១ឃ្លា ដេននីក្វាន់ ធ្វើឲ្យឲ្យផ្ទុះជម្លោះ ពេញហ្វេសប៊ុក

 
 

ភ្នំពេញ៖ ក្រោយក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ហៅ​ទៅងូតទឹក ជម្រះភាពសិចស៊ី ខ្លះនោះ តារាសម្តែង ដេននី ក្វាន់ ដែលទើបតែ ប្រឡូកសិល្បៈ​ មួយដង្ហើមចង្រិត​ក៏ល្បីល្បាញ តាមរយៈភាពសិចស៊ី នោះ បានឲ្យដឹងថា នាងមិនខ្វល់... ព្រោះមិនបានខ្ចី​ច្រមុះគេ ដកដង្ហើមឡើយ​។

ក​ន្ល​ង​ទៅ​ថ្មី​ៗ​នេះ​ ​ដេ​ន​នី​ ​ក្វា​ន់​ ​បា​ន​ស​​រ​សេ​រ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ ថា «ខ្ញុំ​មិ​ន​ខ្វ​ល់​នឹ​ង​ក្រ​សែ​ភ្នែ​ក​ អ្ន​ក​ដ​ទៃ​មើ​ល​ម​ក​ខ្ញុំ​ យ៉ាងមិ​ច​នោះ​ទេ ​ដ​រា​ប​​ណា ខ្ញុំ​​មិន​​បា​ន​ខ្ចី​ច្រ​មុះ​គេ​ ដ​ក​ង្ហើ​ម​.​.​​!»។​

ជាមួយនឹង​សំណេរ​ដ៏ខ្លី តែមានអត្ថន័យនេះ មានអ្នកចុច Like រហូដល់ទៅ 10K ប៉ុន្តែក៏មាន Comments ផ្លែផ្កា ធ្វើឲ្យ ដេននី ក្វាន់ផ្ទុះកំហឹង ​ផងដែរ ។ ម្ចាស់គណនី William Guang បានធ្វើការ Comments ថា «ត្រូវហើយ ព្រោះ​ចែ​ខ្ចី​តែ​ខ្ទ​ង់​ច្រ​មុះ​ជ័​រ​​ ដ​កដ​ង្ហើ​ម​​តែ​ប៉ុ​ណ្ណោះ​» ។

ជាមួយនឹង​ Comments នេះបានធ្វើឲ្យ ដេននី ក្វាន់ ផ្ទុះកំហឹងឡើង ដោយសរសេរ តបវិញថា​ «អាឆ្កួ​ត​ឯ​ង​ វា​ចេះ​តែ​យ៉ាង​មិ​ច ​? ​មិ​ន​បា​ន​​ស៊ីស្បែ​ក​ជើ​ង ​គឺ​នៅ​មិ​ន​​សុ​ខ​ ?​..​​ យ៉ាប់ណាស់ ពួក​អា​ស​ង្គ្រោះ​ខ្មោ​ច​»។​

ក្នុងនោះដែរ ម្ចាស់គណនី Chab Sokunthy បានសរសេរថា «​កា​លដែ​ល​យើ​ង​ មិ​ន​ខ្វ​ល់​ពី​អ្ន​ក​ដ​ទៃ ​វាមិ​ន​មែ​ន​ជា​ប​ញ្ហា​ទេ ​​តែ​បើ​ពេ​ល​​មួយ​​ អ្ន​ក​ដ​ទៃ​ លែ​ង​ខ្វ​ល់ពី​យើ​​ង ​ពេ​ល​នោះ​យើ​ង​នឹ​ង​មា​ន​អា​រ​ម្ម​​ណ៍​ ពិ​ភ​ព​លោក​ មា​ន​តែ​យើ​ង​ម្នា​ក់​ឯ​​ង​ ​តើ​រ​ស់​នៅ​មា​ន​ក្តី​សុ​ខ​ទេ​»៕

ប្រភព ៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

បើរំលឹកព័ត៌មានកាលពីលើកមុនវិញ តារាសម្តែងស្រី ស៊ិចស៊ី ដេនី ក្វាន់ បានសម្រេចចិត្ត បញ្ចេញវីដេអូមួយទៀត ដោយចេញមុខសុំទោស ដល់អ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បៈករផ្សេងៗទៀត។

ដូចជាប្រិយមិត្តបានជ្រាបស្រាប់ទៅហើយ ពីរឿងរ៉ាវជេរតិះដៀលទៅវិញទៅមក រវាង កញ្ញា ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលបានផ្លែផ្កាដាក់គ្នា អស់មួយរយៈកន្លងមកនេះ។

ចំពោះសារជាច្រើន របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តនោះទេ ពេលឃើញតារាខ្មែរទាំងពីរនាក់ កំពុងតែហែកហួរគ្នាជាសារធាណៈ ដោយគ្មានភាគីណាម្នាក់ ហ៊ានចេញមុខចុះចាញ់សោះ មានតែខ្លាំងរៀងៗខ្លួន។ ហើយមិនតែប៉ុណ្ណោះ កញ្ញា ដេនី ក្វាន់ មិនត្រឹមតែមានបញ្ហាជាមួយនឹង អ្នកនាង ម៉េងកែវពេជ្ជតាតែម្នាក់នោះទេ សូម្បីតែសិល្បៈរៀមច្បងមួយចំនួនទៀត ក៏នាងបានប្រើពាក្យសម្តីមិនសមរម្យដាក់ពួកគេផងដែរ។

ដោយសារតែមានមហាជន និងតារាផ្សេងទៀត ហាក់ដូចជាប្រតិកម្មលើរូបកញ្ញា ដេនី ក្វាន់ខ្លាំងពេក ទីបំផុតនាងសុខចិត្តបន្ទន់ឥរិយាបថ និងព្រមសុំទោសនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមក។

កាលពីយប់មិញនេះ កញ្ញា ដេនីក្វាន់ ហ៊ានទទួលស្គាល់ និងសុំទោសទៅកាន់តារាជើងចាស់មួយចំនួន និងមហាជនផងដែរ ដែលកន្លងមក នាងបានបញ្ចេញរឹកពារមិនគប្បីទៅកាន់អ្នកគ្រប់គ្នា។ ហើយរូបនាងនឹងមិនអន់ចិត្តអ្វីទាំងអស់ ប្រសិនបើក្រសួងមិនអនុញ្ញាត ឲ្យនាងបន្តអាជីពសិល្បៈបន្តទៅទៀត៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម