ដឹងអត់ថា តារាខ្មែរល្បីៗណាខ្លះ ជាបងប្អូន និងជាសាច់ញាតិជាមួយគ្នា?
ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត មិនសូវបានជ្រាបនោះទេថា មានតារាខ្មែរភាគច្រើន ជាបងប្អូន ឬជាប់សាច់ឈាមជាមួយគ្នា ដែលអ្នកខ្លះ មានមុខមាត់ស្រដៀងគ្នា រីឯអ្នកខ្លះទៀត ខុសគ្នាដាច់ស្រលះតែម្តង។
យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីតារាខ្មែរជាច្រើនដួង ដែលជាឈាមជ័រ ឬសាច់ញាតិជាមួយគ្នា ដែលអ្នកមិនសូវបានចាប់អារម្មណ៍។ ហើយចំពោះតារាទាំងនោះ គឺភាគច្រើន ពួកគេបានប្រឡកក្នុងវិស័យសិល្បៈដូចគ្នា តែខុសជំនាញគ្នា ដែលជួនកាល អ្នកខ្លះជាតារាចម្រៀង រឺឯម្នាក់ទៀត ជាអ្នកនិពន្ធជាដើម។
ក្នុងនោះដែរ តារាខ្មែរ ដែលជាសាច់ញាតិនឹងគ្នា មានដូចជា លោក អាន គុណកូឡា ជាជីដូនមួយនឹង កញ្ញា នៅ សូនីតា លោក មង្គល ទីណា ជាបងប្រុសបង្កើត នឹងតារាស្រី អេនីហ្សាម តារាសម្តែង កែវ ពេជ្រ ពិសី ត្រូវជាបងស្រីបង្កើត នឹងអតីតតារាបង្ហាញម៉ូត កែវ ពេជ្ររតនា លោកជា ដេវិត ជាបងប្រុសបង្កើតរបស់លោក ជា វណ្ណារិទ្ធជាដើម៕
ចង់ដឹងថាមានតារាខ្លះទៀត ជាប់សាច់ឈាមជាមួយគ្នា តោះតាមដានទាំងអស់គ្នា៖
១) គង់ សុជាតិ ត្រូវជាបងស្រីបង្កើត របស់លោក គង់ សង្វាដានី
២) ព្រាប សុវត្ថិ ត្រូវជាបងថ្លៃជីដូនមួយ (ភរិយាគាត់ជាបងជីដូនមួយ) របស់លោក ឆាយ វិរៈយុទ្ធ និងតារាចម្រៀងស្រី ឆាយ សុវណ្ណារី
៣) តារាចម្រៀង សុខ វិឆ្ឆ័យ ត្រូវជាប្អូនប្រុសបង្កើតរបស់តារាកំប្លែង សុខ ចាន់ធីតា ហៅកាតុ
៤) ចន ចាន់លក្ខិណា ត្រូវជាបងស្រីបង្កើតតារាចម្រៀង ចន ចាន់ដារា និងត្រូវជាបងជីដូនមួយរបស់កញ្ញា មាន សូនីតា
៥) អតីតតារាសម្តែង គង់ រ៉ាយុទ្ធ ត្រូវជាបងថ្លៃអតីតតារាចម្រៀង ផាន់ ម៉ូនីកា
៦) តារាចម្រៀង តេង លក្ខិណា ត្រូវជាបងបង្កើតលោក ឆេកូ
៧) លោកតា សង់ សីុស ត្រូវជាឪពុកបង្កើតរបស់អ្នកនាង កាឆយ និងតារាចម្រៀង ស៊ុន ស្រីពេជ្រ
៨) តារាសម្តែង ថៃ នរៈពិទូ ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងលោកជំទាវ ងិន ម៉ានីយា អ្នកនិពន្ធល្បីឈ្មោះ និងត្រូវជាបងប្រុសបង្កើត របស់អតីតហ្វ្រេសសីុហ្គើល ថៃ នរៈសុជាតា
៩) តារាម្តែង ពៅ លីដា ត្រូវជាបងជីដូនមួយតារាចម្រៀង ពៅ ពិសិដ្ឋ
១០) អ្នកនិពន្ធល្បីល្បាញ សុខ ជំនោរ ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង សុខ ចិន្តា ហៅវ៉ាន់នីឡា
១១) តារាកំប្លែងជើងចាស់ ស៊ុន ណារីម៉ូនីកា ត្រូវជាអ៊ំុស្រីបង្កើតរបស់តារាបង្ហាញម៉ូតខ្នាតអន្តរជាតិ ប្រាសាទ ដាវីន និងតារាចម្រៀង ដូដូ ខណៈតារាទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នា
១២) តារាចម្រៀង ហ្សូណូ ត្រូវជាបងប្រុសបង្កើតតារាចម្រៀង ខេអាយ
១៣) តារាចម្រៀងជើងចាស់ ជា ដេវិត ត្រូវជាបងប្រុសបង្កើតរបស់លោករ ជា វណ្ណារិទ្ធ
១៤)អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ ពាន់ ភួងបុប្ផា ត្រូវជាលោកយាយរបស់តារាចម្រៀង ម៉ុង ម៉ានិត
១៥) តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ ត្រូវជាបងបង្កើតតារាចម្រៀង នីកូ និងជាបងជីដូនមួយតារាចម្រៀង តាក់ម៉ា
១៦) តារាចម្រៀង មង្គលទីណា ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង អេននីហ្សាម
១៧) តារាចម្រៀង អាន គុណកូឡា ត្រូវជាបងជីដូនមួយតារាសម្តែង នៅ សូនីតា
១៨) តារាចម្រៀង ឈិន កុសល ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀងនិងពិធីការនី ឈិន សុធារី និងពិធីការនី ឈិន រីយ៉ា
១៩) តារាបង្ហាញម៉ូត ខេម៉ា រីតា ត្រូវជាកូនស្រីបង្កើតរបស់កំពូលតារាសម្តែង ទេព រិនដារ៉ូ
កំណត់ហេតុខ្មែរឡូត៖
ដោយឡែកក៏មាន តារាថៃភាគច្រើនផងដែរ ជាបងប្អូននឹងគ្នា ដែលកម្រសូវមានអ្នកដឹងលឺពីពួកគេប៉ុន្មាននោះទេ។
ជាការពិតណាស់ ឆាកជីវិតតារាល្បី មួយរូប គឺមានកិត្តិយស និងភាពហ៊ឺហារ ឡូយឆាយ ដែលមនុស្សស្ទើរគ្រប់គ្នា តែងតែប្រាថា្ន ចង់បាន។ នៅក្នុងវិស័យសិល្បៈ តារាល្បីៗ អាចរកចំណូលបានច្រើន និងឆាប់រហ័ស ទៀតផង ដូចច្នេះហើយ ទើបតារាមួយចំនួន មិនថាជាតារាសំដែង រឺតារាចំរៀង បានខិតខំស្វែងរក ឱកាសដើម្បីនាំបងប្អូន រឺសាច់ញាត្តិពួកគេ ឲ្យចូលរួមអាជីពនេះ ជាមួយខ្លួនដែរ ប៉ុន្តែពួកគេទាំងនោះ មិនមែនសុទ្ធតែ ទទួលបានជោគជ័យ ដូចដែលអ្វី ដែលពួកគេ បានគិតទុកនោះទេ។
តារាថៃទាំង១០រូប ដែលមានបងប្អូន ចូលរួមជាអាជីព ជាអ្នកសិល្បៈមានដូចជា លោក Navin Tar និង លោក Win Tarwin នាងPloy Chermarn និង នាងNoon Sinitha លោកMarco និង លោកMario Maurrer នាងPanckae Khemanith និង លោកPutter Pattaranunជាដើម។
ខាងក្រោមនេះ គឺជាតារាថៃទាំង១០រូប ដែលមានបងប្អូន ចូលរួមជាអាជីព ជាអ្នកសិល្បៈដូចគ្នា។ តោះ! ទៅទស្សនាទាំងអស់គ្នា៖
១) នាងPloy Chermarn និង នាងNoon Sinitha
២) លោកMarco និង លោកMario Maurrer
៣) Panckae Khemanith និង លោកPutter Pattaranun
៤) Navin Tar និង លោក Win Tarwin
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!