មេឃំុពាមក្រសោប ស្រុកមណ្ឌលសីមា ចងកបញ្ចប់ជីវិត សង្ស័យវិបត្តិក្នុងគ្រួសារ, ប្រពន្ធឈឺគ្មានលុយមើល កូនការហើយលែងគ្នា

 
 

(កោះកុង)៖ លោក យ៉ែម យាន មេឃំុពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្រេចចិត្តចងកធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៤ជាង ព្រឹកទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកញ្ចុះអង្គុយលេងមុខផ្ទះ ក្នុងភូមិបាងកាយាកឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កូនចៅ និងសាច់ញ្ញាតិបាននិយាយថា លោកមេឃុំ គាត់ជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋ ក្នុងឃំុណាស់ ហើយគាត់និយាយលេងជាមួយប្រជាពលរដ្ឋម្សិលមិញថា គាត់រាល់ថ្ងៃនេះ ពិបាកចិត្តខ្លាំងណាស់ ប្រពន្ធឈឺ គ្មានពេលជា កូនការហើយលែងលះគ្នា និងលុយមើលជម្ងឺប្រពន្ធអស់ គាត់ពិបាកណាស់ក្នុងគ្រួសារគាត់។

អ្នកភូមិបានឲ្យគាតខ្ចី១ឬ២លាន តែគាត់អត់មាត់អីទាំងអស់ លុះដល់ព្រឹកស្រាប់តែមានការភ្ញាក់ផ្អើលថាមេឃំុចងកសម្លាប់ខ្លួនតែម្តង។

អ្នកភូមិទៅជួយសង្គ្រោះជីវិតលោកមេឃុំ បាននិយាយថា ក្រោយឃើញលោកមេចងកនោះ ពួកគាត់បានយកកាំបិតកាត់ក្រមាចេញ ហើយជួយធ្វើចលនាបេះដូង ពីព្រោះពេលស្ទាបសាច់ទៅ នៅក្តៅនៅឡើយ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវត្តមានរបស់លោកចៅហ្វាយស្រុកមណ្ឌលសីមាចុះដល់កន្លែងកើតហេតុផងដែរ ដើម្បីប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នានជេះដែរ ដែលមានបុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយចងក នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី កាលពីថ្ងៃទី១១ ខែឧសភា បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម