គណៈកម្មការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យភាពមិនប្រក្រតី នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោយផ្ទុះរឿងអាស្រូវច្រើន
(រតនគិរី)៖ មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា គណៈកម្មការរបស់ក្រសួងសុខាភិបាលមួយក្រុម បានចុះមកដល់ខេត្តរតនគិរី ២-៣ថ្ងៃមកហើយ ដើម្បីចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីផ្ទុះរឿងអាស្រូវជាច្រើនករណី។
បើតាមមន្ត្រីដដែលបញ្ជាក់ថា រឿងអាស្រូវនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី មានដូចជា ករណីចោរចូលលួចថ្នាំពេទ្យ ក្នុងឃ្លាំងដោយមានការឃុបឃិតជាមួយ អ្នកកាន់ឃ្លាំង ដោយបានយកថ្នាំពេទ្យជាច្រើនកេស មកលាក់ទុកលក់ដូរ នៅឱសថស្ថានពន្លឺសុខភាព កណ្តាលក្រុងបានលុង ការផ្អឹបលុយបេសកកម្មមន្ត្រីចុះតាមមូលដ្ឋាន លុយសេវាកម្មដឹកជញ្ជូនអ្នកជំងឺធ្ងន់ទៅភ្នំពេញ ទៅវៀតណាម (ជាង១០០លានរៀល) និងចុងក្រោយអង្គភាពជំពាក់ថ្លៃប្រេងជាង២០០លានរៀលជាដើម មិនទាន់មានដំណោះស្រាយ។
ប្រភពព័ត៌មានពីបុគ្គលិកពេទ្របានឲ្យដឹងថា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី លោក ហ៊ីង ផានសគន្ធា កន្លងមកមិនដែលនិយាយរកមន្ត្រីក្រោមឱវាទ ប៉ុន្តែឮដំណឹងថា គណៈកម្មការរបស់ក្រសួងចុះមកអង្កេត ភាពមិនប្រក្រតីខាងលើនេះ ហាក់បីដូចជាបន្ទន់ឥរិយាបទ ចេះនិយាយរាក់ទាក់សួរសុខទុក្ខ បុគ្គលិកក្រោមឱវាទខុសសព្វមួយដង ដើម្បីទាក់ទាញទឹកចិត្ត ក្រែងថ្នាក់លើចុះសាកសួរផ្ទាល់មាត់ ពីការដឹកនាំរបស់គាត់កន្លងមក។
ទាក់ទិនទៅនឹងគណៈកម្មការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ពីភាពមិនប្រក្រតីខាងលើនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺណាមួយ ពីគណៈកម្មការមកពីក្រសួងសុខាភិបាលនោះបានទេ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ថាតើអាចរកឃើញសាច់ប្រាក់ជាង២០០លានរៀល ដែលមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ជំពាក់ថ្លៃប្រេងគេឃើញដែរឬទេ? ព្រោះថ្នាក់ដឹកនាំក្រសួង បានទំលាក់លុយមកឲ្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី អស់ហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មានកន្លងមក៕
ប្រភព ៖ Freshnews
កំណត់ហេតុខ្មែរឡូត៖
ប្រជាពលរដ្ឋនិងអ្នកដំណើរ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញបុរសវ័យចំណាស់ម្នាក់លីចៅប្រុសអាយុប្រហែល២ឆ្នាំ រត់ឆ្លេឆ្លារលាក់ចុះឡើង នៅខាងមុខមន្ទីរសំរាកព្យាបាល «ហេង ឈុន» និងនៅខាងមុខផ្ទះលោកវេជ្ជបណ្ឌិត «ជា ពៅ» ដែលបើកទទួលព្យាបាលជំងឺនៅក្បែរគ្នានោះ ស្រែកសុំឱ្យគ្រូពេទ្យជួយសង្គ្រោះចៅប្រុសគាត់ ដែលលង់ទឹកពាង កាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី១៥ មិថុនា តែត្រូវគ្រូពេទ្យទាំង២កន្លែងនេះ បដិសេធមិនទទូលសង្គ្រោះឡើយ ដោយជម្រុញឱ្យគាត់បីចៅប្រុស ទៅរកកន្លែងផ្សេង ដែលធ្វើឱ្យអ្នកចោមរោមមើល ផ្ទុះប្រតិកម្មរិះគន់យ៉ាងខ្លាំង ។
