ទាយទៅមើលថា កំពូលអ្នកមានជាងគេនៅក្នុងពិភពលោក នឹងធ្វើអ្វីមុនគេបង្អស់? ប្រសិនជាមានប្រាក់តែ ២ដុល្លារក្នុងហោប៉ៅ
អាមេរិក៖ តើបុរសកំពូលអ្នកមានជាងគេនៅក្នុងពិភពលោក នឹងធ្វើបែបណា ប្រសិនជាគាត់មានប្រាក់ត្រឹមតែ ២ដុល្លារក្នុងមួយថ្ងៃ ដូចជាមនុស្សជិត ១ពាន់លាននាក់ ដែលកំពុងតែរស់នៅក្នុង ជីវភាពដ៏ក្រីក្រមួយនេះ?
សម្រាប់ លោក Bill Gates នឹងចិញ្ចឹមមាន់ នេះបើតាមការបកស្រាយនៅក្នុង ប្លុករបស់គាត់។ គាត់បានសរសេរថា វាពិតជាគ្មានចម្លើយដ៏ត្រឹមត្រូវ និងភាពក្រីក្រ មានសភាពខុសគ្នាទៅតាមទីកន្លែង តែតាមរយៈការងាររបស់គាត់ គាត់ធ្លាប់ជួបមនុស្សជាច្រើន នៅក្នុងប្រទេសក្រីក្រ ដែលចិញ្ចឹមមាន់ និងគាត់បានសិក្សាយ៉ាងច្រើន ពីការទិញ និងលក់មាន់នេះ។ វាពិតជាបង្ហាញមកគាត់ យ៉ាងច្បាស់ថា អ្នកដែលក្រីក្រ អាចនឹងមានជីវភាពប្រសើរឡើង ប្រសិនជាពួកគេមាន សត្វមាន់។
យ៉ាងណាមិញ លោក Bill Gates ក៏មានហេតុផល៤ ដែលធ្វើឲ្យលោកហ៊ាននិយាយបែបនេះដូចជា៖
- វាមានតម្លៃថោក
- ងាយស្រួលចិញ្ចឹម
- មានការវិនិយោគទុនល្អ ដោយសារតែទទួលទានមាន់ និងស៊ុត គឺផ្ដល់ល្អសម្រាប់អ្នក
- អាចបង្កើនប្រាក់ចំណូល ដែលធ្វើឲ្យនារីរឹតតែមានសកម្មភាពច្រើន នៅក្នុងសហគមន៍ពួកគេ
នេះបើតាមលោក Chris Weller ដែលជាអ្នករាយការណ៍របស់ Tech Insider បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវ និងធ្វើដំណើរទៅកាន់អាហ្រ្វិកខាងលិច លោក Bill Gates បានរកឃើញថា បន្ទាប់ពីរយៈពេល៣ខែ ម្ចាស់មាន់ ដែលមានមាន់ ៨ទៅ១០ក្បាល អាចទទួលបានមាន់មួយហ្វូងមកវិញ គឺ៤០ក្បាល។ ជាមួយនឹងតម្លៃទីផ្សារ គឺអាចលក់បាន ៥ដុល្លារ ក្នុងមួយក្បាល ដែល Bill Gates បានកត់សម្គាល់ថា ជាទូទៅនៅអាហ្វ្រិកខាងលិច ម្ចាស់មាន់ទាំងនោះ អាចរកប្រាក់ជាង ១,០០០ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលអ្នកក្រីក្រតោកយ៉ាកខ្លាំង អាចរកបានជុំវិញ ៧០០ ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ថា អ្នកស្រី Melinda Gates ក៏មានគោលគំនិតដូចជាលោក Bill Gates ប្ដីរបស់អ្នកស្រីផងដែរ បែបនេះហើយ ទើបអ្នកទាំងពីរ បានសហការនឹងក្រុមហ៊ុនអន្ដរជាតិ Heifer ក្នុងការបរិច្ចាគ បសុសត្វទៅកាន់គ្រួសារក្រីក្រនៅជុំវិញពិភពលោក និងបានជួយ ៣០% នៃគ្រួសារដែលរស់នៅតំបន់តូចៗ នៃវាលខ្សាច់សាហារ៉ា ក្នុងអាហ្វ្រិក ឲ្យចិញ្ចឹមមាន់ ខណៈពេលនេះបានកើនឡើង ៥%បន្ថែមទៀត៕
រូបភាព លោក Bill Gates
ប្រភព ៖ businessinsider
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!