ថ្វីដៃចម្លងម៉ូតសម្លៀកបំពាក់ ឲ្យដូច Taylor Swift របស់យុវតីម្នាក់នេះ ពិតជាមិនធម្មតាមែន! (មានវីដេអូ)

 
 

ន័រវេ៖ ពិតជាមិនគួរឲ្យជឿ ដែលយុវតីម្នាក់ អាចមានសមត្ថភាព ដោយគ្រាន់តែមើលម៉ូតស្ទាយ សម្លៀកបំពាក់របស់កំពូលតារាចម្រៀង Taylor Swift ក៏អាចចម្លងបានសឹងតែទាំងអស់តែម្តង។

ប្រភពបានឲ្យដឹងថា ក្មេងស្រីវ័យជំទង់អាយុ១៨ឆ្នាំ សញ្ជាតិន័រវេ នាង Lotte ជានារីម្នាក់ដែលស្រលាញ់ និងគាំទ្រកំពូលតារាចម្រៀងស្រី Taylor Swift ជាទីបំផុត  រហូតរូបនាងបានខិតខំប្រឹងប្រែង ចម្លងច្នៃម៉ូតសម្លៀកបំពាក់ តាមម៉ូតរបស់តារាស្រីរូបនេះថែមទៀតផង ដែលមើលទៅគឺពិតជាស្រស់ស្អាត និងទាក់ទាញ ដែលសឹងតែដូចគ្នាទាំងស្រុងផងដែរ។ រួចក្រោយមក Lotte ក៏បានបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram របស់នាង ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងកោតសរសើរពីស្នាដៃរបស់នាងថែមទៀតផង។

ប្រភពបន្តទៀតថា Lotte បានចាប់ផ្តើមចម្លងម៉ូតសម្លៀកបំពាក់ សម្រាប់ពាក់ខ្លួនឯង តាម Taylor Swift ជា២ឆ្នាំកន្លងទៅហើយ។ កាលនោះ នាងហើយនិងភក្តិរបស់នាង បានធ្វើដំណើរទៅមើលការសម្តែង ក្នុងការប្រគុំតន្រ្តី “Red Tour” របស់ Taylor Swift នៅឯមហាស្រប O2 ក្នុងទីក្រុងឡុងដ៏ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ហើយក្រោយមករូបនាង ក៏បានចាប់ចិត្តលើម៉ូតសម្លៀកបំពាក់របស់ Taylor តែម្តង ទើបនាងតែងតែព្យាយាម ច្នៃវាឡើងដោយខ្លួនឯង។

ប៉ុន្តែទោះបីជាយ៉ាងណានោះ អ្វីដែលជាផលវិបាកសម្រាប់នាង  គឺត្រង់ថា Lotte មិនអាចមានលទ្ធភាពយករបស់ដែលល្អៗ ដូចជាក្រណាត់ ឬគ្រាប់ត្បូងផ្សេងៗទៀត ដូច Taylor ស្លៀកនោះមកច្នៃបានឡើយ។ ជាក់ស្តែងសម្លៀកបំពាក់របស់ Taylor ខ្លះគឺមានត្បូងភ្លឺចែងចាំង តែយ៉ាងណា Lotte នៅតែព្យាយាមរកវិធីសាស្រ្ត ធ្វើវាបានយ៉ាងល្អដដែល។

ទន្ទឹមនឹងនោះ បានតាមការឲ្យដឹងរបស់ Lotte បានលើកឡើងថា នាងសង្ឃឹមថា នាងនឹងនៅតែបន្តធ្វើការងារមួយនេះ ជាអ្វីដែលនាងស្រលាញ់ ហើយនាងនឹងមានគម្រោង បន្តចូលរៀនផ្នែកឌីហ្សាញ ម៉ូតសម្លៀកបំពាក់នេះផងដែរ ក្រោយពេលដែលនាងបញ្ចប់ការសិក្សានៅឆ្នាំនេះ ព្រោះការច្នៃម៉ូតគឺជាភាពជោគជ័យមួយសម្រាប់នាង និងធ្វើឲ្យនាងមានទំនុកចិត្តយ៉ាងធំទៅលើការងារមួយនេះផងដែរ ៕   

ទស្សនាវីដេអូ៖



ប្រភព ៖ Metro

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក កម្មវិធី Met Ball គឺជាកម្មវិធីបង្ហាញម៉ូត សំលៀកបំពាក់ដ៏ធំបំផុត ដែលមានការចូលរួមពីសំណាក់ តារាល្បីៗគ្រប់ជាន់ថ្នាក់់ ដើម្បីមកបង្អួតសម្រស់គ្នា នៅលើព្រំក្រហម នៅក្នុងរាត្រី Met Gala ។

គួរឲ្យដឹងថា កម្មវិធីដ៏អស្ចារ្យបានប្រារព្ធឡើង កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់ តារាហូលីវូដល្បីឈ្មោះជាច្រើន ដូចជា «Taylor swift, Beyonce, Zayn Malik, Selena Gomez, Lady Gaga…» និងមានជាច្រើនរូបទៀត។ ពួកគេបានដើរបង្ហាញខ្លួន នៅលើព្រំក្រហម ជាមួយនឹងស្ទាយតុបតែងខ្លួនយ៉ាងអស្ចារ្យផ្សេងៗគ្នា បូកផ្សំជាមួយនឹង សំលេងហ៊ោរបស់អ្នកគាំទ្រទៀតនោះ ធ្វើឲ្យកម្មវិធីមានភាពគគ្រឹកគគ្រេង ខ្លាំងមែនទែន។

ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺវត្តមានរបស់កញ្ញា GiGi ដែលត្រូវជាមិត្តស្រីរបស់អតីតសមាជិក One Direction លោក Zayn Malik ក្នុងរាត្រីនោះផងដែរ។ គូសង្សារមួយគូនេះ បានដឹកដៃគ្នា ដើរនៅលើកម្រាលព្រំក្រហម និងបង្ហាញភាពស្និទ្ធស្នាល ធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រែកហ៊ោយ៉ាងខ្លាំង។

ចំណែកតារាចម្រៀង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងបំផុត ទាំងនៅបែកអឺុរ៉ុប និងបែកទ្វីបអាស៊ីផងនោះ គឺកញ្ញា Taylor Swift បានជ្រើសរើសរ៉ូបពណ៌ទឹកប្រាក់ពាក់កណ្តាលជង្គង់ ជាមួយនឹងស្បែកជើងកវែង និងលេងស្ទាយសក់ខ្លីពណ៌ស ដែលមើលទៅមានលក្ខណៈ ក្លាស៊ី ពិតជាសាកសមខ្លាំងមែនទែន ប៉ុន្តែរចនាបទនៃការតុបតែងខ្លួនរបស់នាង ដូចជាខុសប្លែកជាងរាល់ដងបន្តិច។

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើល កំពូលតារាចម្រៀងចង្វាក់ប៉ុប សំបុរពណ៌ទឹកឃ្មុំ អ្នកស្រី Beyonce ឯនេះវិញ អ្នកស្រីបានជ្រើសរើសយកនូវ ឈុតពណ៌ទឹកក្រូច រឹបរាង រីឯចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេល ដែលអ្នកស្រីស្លៀករ៉ូបដ៏ស្រស់ស្អាតមួយនេះ គឺត្រគៀកដ៏មូលក្លំរបស់អ្នកស្រី ដែលធ្វើឲ្យមនុស្សដែលមានវត្តមាននៅទីនោះ មានភាពភ្ញាក់ផ្អើល និងកោតសរសើរពីរាងដ៏ស្រស់ស្អាតរបស់អ្នកស្រីមិនដាច់ពីមាត់។

ជារួមមក វត្តមានដ៏អស្ចារ្យរបស់តារាកិត្តិយសល្បីៗឈ្មោះទាំងអស់នេះ បានធ្វើឲ្យរាត្រីជួបជុំ Met Gala មួយនេះ មានភាពរីករាយ និងអស្ចារ្យ មិននឹកស្មានដល់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម