បញ្ឈប់កម្មករម្តងហើយម្តងទៀត ចាក់បទខ្លងខែកផ្អើលក្រុង
ខេត្តសៀមរាប ៖ បុគ្គលិកបម្រើការងារនៅសណ្ឋាគារ វិចតូរីយ៉ាអង្គររីសតប្រមាណជាង៥០នាក់បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ ដោយតវ៉ាចាក់មីក្រូបំពងសម្លេងបទពិណពាធ ឬបទខ្លងខែកដើម្បីឲ្យថៅកែចេញមកដោះស្រាយ តែពុំមានលទ្ធផលនោះទេ ។
ហេតុការណ៍តវ៉ានេះគឺគិតមកដល់ត្រឹមល្ងាចថ្ងៃទី៧មិថុនាមានរយៈពេល ៤ថ្ងៃមកហើយ ដែលការតវ៉ារបស់ក្រុមបុគ្គលិក នៃសណ្ឋាគារខាងលើដែលមាន ទីតាំងនៅខាងក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ក្រុមសមត្ថកិច្ចដែលនៅការពារ ក៏ដូចជាការតាមដានឃ្លាំមើលសកម្មភាពការធ្វើកូដកម្មរបស់បុគ្គលិកនោះ ជាច្រើនថ្ងៃរហូតឈានដល់ ចាក់មីក្រូបំពងសម្លេងបទហែរខ្មោចនៅមុខសណ្ឋាគារមួយនេះ បាននិយាយថា កូដកម្មនេះវាក្លាយទៅជាដំបៅមហារីកដែលគ្មានថ្នាំព្យាបាលទៅហើយ ។ នៅក្រោមហេតុផលនេះ គឺដោយសាតែទ្វេរភាគី មិនព្រមងាកមករកតុចរចា ហើយព្យាយាមបន្តធ្វើកូដកម្ម ដដែលជាដដែលៗ ច្រើនលើកច្រើនសារមកហើយ ។
ជាក់ស្តែងតាំងពីព្រឹករហូតល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ទោះបីក្រុមអ្នកតវ៉ាចាក់មីក្រូបទហែរខ្មោចលាន់ឮរំពង យ៉ាងណាក៏ដោយ គេមិនឃើញមានអាជ្ញាធរថ្នាក់ណាចុះមកអន្តរាគមន៍ ឬហាមឃាត់អំពីទង្វើនោះឡើយ ផ្ទុយទៅវិញមានតែសមត្ថកិច្ចដែលមានឯកសណ្ឋានស៊ីវិលតាមឃ្លាំមើលតែប៉ុណ្ណោះ ។
សូមរំលឹកថា ថៅកែសណ្ឋាគារវិចតូរីយ៉ាអង្គររីសត និងស្ប៉ា គឺជាជនជាតិបារាំង ។
ចំណែកលោក ម៉ម រិទ្ធី ប្រធានសហពន្ធ័សហជីព វិស័យទេសចរណ៍សេវាកម្មកម្ពុជា បានឲ្យដឹងថា មូលហេតុដែលបុគ្គលិកក្នុងសណ្ឋាគារ ធ្វើកូដកម្មអត់ឈប់នេះគឺដោយសារថៅកែបានបញ្ឈប់ពួកគេ ពីការងារបន្ថែមចំនួន៦០នាក់ទៀត បន្ទាប់ពីបានបញ្ឈប់១៧នាក់ពីមុនរួចមកហើយ ។ អ្វីដែលពួកគេតវ៉ានេះគឺសុំឲ្យថៅកែទទួលយកពួកគេចំនួន៦០នាក់ ឲ្យចូលបម្រើការងារក្នុងសណ្ឋាគារវិញព្រម ទាំងបើកប្រាក់ខែចាប់តាំងពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការ ។ លោកបន្តថា រឿងរ៉ាវដែលបានកើតឡើងក្នុងសណ្ឋាគារខាងលើ គឺតាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះ កាលនោះថៅកែបានបញ្ឍប់បុគ្គលិកចំនួន១៧នាក់ ហើយអ្នកទាំងនោះត្រូវតុលាការចេញសាលក្រមរក្សាការពារបញ្ឈប់ការធ្វើសកម្មភាពអ្វីទាំងអស់ ។ តែមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ថៅកែបានបញ្ឈប់បុគ្គលិកចំនួន៦០នាក់បន្ថែមទៀត ដែលជាហេតុនាំឲ្យពួកគាត់ប្រមូលគ្នាធ្វើកូដកម្មបែបនេះ ។
លោកម៉ម រិទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍នេះ អាជ្ញាធរក្រុង-ខេត្តបានកោះហៅទ្វេរភាគី នោះមកដោះស្រាយគ្នាជាច្រើនលើកច្រើនសារមកហើយផងដែរ ប៉ុន្តែក្នុងជំនួបនោះមិនមានភាគីណា យល់ព្រមដើម្បីបញ្ចប់បញ្ហានោះទេ គឺសុទ្ធតែអះអាងយកត្រូវរៀងៗខ្លួន ។ លោកបន្តថា សម្រាប់កូដកម្មមួយនេះអាចឈានដល់ដាក់ញ្ញតិទៅសម្តេចតេជោ ហ៊ុន សែន ក្នុងពេលខាងមុខនេះ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!