ចាប់ខ្លួនមេខ្យល់ម្នាក់ ជួញដូរស្រ្តីខ្មែរ ពីរនាក់ ទៅប្រទេសចិន
ភ្នំពេញ៖ ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីជាមេខ្យល់ម្នាក់ ត្រូវបានចាប់ខ្លួន និងស្រ្តីខ្មែរពីរនាក់ ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលា ក្នុងគោលបំណងយកទៅជួញដូរ នៅប្រទេសចិន
នៅថ្ងៃទី១០ មិថុនា ២០១៦ ការិយាលយ័ប្រឆាំងការ ជួញដូរមនុស្ស រាជធានីភំ្នពេញ សហការជាមួយ អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលក់ដូរ មនុស្សសំរាប់ឆ្លងដែន (ពីកម្ពុជាទៅប្រទេសចិន) បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ភេទស្រី និងសង្គ្រោះនារីពីរនាក់។ បច្ចុប្បន្នការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្សយ័ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី ដោយលើកឡើងថា នេះមិនមែន ជាករណីដំបូង ហើយក៏មិនមែន ករណីចុងក្រោយដែរ៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ក៏ចាប់ខ្លួនមេខ្យល់ ២នាក់ ពីបទ នាំនារីខ្មែរ ទៅរៀបការ ខុសច្បាប់ នៅប្រទេសចិនដូចគ្នាផងដែរ។ នេះបើតាមលោក សេង ហុង នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ បានអោយដឹងថា នៅរសៀល ថ្ងៃទី២៤ ខែមិថុនានេះ កម្លាំងរបស់លោក បានឃាត់ខ្លួន មេខ្យល់ប្រុស ស្រី ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង និងលក់ដូរមនុស្សសម្រាប់ឆ្លងដែន ទៅកាន់ ប្រទេសចិន ព្រមទាំងសង្គ្រោះនារីរងគ្រោះ ២នាក់ផងដែរ ម្នាក់ជាកម្មការិនីរោងចក្រ និងម្នាក់ ទៀត ជាកម្មករសំណង់។
លោក សេង ហុង បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ អ៊ុក ចំរើន អាយុ ៣០ឆ្នាំ ជាប្រជាការពារ សង្កាត់ ត្រពាំង ក្រសាំង និងស្ត្រីម្នាក់ទៀត ឈ្មោះ អ៊ុក វ៉ានី អាយុ ៥៦ឆ្នាំ ។
នាយរងការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីអំពីការជួញដូរមនុស្ស ទៅកាន់ប្រទេស ចិន ដោយខុសច្បាប់នោះ ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាអោយ ការិយាល័យរបស់លោក បើកការ ស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យទាំង២នាក់ នេះតែម្តង ។
ក្រោយការចាប់ ខ្លួន ជនសង្ស័យ ទាំងនេះ ត្រូវបានយកទៅសួរនាំ នៅការិយាល័យ របស់លោក ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!