ញាក់សាច់! អ្នកយកព័ត៌មានម្នាក់ ត្រូវគេវាយប្រហារយ៉ាងស្រស់ៗ ទាំងកំពុងតែនិយាយ បន្តផ្ទាល់ នៅលើទូរទស្សន៍ (មានវីដេអូ)
សហរដ្ឋអាមេរិក៖ ទិដ្ឋភាពដ៏មិនគួរឲ្យជឿមួយ បានកើតឡើងទៅលើ ស្ត្រីជាអ្នកយកព័ត៌មានម្នាក់ បន្ទាប់ពីនាងទទួលរងការវាយប្រហារយ៉ាងស្តែង ទាំងដែលកំពុងតែធ្វើការ រាយការណ៍ព័ត៌មានបន្តផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃពុធមុននេះ ដោយស្ត្រីជាអ្នកយកព័ត៌មានម្នាក់ឈ្មោះ Iris Delgado កំពុងឈរនៅពីមុខសាលាក្រុង Philadelphia ស្ថិតនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បីធ្វើការរាយការណ៍ឆ្លើយឆ្លង ជាមួយអ្នកសារព័តមានម្នាក់ទៀត នៅក្នុងស្ទូឌីយ៉ូ ដែលជាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍។
នៅពេលដែល Iris ជិតបញ្ចប់សេចក្តីរាយការណ៍ របស់នាងទៅហើយនោះ ស្រាប់តែមានស្ត្រីម្នាក់ផ្សេងទៀត ពាក់អាវយឺតពណ៌បៃតង ដើរសំដៅមករកនាង និងបានកេះដៃរបស់នាងតិចៗ ព្រមទាំងពោលពាក្យថា “Excuse me”។ តែ Iris ហាក់ដូចជាមិនអើពើ នឹងការកេះសួរ របស់ស្ត្រីម្នាក់នោះឡើយ ពោលគឺនាងគិតតែពី និយាយឆ្លើយឆ្លងជាមួយ អ្នកសារព័ត៌មានប្រុសម្នាក់ទៀត និងព្រមទាំងបង្ហាញឬកពា ហាក់ដូចជាធុញទ្រាន់ ទៀតផង។
ឃើញដូចនោះ ហើយក៏ប្រហែលជាទ្រាំលែងបាន ស្ត្រីពាក់អាវពណ៌បៃតង ក៏បានស្ទុះទៅចាប់បោចសក់ Iris និងដាល់នាងមួយទំហឹងចំកណ្តាលមុខ ពេញមួយដៃផងដែរ ដែលទិដ្ឋភាពនេះបានធ្វើឲ្យ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីទើបធ្វើឲ្យ មានហេតុការណ៍នេះកើតឡើង នៅឡើយទេ តែក្រុមអាជ្ញាធរក៏កំពុងតែ បើកការស៊ើបអង្កេត ជុំវិញរឿងរ៉ាវមួយនេះផងដែរ។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យឲ្យប៉ុស្ត៍ទូរទស្សន៍ Telemundo 62 បានប្រាប់ឲ្យដឹងថា “Iris Delgado គឺជាជនរងគ្រោះ ក្នុងការវាយប្រហារដោយគ្មានហេតុផល ពីសំណាក់ស្ត្រីនេះត្រូវវាយនោះទេ ខណៈដែលនាង កំពុងធ្វើការរាយការណ៍ សម្រាប់កម្មវិធី ផ្សាយព័ត៌មានជាតិ នៃប៉ុស្ត៍ទូរទស្សន៍ Telemundo62។ ជាសំណាងផងដែរ ពេលនេះស្ថានភាពរបស់ Iris គឺប្រក្រតី តែត្រូវចំណាយពេលមួយរយៈ ទម្រាំល្អប្រសើរ ដូចដើមឡើងវិញ”។
គូសបញ្ជាក់ផងដែរ ទិដ្ឋភាពមួយនេះ ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ហើយក្នុងនោះដែរ ក៏មានការចែករំលែកតៗគ្នាជាច្រើន អំពីវីដេអូមួយនេះ នៅលើបណ្តាញអ៊ិនធើណេត៕
ប្រភព ៖ ដេលីម៉េល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!