គង់ សូនីតា ខ្លាច​រអាស្នេហា​មនុស្ស​ប្រុស ចង់​​​ស្រលាញ់ស្រី​ដូច​គ្នា​វិញ

 
 

(ភ្នំពេញ)៖ ក្រោយពីជួបរឿងបរាជ័យ ស្នេហាពីរលើកផ្ទួនៗគ្នា រហូតប៉ងលេបថ្នាំសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងមកនេះ តារាចម្រៀងនិងសម្តែងរូបស្រស់ មានឈ្មោះជាអ្នកមេម៉ាយកូនមួយ អ្នកនាង គង់ សូនីតា មុននេះ បានចេញមុខប្រកាសក្តែងៗបង្កការចាប់អារម្មណ៍ខ្លាំង ដល់ទស្សនិកជន ពិសេសបុរសៗ ខណៈដែលនាងសរសេរបើកចំហ ជាសាធារណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងខ្លាចហើយមនុស្សប្រុស ហើយចាប់ពីពេលនេះទៅ នាងចង់ស្រឡាញ់តែមនុស្សស្រី ភេទដូចគ្នាទើបស្រួលចិត្ត។

តារាស្រីដែលធ្លាប់ល្បីឈ្មោះគួរសម នៅក្នុងចង្កោមអ្នកសិល្បៈ អ្នកនាង គង់ សូនីតា ថ្មីៗនេះ បានសរសេរបង្ហោះមានភ្ជាប់រូបថត មួយសន្លឹកនៅលើហ្វេសប៊ុកថា «ចង់បានសង្សារជាមនុស្សស្រី បែបស្រួលចិត្តជាង ព្រោះមនុស្សស្រី ងាយយល់ចិត្តមនុស្សស្រីដូចគ្នា ជាងមនុស្សប្រុស ដែលចេះតែបំផ្លាញទឹកចិត្តមនុស្សស្រី!»។

តាមរយៈការបង្ហោះសារដូច្នេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រនៅលើហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងសរសេរ Comment បែបចំអកលេងសើចឲ្យថា «បើដូចនេះមែន គឺខុសធម្មជាតិហើយ »។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រខ្លះទៀតសួរនាំថា «តើវាជាការពិតទេ ដែលចង់ស្រឡាញ់ ស្រីដូចគ្នា ឬគ្រាន់តែនិយាយលេងទេ ?» ជាចម្លើយមិនទាន់ត្រូវបានសាមីខ្លួន អ្នកមេម៉ាយចាយរាង គង់ សូនីតា បញ្ជាក់នៅឡើយទេ ចំពោះរឿងនេះ។

គេធ្លាប់នៅចាំបានថា កន្លងមកក៏ធ្លាប់មានតារាស្រី អ្នកនាង ឆយី ក៏បានប្រកាសដូចគ្នា ជាមួយតារាស្រី គង់ សូនីតា ផងដែរថា «ខូចចិត្តឡើងបែកស្លុយ ស្រឡាញ់ស្រីវិញ មានអារម្មណ៍ថាកក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន យាយទៅស្រួលគ្រប់យ៉ាងចឹងហ្មង..»។ តារាស្រីទាំងពីររូបខាងលើនេះ សុទ្ធតែជួបរឿងបរាជ័យស្នេហ៍ មានកូនអត់ប្តីដូចគ្នា៕ 

ប្រភព ៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា តារាស្រី គង់ សូនីតា ក៏ធ្លាប់ប៉ងធ្វើអត្តឃាតខ្លួនឯងផងដែរ ដោយលេបថ្នាំងងុយគេងជាច្រើនគ្រាប់

តាមរយៈវីដេអូឃ្លីប ជាបណ្តាំចុងក្រោយមុនលេបថ្នាំ ផ្តាច់ជីវិត តែមិនបានសម្រេចនោះ នាង បានធ្វើការត្អួញត្អែរ ជាច្រើន និយាយទាក់ទង នឹងវិបត្តិស្នេហា របស់នាង ។ក្រោយលេបថ្នាំ ប៉ងផ្តាច់ជីវិតនេះ នាងត្រូវបានក្រុមគ្រួសារ បញ្ចូនទៅសង្គ្រោះបន្ទាន់ នៅពេទ្យរុស្ស៊ី ។

អ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវជាមិត្តភក្តិ របស់ នាង គង់ សូនីតា បានសរសេរថា «សូមជម្រាបសួរ ចំពោះអ្នកដែល បានស្គាល់ សូនីតា ទាំងអស់ ឥឡូវ គេបានចូលសង្គ្រោះបន្ទាន់ នៅពេទ្យរុស្ស៊ី ដោយសារ គេញ៉ាំថ្នាំ ងងុយដេក និងថ្នាំដែលខ្ញុំថតនេះ មិនដឹងអស់ប៉ុន្មាន នោះទេ បើដឹងវិញ ទោះរឿងឈឺចាប់ប៉ុណ្ណា និយាយមកអញស្តាប់ អញស្មានតែហ្អែង លេងជាមួយនឹង អញតើ»។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម