គ្រួសារក្រីក្រ កូនប្រសារមានជំងឺ ម្តាយក្មេកចាស់ជរា ស្វែងរកសប្បុរជន
ខេត្តកំពង់ឆ្នាំង ៖ គ្រួសារមួយ ដែលមានតែម្តាយក្មេក ចាស់ជរា និងកូនប្រសារប្រុស កំពុងមានជំងឺបានលើកដៃសំពះ សុំក្តីមេត្តា ពីសប្បុរសជន ជិតឆ្ងាយ ព្រោះតែពួកគាត់ទាំង២នាក់ កំពុងជួបកង្វះខាតជាខ្លាំង ។ ដោយសារតែជីវភាព ពឹងផ្អែកលើកូនប្រសារប្រុស ធ្វើកម្មករសំណង់ តែពេលនេះបានធ្លាក់ខ្លួនមានជំងឺទៅហើយ ។ គ្រួសារនេះ រស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ក្នុងខ្ទមស្លឹក សង់លើដីរបស់គេ បងប្រុស កែវ យឿន អាយុ ៥៤ឆ្នាំ បានរាបរាប់ ថា កាលដើមឡើយ គ្រួសារគាត់មាន គ្នា៤នាក់ គឺ ប្រពន្ធ កូន ម្តាយក្មេក និងរូបគាត់ ។ កម្មអកុសល ប្រពន្ធគាត់ បានស្លាប់នៅឆ្នាំ ២០០១ ក្រោយមក កូនគាត់បានស្លាប់ នៅឆ្នាំ២០០៣ ។
ចាប់តាំងពីកូន និងប្រពន្ធគាត់បានស្លាប់ទៅ គាត់បានខំធ្វើការជាជាងសំណង់ ចិញ្ចឹមម្តាយក្មេក ឈ្មោះ ស៊ឹប ហឿង អាយុ៨៥ឆ្នាំ ដោយសង់កូនខ្ទម នៅក្បែរគ្នា លើដីរបស់គេ ដែលស្នាក់នៅមើលចាំដីឲ្យគេ ។ ក្រោយមកនៅអំឡុងឆ្នាំ២០១៣ គាត់បានធ្លាក់ខ្លួនឈឺ មួយថ្ងៃកាត់ មួយថ្ងៃកោរ គ្មានបានទៅធ្វើការជាងសំណង់ទេ ។
ដូចនេះជីវភាពកាន់តែដុនដាប ពេលខ្លះរកអង្កដាំបាយគ្មាន បានលោកមេភូមិ និងអ្នកជិតខាង ជួយផ្តល់អង្ករ និងម្ហូបអាហារ ចេះតែទ្រាំរស់ ពេលណាមានសុខភាពអាចទៅជួយកិច្ចការនៅសាលាបុណ្យក្នុងភូមិ បានប្រាក់បន្តិចបន្តួច គ្រាន់បានទិញអង្ករ ។ ដោយសារតែ ទុក្ខលំបាកកាន់តែខ្លាំងបែបនេះ រូបគាត់ និងម្តាយក្មេកសូមលើដៃសំពះ សុំក្តីមេត្តាពីសប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយឧបត្ថមរូបគាត់ ដែលកំពុងជួបការ លំបាក នេះផង ព្រោះពួកគាត់គ្មានរំពឹង សាច់ញាតិណា ក្រៅពីបងប្អូនជាសប្បុរសជនឡើយ ។
លោក តុប ឆាន មេភូមិទ្រាត្បូង បានបញ្ជាក់ថា គ្រួសារនេះពិតជាក្រីក្រខ្លាំងណាស់ បន្ទាប់បុរសឈ្មោះ កែវ យឿន ធ្លាក់ខ្លួនឈឺ គឺដាច់បាយតែម្តង ។សព្វថ្ងៃបាន រូបគាត់ជាមេភូមិ ដើររៃអង្គាសអង្ករ ខ្លះឲ្យជាប្រាក់ យកមកឧបត្ថមគ្រួសារនេះ បាន ម្តង ពីរដែរ ក្នុងនាមលោកជាអាជ្ញធរ ភូមិសូមអំពាវនាវ ដល់សប្បុរសជន សូមមេត្តាជួយគ្រួសារខាងលើនេះផង គឺពិតជាក្រីក្រប្រាកដមែន ។
ក្នុងថ្ងៃនោះផងដែរ ដោយសារតែ មើលឃើញភាពលំបាកគ្រួសារនេះខ្លាំងពេក ភ្នាក់ងារយើងបាន ជួយឧបត្ថម ប្រាក់ចំនួន៤ម៉ឺនរៀល ផងដែរ និងសង្ឃឹមថា សប្បុរជន គ្រប់ទីជិតឆ្ងាយ នឹងមានក្តីមេត្តា ដល់គ្រួសារខាងលើនេះ យកបុណ្យផងចុះ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!