ស្នែងសត្វខ្ទីង២ក្បាល ទន្សោង៣ក្បាល ត្រូវសមត្ថកិច្ចរឹបអូស
ខេត្តមណ្ឌលគិរី ៖ ស្នែងសត្វខ្ទីង ២ក្បាល និងស្នែងទន្សោង ៣ក្បាល ត្រូវបានសមត្ថកិច្ចរឹបអូសចេញពីលំនៅ ស្ថានមួយកន្លែងដែលស្ថិតនៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅម៉ោងប្រមាណជា៨និង១០នាទីព្រឹក ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្នុងប្រតិបត្តិការដែលធ្វើឡើងដោយក្រុមសមត្ថកិច្ចចម្រុះរួមមាន នគរបាល អាវុធហត្ថ មន្ត្រីព្រៃឈើ ព្រមទាំងមន្ត្រីគាំពារសត្វព្រៃ បានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ដើម្បីសាកសួរផងដែរ ក្រោយពេលរកឃើញ ក្បាលសត្វដែលមានស្នែងជាក់ស្តែងនៅក្នុងលំនៅស្ថាននោះ។
លំនៅស្ថានដែលក្រុមសមត្ថកិច្ចឆ្មក់ចូល និងឆែកឆេរនោះជាកម្មសិទ្ធរបស់ឈ្មោះ អ៊ុន សាវុធ ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិឃុំខាងលើ។ បច្ចុប្បន្នឈ្មោះ អ៊ុន សាវុធ កំពុងស្ថិតនៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ក្រោមការសួរនាំពីមន្ត្រីព្រៃឈើ។
ដោយឡែក វត្ថុតាង ក៏ត្រូវបានបញ្ជួនទៅកាន់ស្នាក់ការរបស់អង្គការវាយអេត ដើម្បីរក្សាទុកបណ្តោះអាសន្នផងដែរ។ ទោះជាយ៉ាងណានៅម៉ោងប្រមាណជា២រសៀលថ្ងៃដដែលនេះ គេនៅមិនទាន់ទទូលព័ត៌មាន បន្ថែមណាមួយពីមន្ត្រីជំនាញនៅឡើយ ពាក់ព័ន្ធនឹងករណីមួយនេះ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ទាក់ទងនឹងករណីយស្រដៀងគ្នានេះដែរ មន្រ្តីយោធាគ៣ ចំនួន៣នាក់ រួមនិងមេគ៣ នៅស្រុកកោះញែក សង្ស័យមានការ ជាប់ពាក់ព័ន្ធ ករណី សម្លាប់សត្វខ្ទីង ក្នុងស្រុកកោះញែក កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ។ លោក យិន ចន្ទី មេបញ្ជាការយោធាព្រំដែនលេខ១០៣ និងធ្វើការកោះហៅមន្រ្តីពាក់ព័ន្ធ៣រូប ដើម្បីសួរនាំ រីឯមេគ៣ ឈ្មោះ ហ៊ឹម សុផាត អាចលោក សុំគោលការណ៍ថ្នាក់លើ ដកតំណែង គ្រាដែលមេគ៣រូបនេះ សំបូរដោយរឿងរ៉ាវច្រើន ។
លោកកែវ សុ ភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយ ឆ្លងព័ត៌មាននៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦នេះថា តាមការស្រាវជ្រាវរបស់លោកផ្ទាល់ និងមន្រ្តីរបស់លោកទាក់ទង ករណីនេះឈាន ទៅរកការ កំណត់មុខសញ្ញា អ្នកប្រព្រឹត្តរហូតមានពន្លឺ ៩០% ហើយព្រោះសាក្សីដែលបាន ឃើញហេតុការណ៍ក្នុងរឿងនេះ យ៉ាងពិតប្រាកដ ។ លោកបានប្រាប់ថា មន្រ្តីយោធាគ៣ ដែលជាប់សង្ស័យចំនួន៣នាក់ នោះទីមួយឈ្មោះ អ៊ុក សារុន ទីពីរ ឈ្មោះ ឯក សំពៅ ទីបី ឈ្មោះ សុខ មករា នៅមានប្រជាជនចំនួន២នាក់ទៀត ជាប់ពាក់ព័ន្ធ ទីមួយឈ្មោះ យ៉ើល ចេក ទីពីរ ឈ្មោះលាង ។
លោក កែវ សុភគ៌ នៅតែអះអាងជំហររបស់ខ្លួនថា លោកនិងបន្តការស៊ើបអង្កេតករណីនេះ រហូតចប់ចុង ចប់ដើម និងឈានទៅរកការឃាត់ខ្លួន ដើម្បីប្រគល់ជូនតុលាការ ចាត់ការតាមផ្លូវច្បាប់ ។ លោក ឃិន ម៉េងស្រេង មេយោធា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ លោកបានថ្លែងប្រាប់ថា ជុំវិញករណីសម្លាប់ សត្វខ្ទីងនៅស្រុកកោះញែកខាងលើនេះ បើសិនជាខាងជំនាញឬ អយ្យកាស្រាវជ្រាវឃើញថា មន្រ្តីយោធានោះ ជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់មែន គឺទុកឱ្យច្បាប់ចាត់ការតាមនិតិវិធីច្បាប់ ។
ស្របពេលនេះដែរលោក មូល ផាតប្រធានអង្គការ wwf ប្រចាំខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន កាលពីម្សិលម៉ិញថា លោកស្នើរឱ្យអាជ្ញាធរខេត្ត មន្រ្តីជំនាញពាក់ព័ន្ធរួមទាំងអង្គភាព កងកំលាំប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងតំបន់នេះ ជួយជំរុញ និងបង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ និងធ្វើការបង្រ្កាប ចំពោះការបរបាញ់សត្វព្រៃ គ្រប់ប្រភេទ ក៍ដូចជាការជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សានិងធ្វើការ អភិរក្សធនធានធម្មជាតិ ដូចជាសត្វព្រៃនិង ព្រៃឈើឱ្យបាននៅគង់វង្ស ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!