ស្រីប្រកាន់ប្រុសប្រកែក ! ប្រុសថាស្រលាញ់គ្នា ស្រីថារំលោភ ប្តឹងទារ១ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ នារីក្រមុំអាយុ១៨ឆ្នាំម្នាក់ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា យុវជនម្នាក់បានយកកូនកាំបិតគំរាមសម្លាប់ និងចាប់រំលោភនាងរហូតបានសម្រេច២ដងជាបន្តបន្ទាប់គ្នាកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែជនសង្ស័យថាពួកគេស្រលាញ់គ្នា និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។
សមត្ថកិច្ចឲ្យដឹងថា យុវជនឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរជួយលក់គ្រឿងក្លែងនៅមុខរោងចក្រ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើមានស្រុកកំណើតនៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវចាប់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ។ ចំណែកនារីរងគ្រោះឈ្មោះ ឡ.គ.ឡ អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមនារីរងគ្រោះបានអោយដឹងថា នាងទើបតែទៅធ្វើការជួយលក់គ្រឿងក្លែមនេះបានប្រមាណ១ខែប៉ុណ្ណោះ ស្រាប់តែនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៨ ខែមិថុនា ពេលនាងចប់ការងារលក់គ្រឿងក្លែមក៏បានធ្វើដំណើរទៅដេកផ្ទះថៅកែដូចសពមួយដង ក្រោយមកស្រាប់តែឈ្មោះ សារ៉ុន តារ៉ា ដែលជាក្មួយថៅកែបានចូលទៅកន្លែងរបស់នាងដេក និងបានគំរាមកុំឲ្យស្រែក បើស្រែកនឹងសម្លាប់ចោល ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តង លុះដល់ម៉ោងប្រមាណ១យប់ជននោះក៏បានចាប់បង្ខំនាងរំលោភរហូតបានសម្រេចម្តងទៀត ។
នាងបញ្ជាក់ថា នៅយប់នោះនាងមិនអាចស្រែកបានទេ ព្រោះផ្ទះនោះត្រូវបានគេចាក់សោរបិទជិត មានតែដេកយំរង់ចាំភ្លឺប៉ុណ្ណោះ ។ លុះនៅព្រឹកឡើងនាងក៏រត់ចេញទៅប្រាប់បងជីដូនមួយ ហើយនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានឲ្យដឹងថា ខ្លួនមិនបានចាប់រំលោភនោះទេ គឺពួកគេបានស្រលាញ់ និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងទាមទារសំណងព្រហ្មចារីយ៍ចំនួន១ម៉ឺនដុល្លារ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា កាលពីឆ្នាំកន្លងក៏ធ្លាប់មានករណីយស្រដៀងគ្នានេះដែរ ដែល បុរសម្នាក់បានក្លាយ ជាអ្នកទោសស្នេហា និងអះអាងថា ស្រឡាញ់គ្នាជាមួយ នារីម្នាក់តាមទូរស័ព្ទ ទីបំផុតបានដឹកដៃគ្នាឡើង ឋានសួគ៌យ៉ាងផ្អែមល្ហែម លុះលើកចុងក្រោយត្រូវនាង ចោទប្រកាន់ថា ចាប់រំលោភរហូតបាន សម្រេចចំនួន៤ដង ហើយត្រូវឪពុកម្តាយ ខាងស្រីចាប់ខ្លួនទារសំណងជំងឺចិត្ត ចំនួន៦ពាន់ដុល្លារ ។
ដោយសារគ្មានប្រាក់ឱ្យ ក៏ត្រូវនាំខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ជួយចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែដោយសារហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបរូបគេដែលជាជនជាប់ចោទ ត្រូវបានបញ្ជូនបន្តទៅឱ្យ នគរបាលនៅទីនោះចាត់ការបន្ត ។
ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី២៤ មីនា ឆ្នាំ២០១៤ ក្នុងផ្ទះសំណាក់យីហោ ណាណា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាប់ចោទឈ្មោះ ទូច ពុទ្ធី អាយុ២៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិពើក ឃុំតាម៉ៅក្រោម ស្រុកស្នួល ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកខាងស្រីឈ្មោះ ទ.ស.ស.ធ អាយុ២២ ជាកម្មការិនីរោងចក្រ មានទីលំនៅក្នុងខណ្ឌដង្កោ ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃស ឱ្យដឹងថា ទាក់ទិននឹងហេតុការណ៍នេះ ភាគីទាំងពីរបានឆ្លើយដាក់គ្នា និងប្រកែកយកតែត្រូវរៀងៗខ្លួន ដោយភាគីខាងស្រីនិយាយថា នៅវេលាល្ងាចថ្ងៃទី២៣ មីនា បុរសនោះបានទូរស័ព្ទទៅរក នាងបបួលទៅដើរលេង ខណៈពេលនាងកំពុង នៅក្នុងពិធីមង្គលការមួយ ។ បន្ទាប់មក បុរសនោះបានទិញក្រួចអាំង និងនំប៉័ងទៅឱ្យនាងហូប នៅពេលនាងហូបរួច ស្រាប់តែមានអាការៈមិនស្រួលខ្លួន ហាក់វិលមុខ ហើយក៏លែងដឹងខ្លួន និងមិនបានដឹងថា ជននេះនាំនាងទៅណាទៀតឡើយ រហូតដល់ព្រឹកថ្ងៃទី២៤ មីនា ទើបនាងដឹងខ្លួនឡើងវិញ ហើយដឹងថា ត្រូវជនឈ្មោះ ទូច ពុទ្ធី នេះ រំលោភនាងបានស ម្រេចចំនួន៤ដង នៅយប់នោះ ។
មន្ត្រីនគរបាលរូបនោះបន្តថា នៅយប់កើតហេតុ ដោយសារតែនាងវិលមុខលែងដឹងអី ទើបនាងមិនបានចូលផ្ទះមួយយប់ ដែលជាហេតុធ្វើឱ្យឪពុកម្តាយ របស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងតាមរកនាងគ្រប់ទីកន្លែង រហូតដល់ព្រឹកឡើង ទើបពួកគាត់ប្រទះឃើញនាង និងបុរសនោះនៅជាមួយគ្នា ហើយនិយាយឱ្យបុរស នោះទទួលខុសត្រូវ ដោយទាមទារសំណងជំងឺចិត្តចំនួន៦ពាន់ដុល្លារ ប៉ុន្តែបុរសនោះសុំចុះថ្លៃ នៅត្រឹម៥ពាន់ដុល្លារ និងសន្យាថា ប្រគលប្រាក់ឱ្យនៅ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ មីនា នោះ ។ លុះដល់ពេលកំណត់ បុរសនោះមិនមានប្រាក់យកទៅប្រគល់ឱ្យ ទើបឪពុកម្តាយខាងស្រីនាំខ្លួនប្រគល់ ឱ្យនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈ បានសម្រេចចំនួន៤ដងក្នុង១យប់ ។
ចំណែកបុរសជាប់ចោទ បានបដិសេធថា ខ្លួនមិនបានចាប់រំលោភ នាងដូចជាការចោទប្រកាន់ទ្បើយ តាមពិតពួកគេបានទាក់ទងស្រទ្បាញ់គ្នា តាមទូរស័ព្ទរយៈពេល២ឆ្នាំមកហើយ និងបានស្គាល់ចិត្តថ្លើមគ្នាអស់ថែមទៀត ។ រហូតដល់ល្ងាចថ្ងៃទី២៣ មីនា ពួកគេបានណាត់ ជួបគ្នាដើរលេង បន្ទាប់មកបានយល់ព្រមចូលផ្ទះសំណាក់យីហោ ណាណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ហើយបានរួមរ័កមេត្រីជាមួយគ្នា ដោយការព្រមព្រៀងបានម្តងតែប៉ុណ្ណោះ មិនមែន៤ដងនោះទ្បើយ ។ នគរបាលប៉ុស្តិ៍ព្រៃសបន្តថា នេះគឺជារឿងស្រីប្រកាន់ ប្រុសប្រកែក ដែលភាគីទាំង២ បាននិយាយយកត្រូវរៀងៗខ្លួន ហើយក្រោយពេលសាកសួររួច បានមួយជំហានមក ជននោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ។
រឿងរ៉ាវបែបនេះ ខាងបុរសតែងក្លាយជា អ្នកទោសសេ្នហារហូត ។ ដូច្នេះក្រុមបុរសដែល ហានក្លានឹងល្បែងស្នេហា ត្រូវមានការប្រុងប្រយ័ត្នផងកុំឱ្យកាមគុណ ដឹកមុខដោយខ្វះការពិចារណានោះ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!