ក្រុមគ្រួសារជនដៃដល់ បាញ់សម្លាប់តារាចម្រៀងស្រី The Voice បានត្រឹមបន្សល់ទុក សារសុំទោសពីមុខផ្ទះឪពុកម្ដាយនាង (មានវីដេអូ)
អាមេរិក៖ បងប្អូនសាច់ញាតិឃាតករ ដែលបានបាញ់សម្លាប់តារាចម្រៀងស្រីនាង Christina Grimmie អាយុ ២២ឆ្នាំ នៅក្នុងកម្មវិធីប្រគុំតន្ដ្រី កាលពីយប់ថ្ងៃសុក្រ និងមុននឹងសម្លាប់ខ្លួននេះ បានធ្វើការសុំទោសក្នុងអំពើឃាតកម្មនេះ តាមរយៈការបិទក្រដាសនៅពីមុខទ្វារផ្ទះ របស់ក្រុមគ្រួសារនារីរងគ្រោះ។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ Kevin James Lobil អាយុ ២៧ឆ្នាំ បានធ្វើដំណើរពីផ្ទះរបស់ខ្លួននៅ St Petersburg មកកន្លែងប្រគុំតន្ដ្រីរបស់នាង Christina Grimmie ដែលជាបកេ្ខនារីជាប់ក្នុងកម្មវិធី The Voice នៅក្បែរ Orlando ជាមួយនឹងកាំភ្លើងដៃ២ដើម និងកាំបិត មុននឹងបាញ់សម្លាប់នាង ខណៈដែលនាងកំពុងតែចុះហត្ថលេខា ឲ្យអ្នកគាំទ្រនាង។ ជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញនេះ ក៏មានសារមួយសន្លឹក បិទនៅលើមាត់ទ្វារផ្ទះឪពុកម្ដាយនារីរងគ្រោះ និងបានសរសេរឲ្យដឹងថា នេះជារឿងដ៏ក្រៀមក្រំជាទីបំផុត សម្រាប់ការបាត់បង់នាង ចំពោះក្រុមគ្រួសារ, មិត្ដភិក្ដ និងអ្នកគាំទ្រ ដែលស្រឡាញ់ Christina Grimmie ។
ទន្ទឹមនឹងនេះ បើតាមសាក្សីនៅដែលកន្លែងកើតហេតុ នាង Destiny Rivera អាយុ ២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងកំពុងតែឈរពីក្រោយឃាតករនោះ ខណៈដែលឃាតករនេះ បានដើរសម្ដៅទៅរក Grimmie នៅកន្លែងតុជួបអ្នកគាំទ្រ។ នាងបន្ដឲ្យដឹងថា Grimmie បានឈររង់ចាំ និងបើកដៃរកអោបបុរសជាឃាតករនេះ មុននឹងឃាតករនេះបាញ់សម្លាប់នាង។ នៅក្នុងនោះបានឲ្យដឹងថា Grimmie មានឈាមហូរជាច្រើនចេញពីក្បាល និងដើមទ្រូង មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលឃាតករបានបាញ់សម្លាប់ខ្លួនឯង និងមិនបានបង្កឲ្យនរណារបួសនោះទេ។
យ៉ាងណាមិញ នាពេលនេះប៉ូលិសមិនអាចទាន់សន្មត់ ពីមូលហេតុអ្វីដែលបណ្ដាលឲ្យឃាតករនេះ សម្លាប់នាងនោះទេ ខណៈដែលលោកJohn Mina ជាមេប៉ូលិសនៅក្នុងទីក្រុងOrlando នេះ និយាយថា មើលទៅឃាតករ Lobil នេះទំនងជាអ្នកគាំទ្រងុប ឬឆ្កួតនឹងតារាចម្រៀង។
គួរបញ្ជាក់ថា នាង Grimmie បានធ្វើការសម្ដែង នៅThe Plaza Live ខណៈដែលការប្រគុំតន្ដ្រីនេះ បានបញ្ចប់នៅម៉ោង១០យប់ និងនាងបន្ដនៅចុះហត្ថលេខា និងជួបអ្នកគាំទ្រ នៅពេលដែលឃាតករ Lobil សម្ដៅមករកនាង។ លោកJohn Mina បានបន្ដឲ្យដឹងថា ឃាតករនេះបានធ្វើដំណើរ អស់រយៈពេល ២ម៉ោង ក្នុងគោលបំណងមកសម្លាប់នាង។ មួយវិញទៀត ឃាតករនេះ មិនស្គាល់នាងច្បាស់នោះទេ ដោយមកកម្មវិធីប្រគុំតន្ដ្រីនេះ ជាមួយនឹង កាំភ្លើង ២ដើម , ទស្សនាវដ្ដីមួយចំនួន និងកាំបិត។ គាត់បានបន្ថែមឲ្យដឹងទៀតថា ឃាតករ Lobil មានគម្រោងត្រលប់ទៅផ្ទះវិញ ក្រោយពីវាយប្រហារនេះ ប៉ុន្ដែខាងប៉ូលិសមិនបង្ហាញពីមូលហេតុដែលពួកគេដឹងនោះទេ។
សម្រាប់ទីតាំងកន្លែងកើតហេតុ ដែលជាកន្លែងក្នុងការប្រគុំតន្ដ្រីនេះ គឺមានសន្ដិសុខយាមកាម ដែលមិនមានកាន់កាំភ្លើង និងជាអ្នកឆែកឆេរកាបូប ឬឥវ៉ាន់ផ្សេងៗថា មានផ្ទុកកាំភ្លើងឬអត់ នៅពេលដែលមនុស្សចូលក្នុងអគារនេះ ប៉ុន្ដែបែរជារកមិនឃើញអ្វីទាល់តែសោះ៕
រូបភាព ជនសង្ស័យដែលបាញ់សម្លាប់តារាចម្រៀងស្រីវ័យ ២២ឆ្នាំ
សាររំលែកទុក្ខ ដែលបានសរសេរឡើងដោយក្រុមគ្រួសារជនសង្ស័យ បិទពីមុខទ្វារផ្ទះឪពុកម្ដាយ Grimmie
រូបភាពតារាចម្រៀងស្រី Grimmie កាលពីនៅរស់
រូបភាព អ្នកគាំទ្រ ចូលរួមរំលែកទុក្ខ ក្នុងការបាត់បង់តារាចម្រៀងស្រី ដែលស្លាប់ទាំងវ័យក្មេង
រូបភាព លោកJohn Mina ជាមេប៉ូលិសនៅក្នុងទីក្រុងOrlando ដែលនិយាយថា ជនសង្ស័យមក កន្លែងប្រគុំតន្ដ្រីដោយមានគោលដៅសម្លាប់នាង Grimmie
រូបភាព ទីតាំងផ្ទះជនសង្ស័យ និងកន្លែងប្រគុំតន្ដ្រីរបស់ នាង Grimmie
ប្រភព ៖ ឌេលីម៉ែល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!