ឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោករំលោភលើសេចក្តីទុកចិត្ត
ខេត្តសៀមរាប ៖ បុរសម្នាក់ ដើរឆបោកលុយពីប្រជាពលរដ្ឋ ចំនួន៦នាក់ អស់ទឹកប្រាក់ចំនួន៣៥ ០០០ដុល្លា ត្រូវបានកម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ហៅមកបំភ្លឺនៅការិយាល័យ បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត រួចឃាត់ខ្លួនបញ្ជូនទៅតុលាការ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ មូលហេតុជនរងគ្រោះត្រូវបានជនសង្ស័យខ្ចីលុយ ដើម្បីទៅរកស៊ី ខណៈជនរងគ្រោះទាំង៦នាក់បានទូរស័ព្ទទៅទារលុយវិញ ស្រាប់តែជនសង្ស័យបិទទូរស័ព្ទ រួចគេចខ្លួនមកដល់ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
តាមសម្តីតំណាងឱ្យជនរងគ្រោះមានឈ្មោះ អ្នក សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់នៅមុខតុលាការខេត្តថា មុនដំបូងពួកគាត់ទាំង៦នាក់បានស្គាល់គ្នា ធម្មតាដើម្បីរកស៊ី ប៉ុន្តែបុរសម្នាក់ឈ្មោះ មាស ឬទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកសិប្បកម្មឡឥដ្ឋ ស្រុកកំណើត ភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានមកខ្ចីលុយពីពួកខ្ញុំទាំង៦នាក់ថា មិនបាច់មករកស៊ីជាមួយគេទេ ឱ្យតែលុយមក រូបគេយកទៅរកម្នាក់ឯងបានហើយ ចាំតែយកលុយចំណេញទៅ។
តំណាងជនរងគ្រោះ បានរៀបរាប់បន្តថា ក្រោយពីរូបគេបានលុយ ពីពួកខ្ញុំហើយ ពេលនោះរូបគេបានបិទទូរស័ព្ទរហូត មកខលចូល ថាជាប់រវល់នៅជាមួយកូនសម្តេច ស ខេង បានមួយរយៈ ពួកខ្ញុំខលទៅម្តងទៀត រូបគេបានប្រាប់ថា ជាប់រវល់ទៅជួបកូន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានរយៈពេលមួយអាទិត្យ ខលចូលម្តងទៀត ដើម្បីទាលុយវិញ រូបគេថា ជាប់រវល់ទៅជួបជាមួយលោក ហ៊ុន ម៉ានី ដែលជាកូនសម្តេច ហ៊ុន សែន នេះជាលេសរបស់ជនខិលខូចតែប៉ុណ្ណោះ។
តំណាងជនរងគ្រោះបានរៀបរាប់បន្តទៀតថា ក្រោយមកពួកខ្ញុំអស់ជំនឿ ក៏នាំគ្នាមកដាក់ពាក្យបណ្តឹងនៅ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីសុំទារលុយវិញ។ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងរួចមក កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ក៏បានកោះហៅបុរសនោះ មកធ្វើការសួរនាំ ស្រាប់តែសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តឃាត់ខ្លួននៅកន្លែងតែម្តង។ តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង ៦នាក់ ដែលត្រូវចាញ់បោកលុយ ពីជនសង្ស័យចំនួន ៣៥ ០០០ដុល្លានោះ ត្រូវបានកម្លាំងជំនាញរបស់កងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបន្ទាប់ពីបានហៅមកសួរនាំនៅកន្លែងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត។
ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ មាស ឬទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកសិប្បកម្មឡឥដ្ឋ ស្រុកកំណើត ភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ មូលហេតុខ្ចីលុយពីជនរងគ្រោះទាំង ៦នាក់យកមករកស៊ី ដល់ថ្ងៃកំណត់ពួកគេបានខលទៅទា លុយវិញ ស្រាប់តែជនសង្ស័យគេចខ្លួនរហូតមកដល់ថ្ងៃចាប់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ ត្រូវបានតុលាការខេត្ត ផ្ញើជនសង្ស័យ ឱ្យខាងកងរាជអាវុធហត្ថយកទៅទុកនៅកន្លែងបណ្តោះអាសន្នសិន ចាំថ្ងៃស្អែកទី១១ ខែមិថុនា ឆ្នាំ២០១៦ ទើបឱ្យយកមកតុលាការម្តងទៀត ព្រោះម៉ោងនេះវាជិតយប់ទៅហើយ ដោយសាររឿងច្រើនពេក៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!