ព្រះសង្ឃមួយអង្គ ធ្លាក់ក្នុងអន្ទាក់ គ្រឿងញៀន បំផ្លាញសាសនា (មានវីដេអូ)
ភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលនិយមលេង បណ្តាញសង្គមហ្វេសប៊ុក បានសំដែងការមិនពេញចិត្តចំពោះ សង្ឃមួយអង្ដ ដែលបង្ហាញវត្តមានក្នុង វីដេអូមួយ ដោយសង្ឃអង្គនេះហ៊ាន ប្រព្រឹត្តអំពើមិនគប្បី ក្នុងសង្គម ជាពិសេសបំផ្លាញ នូវព្រះពុទ្ធសាសនា ។
យោងតាមវីដេអូមួយ ដែលមានរយៈពេល ៤៦វិនាទី នឹងបានបង្ហោះពាសពេញបណ្តាញសង្គម ហ្វេសប៊ុក ព្រមទាំងមានអ្នកទស្សនា ជាច្រើន បានហួសចិត្តបន្ទាប់ពីឃើញថា មានមនុស្សប្រុសស្រី ប្រហែល ៦នាក់ (បូកទាំងអ្នកកាន់កាមេរា) នៅក្នុងបន្ទប់មួយ បានប្រព្រឹត្តនូវអំពើ ដែលសង្គមស្អប់ខ្ពើម តែអ្វីដែលនឹងស្មានមិនដល់នោះ គឺក្នុងបន្ទប់នេះផងដែរ ក៏មានសង្ឃ១អង្គ កំពុងតែអង្គុយ បើតជញ្ជក់នូវរស់ជាតិ គ្រឿងញៀន ទាំងខ្លួនរំពាត់ទៅដោយស្បង់ចីវរ ។
នេះគ្រាន់តែជាទង្វើមិនល្អ របស់បុគ្គលសង្ឃអង្គតែម្នាក់ប៉ុណ្ណោះ ហើយក៏ជាគំរូរមួយសម្រាប់សង្ឃដទៃទៀត និងក្មេងៗយុវវ័យ គួរចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកប្បីកុំប្រព្រឹត្តនូវអំពើបែបនេះ ។
យ៉ាងណាមិញ យើងមិនទាន់មានប្រភពណាមួយ បញ្ចាក់ពីទីកន្លែងច្បាស់លាស់ របស់សង្ឃអង្គនោះដែរ ហើយក៏មិនទាន់សន្មត់ថា សង្ឃដែលនៅក្នុងវីដេអូនេះ គឺជាព្រះសង្ឃពិត ឬក្លែងក្លាយនោះទេ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង បានជ្រើសយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែបើនេះជាការប្រព្រឹត្ត របស់ព្រះសង្ឃ ដែលនៅក្នុងវីដេអូនេះ ពិតមែននោះ វាគឺជាទង្វើមួយ ដែលជះឥទ្ធិពលមិនល្អ ជាខ្លាំងក្នុងសង្គមខ្មែរយើង ៕
ប្រភព ៖ ដើមអម្ពិល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!