មន្ទីរសំរាកព្យាបាល «ហេង ឈុន» និងផ្ទះលោកវេជ្ជបណ្ឌិត «ជា ពៅ» ដែលដាក់ស្លាកទទូលពិនិត្យ និងព្យាបាលជំងឺទូទៅទាំងមនុស្សចាស់ ទាំងកូនក្មេងនេះ គឺស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានប្រាប់ថា ជីតារបស់កុមារានោះ ឈ្មោះរ៉េត អាយុ៦០ឆ្នាំ រីឯចៅប្រុសឈ្មោះក្រិម ណាសារ អាយុ២ឆ្នាំ នៅភូមិអូរដំបង១ ឃុំអូរដំបង១ ស្រុកសង្កែ។
សមត្ថកិច្ចបន្តថា កុមារានោះលង់ទឹកពាង ហើយត្រូវជីតាជួយស្រង់ភ្លាមៗ រួចជិះម៉ូតូលីចៅមកកាន់មន្ទីរសំរាកព្យាបាល «ហេងឈុន» តែត្រូវគ្រួពេទ្យបដិសេធ មិនជួយសង្គ្រោះទេ ។ គ្រានោះ គាត់ក៏បីចៅទៅកាន់ផ្ទះលោកវេជ្ជបណ្ឌិត«ជា ពៅ» ដែលនៅក្បែរនោះទៀត តែត្រូវភរិយាលោកវេជ្ជបណ្ឌិតរូបនេះ ដេញឲ្យទៅមន្ទីរពេទ្យខេត្តបន្តទៀតដដែល ដោយប្រាប់ថា ស្វាមីគាត់មិននៅ និងគ្មានឧបករណ៍គ្រប់គ្រាន់ សំរាប់ព្យាបាល ។ ប៉ុន្តែទំនងក្មេងប្រុសបានស្លាប់ នាពេលនោះបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
សាក្សីដែលឃើញហេតុការណ៍ និងបានថតអំពីសកម្មភាពនេះបាននិយាយថា គ្រូពេទ្យនៅមន្ទីរសំរាកព្យាបាល «ហេង ឈុន» និងលោកវេជ្ជបណ្ឌិត«ជា ពៅ» ដែលដាក់ស្លាកទទូលព្យាបាលជំងឺនេះ ហាក់គ្មានក្ដីមេត្តាដល់ជនរងគ្រោះបន្តិចសោះ ។ សាក្សីបន្តថា គេមិនដឹងថា ក្មេងប្រុសនោះ ស្លាប់ហើយ ឬមិនទាន់ស្លាប់ទេ តែស្ថិតក្នុងស្ថានភាពទន់ខ្លួនកក្លាក់ នៅលើស្មាជីតា ដែលកំពុងលីរត់រលាក់ បណ្ដើរស្រែកហៅគ្រូពេទ្យឱ្យយជួយបណ្ដើរ នៅខាងមុខគ្លីនិក «ហេង ឈុន» ។ ភ្លាមនោះ គេឃើញបុគ្គលិកពេទ្យស្រីម្នាក់បើកទ្វារ ហើយស្រែកថា «មិនទទូលទេ ព្រោះគ្រូពេទ្យអត់នៅ» ហើយក៏ចូលវិញទៅ សូម្បីតែចេញមកពិនិត្យ ឬស្ទាបក្មេងប្រុសនោះបន្តិច ក៏គ្រូពេទ្យនោះ មិនខ្ចីប៉ះដែរ ពិតជាគ្មានក្ដីមេត្តាមែន ។
ប្រភពដដែលបន្តថា ពេលត្រូវគ្រូពេទ្យខាងលើបដិសេធបែបនេះ បុរសនោះក៏លីចៅប្រុសរត់រលាក់ចុះឡើងនៅខាងមុខគ្លីនិក និង នៅចំពោះមុខអ្នកចោមរោមបន្តទៀត ដែលមើលទៅគួរឲ្យរន្ធត់ចិត្តអាណិតជីតា និងចៅប្រុសពន់ពេក ហើយគាត់ក៏ឡើងជិះម៉ូតូលីចៅលើស្មាបន្តទៅកាន់ផ្ទះលោកវេជ្ជបណ្ឌិត«ជា ពៅ»ដែលនៅក្បែរនោះទៀត ដើម្បីឲ្យលោកវេជ្ជបណ្ឌិតជួយម្ដង។
ប៉ុន្តែត្រូវភរិយាលោកវេជ្ជបណ្ឌិតជា ពៅ ដេញឲ្យទៅពេទ្យបង្អែកខេត្តដដែល ដោយសំអាងថា ស្វាមីមិននៅ និងគ្មានឧបករណ៍គ្រប់គ្រាន់។ គ្រានោះគាត់ដឹងថា ចៅប្រុសគាត់បានស្លាប់ទៅហើយ ហើយក៏ជិះម៉ូតូអោបចៅប្រុសទាំងទឹកភ្នែកត្រឡប់ទៅផ្ទះវិញ ក្រោមក្រសែភ្នែកយ៉ាងរន្ធត់ពីសំណាក់អ្នកចោមរោមមើល ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!