គួរឲ្យអាសូរ! មេធាវីក្នុងប្រទេសចិន ត្រូវបានចាប់ហែក អស់សំលៀកបំពាក់ នៅក្នុងតុលាការ

 
 

ចិន៖ មេធាវីជនជាតិចិនជាច្រើនរូប ត្រូវបានទទួលការយាយី ឃុំឃាំង និងជាប់គុកក៏មាន ក៏ដូចជារូបភាពមេធាវីម្នាក់ ដែលសំលៀកបំពាក់របស់គាត់ ត្រូវបានចាប់ហែកដោយប៉ូលីស បានបង្កការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងប្រទេសចិន នាពេលនេះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Wu Liangshu បានឈរនៅពីមុខតុលាការកំពូលក្នុងតំបន់ Qingxiu ដែលស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យឺន គឺសំលៀកបំពាក់បានដាច់រយះធ្លាក់ ដែលអាចមើលធ្លុះដល់ខោក្នុងរបស់គាត់។ នៅក្នុងនោះ គាត់ និងមេធាវីផ្សេងទៀត បានថ្លែងប្រាប់តុលាការថា គាត់ត្រូវបានយាយីដោយ បុគ្គលិកប៉ូលីស៣នាក់ នៅក្នុងបន្ទប់តុលាការពីមុខចៅក្រម២រូប ដែលបានបដិសេធពាក្យបណ្ដឹងរបស់គាត់។ នៅក្នុងនោះ គាត់ក៏ត្រូវបានគេផ្ដល់ជូន សំលៀកបំពាក់ថ្មីមួយឈុត ប៉ុន្ដែរូបគាត់បែរជាបដិសេធ។ 

ក្រោយពីមានហេតុការណ៍នេះ គាត់ក៏បានដើរចេញមកទ្វារខាងមុខតុលាការ ជាមួយនឹង ឥវ៉ាន់ដ៏រញ៉េរញ៉ៃរបស់គាត់ និងប៊ិចនៅជាប់ នៅក្នុងហោប៉ៅគាត់នៅឡើយ ហើយនឹងត្រូវបានគេថតរូប។ 

យ៉ាងណាមិញ ប្រសិនជាគាត់មានបំណងចង់ទាក់ទាញ ការចាប់អារម្មណ៍ពី អ្វីដែលកើតឡើងមកលើរូបគាត់ និងពីអ្វីដែលមេធាវីក្នុងស្រុកចិន តែងតែប្រឈមមុខរាល់ថ្ងៃ នេះអាចនិយាយថា គាត់ធ្វើបានសម្រេចហើយ ដោយសារតែរូបភាពរបស់គាត់ ត្រូវបានចែកចាយ និងក្លាយជាប្រធានបទដែលកំពុងតែវែកញែកផងដែរ។

ទន្ទឹមនឹងនេះ លោក Wu Liangshu បានប្រាប់ BBC ថា ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ខ្ញុំបានលឺរឿងចម្លែកៗជាច្រើន និងរឿងហិង្សា ដែលបានកើតឡើងលើមេធាវីក្នុងប្រទេសនេះ ប៉ុន្ដែខ្ញុំមិនដែលគិតថា វានឹងកើតឡើងមកលើរូបខ្ញុំនោះទេ

ទោះជាយ៉ាងណា នេះបើតាមសម្ដីប៉ូលីស បាននិយាយឲ្យដឹងថា លោកមេធាវីខាងលើ បានបដិសេធមិនព្រមប្រគល់ទូរស័ព្ទ នៅពេលដែលពួកគេសុំយកវា មូលហេតុដោយសារតែលោកមេធាវីរូបនេះ បានធ្វើរឿងខុសនឹងច្បាប់នៅក្នុងតុលាការ ដោយធ្វើការថតសម្លេងទុក។

នេះបើតាមការសើុបអង្កេតជំហានដំបូង ទៅលើប៉ូលីសរបស់តុលាការនេះ បានឲ្យដឹងថា ពួកគេមិនបានវាយនោះទេ ប៉ុន្ដែពួកគេបានសម្របទៅតាមគោលការណ៍របស់ពួកគេ ដើម្បីអាចបង្ខំឲ្យមេធាវីនេះ យកទូរស័ព្ទចេញមក។ 

យ៉ាងណាមិញ មានមេធាវីចិនរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថា ចុះហត្ថលេខា លើលិខិតថ្កោលទោសក្នុងអំពើវាយប្រហារនេះ និងសុំឲ្យមានការបញ្ចេញវីដេអូ CCTV នៅខាងក្នុងតុលាការ ជាសាធារណៈដើម្បីបង្ហាញពីហេតុការណ៍ពិតប្រាកដ ដែលបានកើតឡើង។ នេះបើតាមប្រធានសមាគមន៍មេធាវីចិន បានថ្លែងឲ្យដឹងថា ករណីរបស់លោក Wu Liangshu គឺជារឿងដ៏ឈឺចាប់បំផុត។

ស្របពេលនេះ នៅក្នុងបណ្ដាញសង្គមចិនដូចជា Weibo ជាដើម ហាក់ដូចជា ត្រូវបានគេបិទបាំង ខណៈដែលរឿងមួយនេះ ត្រូវបានអ្នកនៅក្នុងបណ្ដាញនេះនិយាយយ៉ាងច្រើន។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

រូបភាព លោកមេធាវី Wu Liangshu ពេលឈរនៅខាងក្រៅតុលាការ បន្ទាប់ពីសំលៀកបំពាក់ ត្រូវបានហែកដោយប៉ូលីស

រូបភាពទូរស័ព្ទ ដែលរងការខូចខាតក្នុងហេតុការណ៍នេះ

ប្រភព ៖ BBC

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម