាយក ក៏បានធ្វើការណែនាំពីធម្មវិន័យ និងបានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារ រួចមកហើយដែរ ដូចជាការហាមមិនឱ្យសម្ដែងនូវអាការៈមិនសមរម្យ ការជេរប្រមាថ ការបង្កើតជាចលាចល ការដើរធ្វើបាតុកម្ម កុំថាឡើយចេញអាក្រាតកាយ សូម្បីតែមានការលាត់ស្បង់ចីវរ ដែលធ្វើឱ្យបាត់បង់ការជ្រះថ្លារបស់ពុទ្ធបរិស័ទ ក៏មិនឱ្យប្រព្រឹត្តខុសផង នៅសម័យព្រះក៏មានព្រះសង្ឃ ដែលប្រព្រឹត្តអំពើបែបនេះដូចគ្នា តែព្រះពុទ្ធបានធ្វើការអប់រំទៅតាមធម្មវិន័យ និងមានការផ្សឹកផងដែរ ព្រោះបុគ្គលប្រភេទនេះ មិនអាចប្រតិបត្តិនូវព្រះធម៌ ឬធម្មវិន័យបានដូចមុនឡើយ គ្រាន់តែនៅសម័យនោះមិនសូវមានអ្នកណាដឹងច្រើន ព្រោះមិនមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ដូចបច្ចុប្បន្ន»។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន បានបង្ហោះរូបភាពអាក្រាត និងថតវីដេអូសេពកាមខ្លួនឯង បង្ហោះលើបណ្ដាញសង្គម Facebook ដែលមានប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទជាច្រើន បានលើកឡើងនូវការរិះគន់ថា បណ្ដាលឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងក្លា។
ក្រសួងធម្មការ និងសាសនា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ សូមកុំឱ្យមានការយល់ច្រឡំលើក្រសួងដែលថា មានការប្រព្រឹត្តខុសបែបនេះហើយ បែរជាមិនមានចំណាត់ការអ្វីនោះ ព្រោះក្រសួងបាននិងកំពុងធ្វើការស្រាវជ្រាវរកព្រះសង្ឃខាងលើ យកមកធ្វើការអបរំហើយ។ ម្យ៉ាងទៀត ក្រសួងក៏អំពាវនាវដល់សាធារណជន ប្រសិនបើបានឃើញព្រះសង្ឃអង្គនេះ សូមផ្ដល់ដំណឹងមកជាបន្ទាន់ ដើម្បីឱ្យក្រសួងចាត់វិធានការ សមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា៕
ប្រភព ៖ freshnews
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!