សុះ ម៉ាច ស្នើសុំ​ឲ្យ អ្នកលេងហ្វេសប៊ុក ឈប់ចែករំលែក រូបអាក្រាត វ៉ាន់នីឡា​

 
 

ភ្នំពេញ៖​លោក សុះ ម៉ាច ប្រធាន​សមាគម សិល្បករ​កម្ពុជាថា ការចែករំលែក រូបភាពអាក្រាតវ៉ាន់នីឡា​ គឺមានគោលបំណង​ចង់​ជាន់ពន្លិចនាង ហើយសូមឲ្យអ្នកប្រព្រឹត្តិនូវ​អំពើ​អសីលធម៌នេះ បញ្ឈប់ទៅ​។​

លោក សុះ ម៉ាច ប្រធាន​សមាគមសិល្បករ​កម្ពុជា បានប្រាប់ដល់ LookingTODAY នៅរសៀលថ្ងៃទី​១០ ខែមិថុនា ថា ប្អូនស្រីគេ ប្អូនស្រីយើង បងស្រីគេ បងស្រីយើង​ សូមឲ្យអ្នកកំពុងតែ​ ប្រព្រឹត្តិនូវ​អំពើ ដែលខុសសីលធម៌នេះ ប្រាស់នូវ​សេចក្តីថ្លៃថ្នូរ និងសីលធម៌ ឲ្យគាត់ពិចារណាឡើងវិញ សូមបញ្ឈប់នូវការ​ Share ជាបន្ទាន់ទៅ វាមិនល្អនោះទេ​។​ លោក សុះ ម៉ាចបានបន្តថា​«ស្ត្រីភេទ ងាយនឹងរងគ្រោះ​ ហើយយើងព្យាយាម​នៅបន្តធ្វើដូចចឹងទៀត ប្រៀបដូចជា​យើង​ជាន់ពន្លិច គ្នាខ្លាំងថែមទៀត កាន់តែធ្វើឲ្យនាងកាន់តែបាក់ទឹកចិត្តខ្លាំង ចឹងសូមពិចារណានូវការចែកចាយរូបភាពនេះ ជាបន្ទាន់​ទៅ​» ។ ពាក់ព័ន្ធនឹងការប្រើប្រាស់ហ្វេសប៊ុកនេះ​ ​ប្រធាន​សមាគមសិល្បករ​កម្ពុជា ក៏បានថ្លែ​ង​ឲ្យ​ អ្នកប្រើប្រាស់ប្រុងប្រយ័ត្ន​ កុំឲ្យមានករណី​ បែកធ្លាយដូចនេះ ហើយកុំទុក​ចិត្តសង្សារពេក ៕​

ប្រភព ៖ ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួរឲ្យដឹងថា កាលពីម្សិលមិញនេះ រូបភាពអាក្រាតកាយជាច្រើនប៉ុស្តិ៍របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា ត្រូវបានគេសង្កេត​ឃើញថា នៅតែបន្តបែកធ្លាយជាច្រើនបន្ថែមទៀត ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង ដែលអ្នកនិយមលេងបណ្ដាញសង្គម Facebook បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពី​ពួកគេបានប្រទះឃើញ​រូបភាព​ស្រាត របស់ កញ្ញា វ៉ាន់ នីឡា កាន់តែច្រើនត្រូវបាន​បែកធ្លាយជាបន្តបន្ទាប់ ខណៈដែលសាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹង​ទៅកាន់សមត្ថកិច្ច ក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់ និងវែកមុខរក​អ្នក​ទម្លាយរូបទាំងនេះ​ មកផ្តន្ទាទោសតាមច្បាប់។

ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ​ ដែលត្រូវបានបងប្រុស វ៉ាន់ នីឡា ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួង​មហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយជាបន្តបន្ទាប់នេះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា សង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម