ម៉េ​​ង​ កែ​វ​ពេ​ជ្ជ​តា ​បង្ហា​ញ​ Fa​c​eb​o​o​k ​ហើ​​យ​និ​ង​ ​P​a​g​e​ ​ផ្ទា​ល់​ខ្លួ​ន​ ​ជៀ​ស​វា​ង​មា​ន​កា​រ​ភ័​ន្ត​ច្រ​ឡំ​

 
 

ភ្នំពេញៈ​​ ​ក្រោយ​ពី​ត្រូ​វ​ព្រ​ន​ង់​នៃ​ការ​​រិះ​គ​ន់​ ​ប​ន្តប​​ន្ទា​ប់រ​​ហូ​ត​ដ​ល់​ ​មា​ន​អ្ន​ក​គំ​រា​ម​ស​ម្លា​ប់ ​មិ​ន​ទា​ន់​បាន​ប៉ុ​ន្មា​ន​ ​តា​រា​ច​ម្រៀ​​ង​ចា​ស់​វ​ស្សា ​ដែ​លមានទឹកដមសំនៀងពិរោះ ក្រអួនក្រអៅ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានចេញ មុខបង្ហាញឲ្យមហាជន បានស្គាល់និងដឹងពី Facebook ហើយនិង Page ផ្ទាល់ខ្លួនជៀសវាងកុំឲ្យមានការភ័ន្តច្រឡំ និងកុំឲ្យជនខិលខូចឆ្លៀតឱកាសបន្លំ ។

នៅពេលថ្មីៗនេះ តារាចម្រៀងអ្នកមេម៉ាយ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញប្រាប់ សាធារណៈជនឲ្យបានដឹងថា « គោរពជូនពរ ពីចម្ងាយ ដល់លោកអ្នកវិញ សូមលោកអ្នកបានទទួល នូវជោគជ័យគ្រប់យ៉ាងក្នុងជីវិតដែលជាផ្លែផ្កា នៃទឹកចិត្តបុណ្យដែលលោកអ្នក ជួយឈឺឆ្អាលចូលរួមយ៉ាងមមាញឹកជាមួយនាងខ្ញុំរហូតមក នឹងតទៅមុខ ។ ខាងក្រោមនេះ ជាការបង្ហាញ Profile Account ទាំង Facebook and Page របស់នាងខ្ញុំ ដើម្បីកុំអោយបងប្អូនមានការភ័ន្តច្រឡំ»។

ភ្ជាប់ជាមួយការបង្ហាញពី Facebook ហើយនិង Page របស់អ្នកនាងនោះ តារាចម្រៀងរូបនេះ ក៏បានអរគុណទៅដល់អ្នកគាំទ្រ ដែលស្រលាញ់និងជួយឈឺឆ្អាល ជាមួយអ្នកនាងកន្លងមកផងដែរថា «ហ៊ឺ... ប៉ុន្មានថ្ងៃនេះ លេងបិទពួនជាមួយខ្មោច មានអារម្មណ៍ ថាហត់ ហត់មែនទែនហើយតែមិនអស់កម្លាំងទេ ព្រោះមានបងប្អូនពុកម៉ែនិងមិត្ត ជួយជាកម្លាំងច្រើនណាស់ ។ សូមអគុណរាល់ការលើកទឹកចិត្ត សូមអគុណរាល់ការជួយដោះស្រាយ សូមអគុណរាល់មតិយោបល់ការប្រឹក្សា ។ និងសូមអគុណជាទីបំផុតចំពោះទឹកចិត្ត ទោះអ្នកមិនបានជួយអ្វីដោយផ្ទាល់ ប៉ុន្តែគ្រាន់តែអ្នកបានប្រាប់ថាអាណិត ព្រួយបារម្មណ៍ គាំទ្រ នោះក៍នាងខ្ញុំមានថាមពលកាន់តែទ្វេរឡើងហើយ »៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានកាលពីលើកមុនផងដែរថា បន្ទាប់ពីមានសាររិះគន់ឆ្លើយឆ្លងគ្នាឥតដាច់ ទៅលើភាំពសិចស៊ីរបស់តារាសម្ដែងមួយចំនួនមក កំពូលតារាចម្រៀង សំឡេងរៃកណ្ដឹង អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរសារយ៉ាងវែងអន្លាយ ប្រាប់ដល់មហាជន ខណៈដែលអ្នកនាងកំពុងតែរងការគំរាមកំហែងដល់ជីវិត ពីសំណាក់ជនសង្គមងងឹត ដែលមានផ្ញើសារគំរាមនាងឥតដាច់ ជុំវិញការចេញមុខឈឺឆ្អាលរិះគន់នាពេលកន្លងមក ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរ​ដោយភ្ជាប់​​​ជាមួយនឹងសារគំរាម ជីវិតនាងថា«ជំរាបសួរពុកម៉ែបងប្អូន​ពូមីង និងមិត្តទាំងជិតឆ្ងាយ​ជាទីគោរព​ អស់រយៈចំនួន ៣យប់ហើយ ដែលនាងខ្ញុំមិនបាន​សំរាកគ្រប់គ្រាន់ទេ ដោយសារមានអ្នករំខាន ។ នាងខ្ញុំសូមជំរាបថា បន្ទាប់ពីនាងខ្ញុំបានបង្ហោះសារមួយ តាម Facebook និង Page របស់នាងខ្ញុំ ដែលមានខ្លឹមសារថា៖ "សុភាសិតមួយបានពោលថា ធ្វើអំណោយផ្ចាញ់មនុស្ស ចិត្តកំណាញ់បង្កើតក្តីស្រឡាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ធ្វើត្រង់ ផ្ចាញ់មនុស្សកុហក ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើរល្អ ។ ការនៅស្ងៀមខ្លះ មិនមែនបានន័យថា យើងខ្លាច ឬចុះចាញ់នោះទេ ប៉ុន្តែ ក៏ព្រោះតែរឿងទាំងនោះ វាគ្មានតម្លៃស្មើរនឹងកិត្តិយសរបស់យើង​" ។ សូមបញ្ជាក់ថា សារនេះនាងខ្ញុំបង្ហោះឡើង ក្រោយពីមានពាក្យសំដី វាយប្រហារនាងខ្ញុំពី អ្នកនាង សាសា តាម Account របស់នាងឈ្មោះ Ek Socheata ។ នាងបានប្រើពាក្យមាក់ងាយ អសីលធម៌ និងគ្រោតគ្រាតណាស់ មកលើនាងខ្ញុំមិនគួរឲ្យអត់ឱន »។

ម៉េង កែវពេជ្ជតា បានបន្តទៀតថា «ពិតជាមិនត្រឹមត្រូវទេ ដែលនាងមកបំពានសិទ្ធនាងខ្ញុំ ដោយគ្មានហេតុផលបែបនេះ ។ ប៉ុន្តែពេលនោះ ក៏មានមហាជនជាច្រើន បានបង្ហាញការមិនពេញចិត្ត និងមិនគាំទ្រនូវសំដី ចរិត និងទង្វើរនាងដែរ ។ មតិតែមួយរបស់ពួកគាត់គឺ នាងគ្មានគុណសម្បត្តិ គ្រប់គ្រាន់នឹងមករិះគន់ ឬវាយតម្លៃយើងបានឡើយ ។

ពួកគាត់បានលើកកម្លាំងចិត្តខ្ញុំ និងសំណូមពរ មិនឲ្យខ្ញុំតបត ។ ដោយធ្លាប់តស៊ូអត់ធន់ បានជាច្រើនរឿងកន្លងមកហើយ និងដោយគោរព តាមសំណូមពរមហាជន ទស្សនិកជន និងមិត្តសម្លាញ់ រួមទាំងបងប្អូននាងខ្ញុំផង នាងខ្ញុំសម្រេចចិត្តនៅស្ងៀម ដើម្បីសន្តិភាព ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំ និងមហាជនទាំងអស់ទេ គេមិនយល់បំណងល្អយើងឡើយ តែគេបែរជាប្រកាសសង្គ្រាម ជាមួយយើងទៀត ។ ជនលាក់មុខនេះ គេបង្កើត Account ថ្មី ខ្លះ និងចាស់ ហើយ ប្តូរពីរ បីដងចេញមកគំរាមខ្ញុំ ប៉ុន្តែមានតែ២ នាក់ប៉ុណ្ណោះ ដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ» ។

