ខ្លាំងណាស់ ! ហែកជញ្ជាំងបន្ទប់ចូលចាក់គូទំនាស់ទាំងយប់
ខេត្តកណ្ដាល ៖ ស្ត្រីចិត្តស្លុយម្នាក់ផ្ដើមចេញពីគំនុំ និងទំនាស់ពាក្យសំដីគ្នា កាលពីមុនបានលួចហែកជញ្ជាំងបន្ទប់ជួល ចូលទៅចាក់ស្ត្រីគូទំនាស់របស់ខ្លួន ចំនួន៣កាំបិតចុងស្រួចបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ស្ត្រីសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ង៉ែត បូលីស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល និងដកហូតបានវត្ថុតាងមានកូនកាំបិតចិត្តបន្លែ ដងឈើប្រវែង២២.៥សង្ទីម៉ែត្រ១ មានប្រឡាក់ឈាមទៀតផង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ញ៉ឹក ស្រីអូន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នាងមានស្នាមរបួសត្រង់ពោះ២កន្លែង ភ្លៅ១កន្លែង ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យជយ័ជំនះ ក្រុងតាខ្មៅ ។
នគរបាលបានឱ្យដឹងបន្ថែមទៀតថា កាលពីវេលាម៉ោង២ទៀបភ្លឺថ្ងៃទី១២មិថុនា ស្ត្រីសង្ស័យឈ្មោះ ង៉ែត បូលីស បានហែកជញ្ជាំងបន្ទប់ស្ត្រីរងគ្រោះ ដែលធ្វើពីក្ដារកុងផ្លាកកេចូលទៅចាក់ស្ត្រីរងគ្រោះ ៣កាំបិត ត្រង់ពោះ២កាំបិត និងភ្លៅ១កាំបិត ខណៈពេលស្ត្រីរងគ្រោះកំពុងដេកលក់ នៅគ្រែជាមួយស្ត្រីម្នាក់ផ្សេងទៀត ។ ភ្លាមនោះក៏ផ្អើលឆោឡោនាំគ្នា ចាប់បានស្ត្រីសង្ស័យ នៅក្នុងបន្ទប់កើតហេតុ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលឱ្យឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះ ង៉ែត បូលីស បានសារភាពថា ខ្លួនពិតជាបានចាក់ឈ្មោះ ញ៉ឹក ស្រីអូន ប្រាកដមែន ដោយមានគំនុំ ព្រោះពីមុនបានទំនាស់ពាក្យសំដីគ្នារឿងជំពាក់លុយ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លូន ចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាម ដូចអារកមាន់រងរបួសធ្ងន់ ក្រោយកើតជម្លោះ នៅក្នុងគ្រួសារ នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះ ប្តីខាងឆ្វេង បណ្តាលហូរឈាម យ៉ាងខ្លាំងតែម្តង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!