មើលតិចនិកថតរូប​ Selfie មួយនេះបន្តិចមើល ជួយអ្នកឲ្យចេះថតរូប បានស្អាត បែបធម្មជាតិ ! (មានវីដេអូ)

 
 

ជប៉ុន៖ ការថតរូប Selfie កំពុងតែទទួលបានការពេញនិយម សម្រាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ ដែលភាគច្រើន ពួកគេថតសម្រាប់បង្ហោះ ក្នុងបណ្តាញសង្គមនានា និងថតទុកជាអនុស្សាវរីយ៍ជាដើម។ ចុះតើអ្នកដឹងទេថា តើថតរូប Selfie បែបណា ទើបមើលទៅស្រស់ស្អាត?

នៅក្នុងទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូ ដែលទាក់ទងនឹងរបៀបថតរូប Selfie បែបធម្មជាតិ។ ចំពោះតិចនិកមួយនេះ គឺពិតជាប្លែក ដែលភាគច្រើន អ្នកមិនធ្លាប់បានដឹង ឬចាប់អារម្មណ៍ពីមុនមកនោះទេ ព្រោះវិធីនេះតម្រូវឲ្យងាកមុខ ឲ្យស៊ីដឺក្រេ ជាមួយនឹងកាមេរ៉ាទូរស័ព្ទ ទើបជួយឲ្យអ្នកថតរូបបានស្អាត។

ក្នុងនោះដែរ វីដេអូមិនដល់១នាទីនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដែលទើបតែប៉ុន្មានថ្ងៃសោះ ទទួលបានអ្នកចុចចូលមើលជាង១លានដងទៅហើយ។

ជាពិសេសក៏មានមនុស្សភាគច្រើន បានអនុវត្តតិចនិកដ៏ល្អនេះផងដែរ ដើម្បីជួយឲ្យពួកគេអាចថតរូបបានល្អ គួរជាទីបេតី។ ចុះប្រិយមិត្ត ចង់សាកល្បងរៀនថតរូបselfie តាមវិធីនេះដែរអត់?

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 



ការចាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកក៏មាន សត្វឆ្កែមួយក្បាល ទទួលបានភាពល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ដោយសារតែតិចនិចថតរូប Selfie របស់វា

ក្នុងឃ្លីបវីដេអូ ដែលមានរយៈពេល ត្រឹមតែ ៤៣វិនាទីប៉ុណ្ណោះ តែធានាថា អ្នកដែលបានទស្សនាហើយ ច្បាស់ជា អស់សំណើច និងគ្រឺត ចំពោះតិចនិច យ៉ាងឡូយឥតខ្ចោះ នៃការថត Selfie របស់ឆ្កែ មួយក្បាល ឈ្មោះថា Nelly នេះជាមិនខាន។

ក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញ សត្វឆ្កែឈ្មោះ Nelly បានស្ទុះមកថត ជាមួយម្ចាស់វា ដោយវាបានងើប យ៉ាងលឿន សំដៅរកទីតាំងមួយ ដែលល្អឥតខ្ចោះ សម្រាប់ថតរូប Selfie ដែលមើលទៅ ពិតជាគួរឲ្យ អស់សំណើច ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ឃ្លីបវីដេអូរបស់ Nelly មានចំនួនអ្នកចូលទស្សនា ច្រើនជាង ២,៦លានដង ក្នុងរយៈពេល ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីវីដេអូនោះ ត្រូវបានបង្ហោះ។ វីដេអូឃ្លីបនេះដែរ ក៏ទទួលបាន ការចែកចាយបន្ត ច្រើនជាង ១១០,០០០ដង នៅលើគេហទំព័រ ហ្វេសប៊ុក និងចំនួន Like ច្រើនជាង ២៤,០០០ Like ផងដែរ ដោយសារតែ មនុស្សទាំងនោះ ចូលចិត្តនូវឬកពារ នៃការថត Selfie របស់ Nelly ជាខ្លាំង៕

តោះ! ចង់ដឹងថា តិចនិចរបស់ Nelly ក្នុងការថត Selfie ឡូយប៉ុណ្ណានោះ សូមទស្សនាទាំងអស់គ្នា៖ 



ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម