បាក់មែកឈើគគីរ បណ្តាលឲ្យមនុស្សពីរនាក់រងរបួស
ខេត្តក្រចេះ ៖ បុរសពីរនាក់ជាយោធា និងមេព្រៃនៅស្រុកឆ្លុង បានរងរបួសធ្ងន់ធ្ងរក្នុង ហេតុការណ៍បាក់មែកគគីរសង្កត់ពីលើរោងយាម កាលពីពាក់កណ្តាលយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍បាក់មែកគគីរចំពីលើរោងយាមរបស់មេព្រៃសង្កាត់ឆ្លូង បានបង្កឲ្យមនុស្សពីរនាក់រងរបួសនេះ មិនមែនជាករណីខ្យល់កន្ត្រាក់នោះទេ។ គឺដោយសារតែដើមគគីរធំមួយដើមនោះចាស់ ទើបបណ្តាលឲ្យមែកធំៗមានសភាពពុកផុយ។ សេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីយប់ថ្ងៃកើតហេតុ ក្នុងរោងយាមរបស់មេព្រៃ សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើឆ្លូង ដែលធ្វើពីឈើប្រក់ស័ង្កសី មានមនុស្សពីរនាក់បានចងអង្រឹងដេកក្នុងនោះ។
ហើយក៏ត្រូវមែកគគីរធំមួយបានបាក់ធ្លាក់ មកសង្កត់ពីលើបណ្តាលឲ្យ បាក់រោងយាម និងបង្កឲ្យមនុស្សពីរនាក់ដែលដេកក្នុងនោះបានរងរបួសធ្ងន់។ បុរសពីរនាក់ដែលជួបហេតុការណ៍នេះត្រូវបានគេស្គាល់ថាឈ្មោះ ច័ន្ទ មូយូជិះ ជាមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ឆ្លូង និងម្នាក់ទៀតឈ្មោះ លី ម៉េង ជាមន្ត្រីយោធាស្រុកឆ្លូង។
យ៉ាងណាក៏ដោយជាមួយនឹងហេតុការណ៍នេះ ជនរងគ្រោះទាំងពីរនាក់មិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយជនរងគ្រោះទាំងពីរត្រូវសមត្ថកិច្ច បានគាស់ចេញពីក្នុងរោងស័ង្កសីដែលត្រូវបាក់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឆ្លូងភ្លាមៗ។
ជាមួយនឹងហេតុការណ៍បាក់មែកឈើចំពីលើរោងសង្កត់មនុស្សបណ្តាលឲ្យរងរបួសនេះ បានធ្វើឲ្យមនុស្សមួយចំនួនមានសភាពភ័យតក់ស្លុត តែបើចំពោះអ្នករកស៊ីដឹកឈើវិញ បានសម្តែងការសប្បាយចិត្តទៅវិញ ដោយពួកគេបានលើកឡើងថា រោងឈើដែលរងការធ្លាក់មែកឈើបាក់សង្កត់មនុស្សនេះជារោងកុងត្រូលជជុះ ហើយការបាក់សង្កត់ ក៏ដោយសារតែរងការជេបណ្តាសាពីអ្នកស្រុក និងអ្នករកស៊ីដឹកឈើដែរ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែលថា ភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះអស់ ជាច្រើនខ្នងនៅ ក្រុងស្វាយរៀង ក្នុងនោះផ្ទះអ្នកយក ព័ត៌មានអោយស្ថានីយទូរទស្សន៍ ប៉ុស្តីលេខ៩ ក៏ត្រូវខ្យលបក់់បើុង រំលំដួលដល់ដី កាលពីវេលាម៉ោង ប្រមាណ៤និង៣០ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋរស់នៅ ក្រុងស្វាយរៀងបានអោយដឹងថា ភ្លៀងនិងខ្យល់កំណាចនេះ បានធ្វើអោយមានភ័យ ព្រឺព្រូចដោយសារមាន ពពកខ្មៅមីដេដាស និងខ្យលបក់យ៉ាងខ្លាំងដោយម្នាក់ៗនាំគ្នារក កន្លែងសុវត្ថិភាពរៀងៗខ្លួន ក្រោយពីមេឃរាំងភ្លៀង ទៅគេសង្កេត ឃើញថា ផ្ទះនិងស្លាកប៉ាណូ ស្លាកគណបក្ស តូបតាំងពិព័រណ៏ក្រុមហ៊ុនថៃ ដើមឈើជាច្រើន ដើមត្រូវដួលរំលំ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!