ក្រុមចោរប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ SL ធ្វើសកម្មភាពប្លន់២ដង បានសម្រេចគឺនៅស្រុកខ្សាច់កណ្ដាល និងខណ្ឌជ្រោយចង្វារ
(កណ្ដាល-ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ SL បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉តូមួយគ្រឿង ម៉ាក MSX ស្លាកលេខភ្នំពេញ 1FD-2818 ពីជនរងគ្រោះម្នាក់ នៅក្នុងក្រុមហ៊ុន 7NG ស្ថិតក្នុងទីតាំងខាងលើ ។
សមត្ថកិច្ចបានផ្តល់ព័ត៌មានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេចខាងលើរួចមក ក្រុមចោរបានជិះគេចខ្លួនសំដៅមកភ្នំពេញ លុះមកដល់សង្កាត់បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ ក្រុមចោរដដែលបានធ្វើសកម្មភាពប្លន់ម្ដងទៀត គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះម្នាក់បណ្ដាលឱ្យរងរបួសបែកក្បាល ដើម្បីប្លន់យកម៉ូតូ១គ្រឿងទៀតម៉ាក Honda Dream 2013 ពាក់ស្លាកលេខភ្នំពេញ 1BF-4461 នៅជិតស្ពានលីយ៉ុងផាត់ បន្ទាប់ពីប្លន់បានសម្រេចទាំងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារួចមក ជនប្លន់ប្រដាប់អាវុធមួយក្រុមនោះបានគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព៕
ប្រភព ៖ freshnews
កំណត់ត្រាខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ឧសភា ២០១៦កន្លងទៅនេះ មានជនសង្ស័យ១ ក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីយុវជន៣នាក់បានសម្រេច ហើយបានវាយ បណ្តាលឱ្យយុវជនម្នាក់រងរបួសផងដែរ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ឧសភា ២០១៦ នៅបណ្តោយផ្លូវសហព័ន្ធរុស្សីមុខហាងសុមនា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ម៉ូតូរងគ្រោះឈ្មោះសយ សឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះឆន ឈាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (អង្គុយក្រោយរងរបួសក្បាលយ៉ាងដំណំ) និង២-ឈ្មោះជី ផានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដេរពូករថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពពីម្ចាស់ម៉ូតូបានប្រាប់ថា នៅមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សពាក់ស្លាកលេខភ្នំពេញ1CV-4498 ឌុបគ្នា៣នាក់ រួមទាំងមិត្តភក្តិផ្សេងទៀតមានគ្នាទាំងអស់១២នាក់ ស្រី៣នាក់ បានជិះម៉ូតូ០៧គ្រឿង មកពីដើរលេង ខណៈជិះមកដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែជួបក្រុមជនសង្ស័យខាងលើជិះម៉ូតូនៅពីមុខជាង១០គ្រឿង។
ប្រភពបានប្រាប់ទៀតថា ពេលនោះក្រុមខ្លួន (ជនរងគ្រោះ) បាននាំគ្នាជិះជ្រែទៅមុខមុន ស្រាប់តែក្រុមជនសង្ស័យបានបើកដេញពីក្រោយ ដោយមានខ្សែក្រវ៉ាត់ និងដុំថ្មដេញកប់ និងវាយមកលើក្រុមជនរងគ្រោះ ដោយពួកគេជាក្រុមជនរងគ្រោះភ័យ ក៏បើកម៉ូតូរត់គេចយករួចខ្លួនអស់ទៅ សល់តែពួកគេ៣នាក់ត្រូវក្រុមជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូ និងវាយឈ្មោះ ឆន ឈាង ដែលអង្គុយខាងក្រោយរងរបួសបែកក្បាលខាងក្រោយ ដោយប្រើខ្សែក្រវ៉ាត់វាយត្រូវ រួចក្រុមពួកជនសង្ស័យក៏ជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនចោមចៅ ដោយឡែកម្ចាស់ម៉ូតូត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ និងបានដាក់ពាក្យបណ្តឹងផងដែរ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!