ក្នុងន័យបារម្ភខ្លាចពីសុវត្ថិភាពរបស់ខ្លួន ក្រោយពីការទទួលសារគំរាមនេះ ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ឥឡូវនាងខ្ញុំកំពុងបារម្ភពីសុវត្ថិភាព ហើយក៏ចង់សុំយោបល់ ពីបងប្អូនទាំងអស់ថា តើនាងខ្ញុំគួរធ្វើបែបណា ? សូមបងប្អូនមេត្តាជួយ ជាយោបល់ម្នាក់បន្តិចមក ។ អគុណដល់កម្លាំងចិត្តតទាំងឡាយ ដែលបងប្អូនតែងផ្តល់ឲ្យមិនដែលទុកនាងខ្ញុំឲ្យនៅឯកាទេ។ ជូនពរលោកអ្នកសូមមានសេចក្តីសុខ សន្តិភាព និងសុភមង្គល ។ សូមទេវតាជួតាមថែរក្សាលកអ្នកគ្រប់ពេលវេលា ​..!»។

ជាមួយគ្នានេះ ម៉េង កែវពេជ្ជតា បានសរសេរសារ ដោយភ្ជាប់ជាមួយនឹងរូបថត ដែលមានឈ្មោះ និងសារអ្នកគំរាមអ្នក​មកជាមួយទៀតថា «ខាងក្រោមនេះ គឺជារូបថត Profile ដែលនាងខ្ញុំបានថតទុក នៅពេលជនទី១ ដើរតួជាស្រីចំណាស់ អត់កូនឈ្មោះ Soline Vorn ចូលមកគំរាមក្នុង Page តែដោយគេ block បាត់ហើយ ទិន្នន័យបានតិច ។ និងជនទី២ ឈ្មោះក្នង Account Viras Dara ដែលនាងចូលមកជេរ ហើយគំរាមខ្ញុំ នៅយប់ថ្ងៃទី ៥.០៦.២០១៦ ។ សូមបងប្អូនចូលមើល​សំណេររបស់ពួកគេ ទាំងអស់គ្នា ។ សូមអគុណ​ សូមបញ្ជាក់បន្ថែមបន្តិចថា ការឆ្លងឆ្លើយនេះ នាងខ្ញុំយកមកមិនអស់ទេ ព្រោះមានកន្លែងខ្លះនៅជាប់នឹង Comment fans នាងខ្ញុំដែលគាត់ចូលរួមដែរ ដូច្នេះដើម្បីកុំឲ្យប៉ះពាល់គាត់ នាងខ្ញុំក៏លើកយកមកតែប៉ុណ្ណេះ!»។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ សម្រាប់តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលបានទទួលសារព្រមាន និងគំរាមដល់ជីវិតរបស់នាង បន្ទាប់ពីចេញមុខបញ្ចេញមតិ រិះគន់ដល់តារាស្រករក្រោយ ដែលបានបញ្ចេញភាពសិចស៊ីជ្រុលហួសហេតុ ធ្វើឲ្យប៉ះពាល់សីលធម៌សង្គម ជាពិសេសតម្លៃស្រ្តីខ្មែរ ពោលការរិះគន់នោះ គឺនាងសំដៅទៅលើកញ្ញា ដេននី ក្វាន់ ។ ប៉ុន្តែបន្ទាប់ពី ដេននី ក្វាន់ បានចេញមុខសំទោស ហើយត្រូវបានក្រសួង ហៅទៅដុលក្អែលចេញមក បានធ្វើឲ្យ ម៉េង កែវពេជ្ជតា នៅតែមិនពេញចិត្ត​នឹងចំណាត់ការរបស់​ក្រសួងដដែល រហូតលេចមុខនាង ឯក សុជាតា ហៅ សាសា អតីតពិធីការិនីនៅ CTN ចេញមុខមករិះគន់ ម៉េង កែវពេជ្ជតា បន្ថែមទៀត ។

ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោយការិះគន់​ បែរជាចេញនូវ Account ក្លែងក្លាយ សរសេរសារឆ្លងឆ្លើយ ព្រមាន ម៉េង កែវពេជ្ជតា ទៅវិញ ហើយគេក៏មិនទាន់ដឹងថា តើជនលាក់មុខនេះ ជាអ្នករស់នៅក្នុងចង្កោមសិល្បៈ ឬជាអ្នករស់នៅក្រៅសិល្បៈនោះឡើយ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម