ស្ត្រី​វៀតណាម​ម្នាក់ លួច​កាបូប​ប្រពន្ធ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ

 
 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព លួច​កាបូប​ពី​ប្រពន្ធ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ ក្នុងភូមិ​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ជនសង្ស័យ​ឈ្មោះ សាយ កា អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​វៀតណាម ស្នាក់​នៅ​ម្តុំ​អង់​តែ​ន​ទួល​គោក ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។ ចំណែក​ម្ចាស់​កាបូប​ឈ្មោះ បេ ឧត្តម ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​កាបូប​ដែល​ជា​ប្រពន្ធ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បាន​ដាក់​កាបូប​នៅ​ក្នុង​តូប​លក់ដូរ ជាប់រវល់​តែ​លក់ដូរ ពេល​នោះ ស្រាប់តែ​មាន​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ បាន​ចូល​មក​ធ្វើ​សកម្មភាព​លួច យក​កាបូប​នៅ​ក្នុង​តូប​តែ​ម្ដង​។ នៅ​ក្នុង​សកម្មភាព​ត្រូវ​ម្ចាស់​ ឃើញ​ទាន់​ក៏​បាន​ស្រែក​ចោរ​ៗ​។ ខណៈ​ពេល​នោះ ត្រូវ​ក្រុម​សន្តិសុខ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​នាំ​គ្នា​ដេញចាប់​បាន រួច​ដកហូត​បាន​កាបូប​ ប្រគល់​អោយ​ម្ចាស់​វិញ​។ នៅ​ក្នុង​កាបូប​មាន​ប្រាក់​ចំនួន​៣​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​ Samsung​ មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ៕  

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ស្ត្រីកំហូចមា្នក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគា្នឃាត់ខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ បនា្ទប់ពីស្រ្តីរូបនេះ ប្រើល្បិចចូលទៅរកទិញទំនិញ ហើយបន្លំលួចយកកាបូប លុយពីអ្នកលក់។ ហេតុការណ៍នេះ បានកើតឡើងបង្ក ឲ្យមានការភា្ញក់ផ្អើល កាលពីព្រឹកថ្ងៃទី១៥ តុលាឆ្នាំ ២០១៥ នៅផ្ទះលក់ទំនិញលេខ1A ផ្លូវ១០៣ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ 

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យ ដែលត្រូវប្រជពលរដ្ឋ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យនេះ មានឈ្មោះដា វី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ រីឯជនរងគ្រោះជាម្ចាស់ផ្ទះលក់ទំនិញ ឈ្មោះ លី ម៉េងលាង ភេទប្រុស អាយុ៤២ឆ្នាំ ជាប្តី្ត និងប្រពន្ធឈ្មោះ ហេង ស៊ាងហោ អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ1A ផ្លូវ103 ក្រុម១៣ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុមាន ស្ត្រីជនសង្ស័យនិងបក្ខពួក ចំនួន២នាក់ទៀត សរុប៣នាក់ ប្រុស២ស្រី១ បានជិះម៉ូតូ២គ្រឿង មកឈប់នៅមុខផ្ទះរបស់គាត់ ក្នុងនោះ មាន២នាក់ស្រី១ប្រុស១ ដើរចូលទៅក្នុងផ្ទះរបស់គាត់ ធ្វើជាសួរកទិញទំនិញដោយ ទុកឱ្យស្ត្រីជាជន សង្ស័យខាងលើអង្គុយចាំនៅលើម៉ូតូម៉ាក សង់កូរ៉េមិនចាំស្លាកលេខ ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ ។ បន្ទាប់មកពួកគេចូល ទៅដល់ផ្ទះធ្វើជាសួរកទិញអីវ៉ាន់ ស្រាប់តែបក្ខពួកម្នាក់ទៀត ឆ្លៀតឱកាសដើរចូលទៅក្នុងផ្ទះ ហើយពេលរូបគាត់ ជាម្ចាស់ផ្ទះភ្លេចខ្លួន ដោយជាប់រវល់និយាយជាមួយ និងបក្ខពួកគេម្នាក់ផ្សេងទៀត ជនម្នាក់នេះក៏លួចយកកាបូបលុយ រត់ចេញមកក្រៅផ្ទះបំណងឡើងជិះម៉ូតូ ប៉ុន្តែត្រូវបានគាត់ឃើញទាន់ ទើបស្រែកឆោឡោឮដល់អ្នកជិតខាង នាំគា្នជួយដេញចាប់ដណ្តើមបាន កាបូបលុយមកវិញ រីឯបក្ខពួក២នាក់នោះ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

ម្ចាស់ផ្ទះឲ្យដឹងទៀតថា ពេលនោះគាត់ឃើញ នៅសល់តែស្ត្រីជនសង្ស័យមា្នក់ខាងលើ ក៏ស្រែកឲ្យប្រជាពលរដ្ឋ ជួយដេញចាប់បានព្រួត វាយម្នាក់មួយដៃម្នាក់មួយជើង ទើបយកទៅប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ ចាត់ការតាមច្បាប់ ។

ខណៈនោះដែរសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FA-4017 ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម