ពន្លកសិល្បៈ ប៊ុន ថេត ស្លាប់ទាំងកំហឹង​ (មានវីដេអូ)

 
 

ភ្នំពេញ៖ តារាសម្តែង ដែលទើបតែឈានជើង ចូលវិថីសិល្បៈ​លោក ប៊ុន ថេត បានស្លាប់ទាំងកំហឹង និងគ្មានសាច់ញាតិមកមើល ។

នេះបើតាមការអះអាង អ្នកលេងហ្វេសប៊ុកម្នាក់​ឈ្មោះ Hun Vanny ត្រូវជា​មិត្តភក្តិ​ជនរងគ្រោះ។​ លោក Hun Vanny បានសរសេរ​នៅលើ​​ ហ្វេសប៊ុកនៅប៉ុន្មាន ម៉ោង​មុននេះថា មុ​ន​គា​ត់​ស្លា​ប់​2​ថៃ្ង​ ​គាត់​​បា​ន​ទៅ​សុំ​លុ​យ​ខ្ញុំ​នៅ​ ​E​p​i​c​1​0​0​0​0​ ​រៀ​ល​ ​ចាក់​សាំ​​ងទៅ​ស្រុ​ក​​ ហើ​យ​ក្នុ​ង​ហោ​ប៉ា​វ​គា​ត់មា​ន​​តែ 7​​​0​0​0​រ ​ទេ​ ​ហើ​យ​គា​ត់​​បា​ន​ប្រា​ប់​ខ្ញុំ​ថា​ ​គា​ត់​យ​ល់​ស​ប្តិអ​ត់​ល្អ​ប៉ុ​ន្មា​ន​ថ្ងៃ​ហើ​យ​ច​ង់​ទៅ​ស្រោ​​ច​​ទឹ​​​ក​​​ ​​​​​តែ​​ថ្ងៃ​​​នោះ​​​ខ្ញុំ​​​មិ​​​ន​​​បា​​​ន​​​ យ​​​ក​​​កា​​​បូ​ប​លុ​យ​ទៅ​ទេ​ ខ្ញុំ​​ប្រា​ប់​ថា​ចាំ​ទៅ​ស្អែ​ក​ទៅ​ ​គា​ត់​ក៏​ត្រ​ឡ​ប់​ទៅ​វិ​ញ​ទាំ​ង​ទឹ​ក​មុ​ខ​ស្អុ​យ​។

មិត្តភក្តិតារាសម្តែងខាងលើ បានសរសេរថា«​ ​ខ្ញុំ​ស្រ​ណោះ​បំ​ផុ​ត​គឺ ​គ្មា​ន​សា​ច់​ញា​តិ​គា​ត់​ម​ក​មើ​ល​.​.​.​.​.​.​.​.​កា​រ​ ស្លាប់​​រប​ស់​គា​​ត់ គឺ​​ពោ​លពេ​ញ​ទៅ​ដោ​យ​កំ​​ហឹ​ង»។ ជាមួយនឹងព័ត៌មាន​លម្អិត ទាក់ទងនឹង​ ជនរងគ្រោះឈ្មោះ ប៊ុន ថេត គេហទំព័រ LookingTODAY បានព្យាយាម​ខលទៅកាន់ តារាសម្តែង ថៃ ប៊ុននាង ដែរ ប៉ុន្តែ​ទូរស័ព្ទទៅ ជួបអ្នកលើកផ្សេង ដោយប្រាប់ថា ប៊ុននាង កំពុងជាប់ថត​។​ 

បញ្ជាក់ផងដែរថា តារាសម្តែង​ ប៊ុន ថេត បានស្លាប់​ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី​១២ ខែមិថុនា​ ឆ្នាំ​២០១៦ នៅកោះពេជ្រ ហើយសព្វបានបូជា​ នៅខេត្តព្រៃវែង៕​ ទស្សនាវីដេអូឃ្លិប មិត្តភក្តិ ប៊ុន ថត ទួញយំមុខសព៖



ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានលើកមុនថា ពន្លកតារាសម្តែង និងជាតារាបង្ហាញម៉ូដ ទើបលេចឈ្មោះល្បីសន្សឹមៗ លើវិថីសិល្បៈ លោ​ក ប៊ុន ថេត កាលពីយ​ប់​​ថ្ងៃទី១២ ខែមិថុនា បានជួបហេតុការណ៍គ្រោះ​​ថ្នាក់ចរាចរណ៍មួយ ប​ណ្តាល​ឲ្យស្លាប់ ក្រោយពេលបញ្ជូនតាមរថយន្ត ទៅសង្រ្គោះបន្ទាន់ នៅប្រទេសវៀតណាម។

នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទំព័រផេកសិល្បករកម្ពុជា របស់លោក​ អ៉ឹម ជីវ៉ា កាលពីប៉ុន្មានម៉ោ​ង​មុននេះ បានបង្ហោះ ដោយការសម្តែងអារម្មណ៍​សោកស្តាយ និងរន្ធត់ចិត្តខ្លាំង បន្ទាប់ពីទទួ​លបានដំណឹង នៃមរណភាព​របស់សិល្បករ ជំនាន់ក្រោយលោក ប៊ុន ថេត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតជនរងគ្រោះថា «តារា​សម្តែង និងបង្ហាញម៉ូត ទើបតែរះថ្មី បានទទួលមរណភាព កាលពីយប់មិញ។ តារាសម្តែងនិងបង្ហាញម៉ូត ទើបរះថ្មី គឺលោក ប៊ុនថេត ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍ ហើយយកទៅសង្រ្គោះ នៅប្រទេសវៀតណាម តែដោយរបួសធ្ងន់ធ្ងរពេក ទើបធ្វើឲ្យតារាសម្តែងម្នាក់នេះ បាត់បង់ជីវិតទាំងវ័យក្មេង គួរឲ្យអាសូ និងសោកស្តាយ !»។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិត​ជាងនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់ច្បាស់ នៅឡើយទេ ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យតារាទើបរះពន្លឺ លោក ប៊ុន ថេត កើតឡើ​ងវេលាម៉ោងប៉ុន្មាន និងទីតាំង នៃកន្លែងកើតហេតុ ស្ថិតនៅម្តុំណានៅឡើយទេ ​ពោលគឺប្រភពគ្រាន់តែបញ្ជាក់ ប្រាប់ពីការស្លាប់តែប៉ុណ្ណោះ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម