រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកលេង Facebok រំពឹងថា អាចនឹងលើកពាន សម្រាប់កម្មវិធី The voice Cambodia Season 2
ភ្នំពេញៈ បេក្ខជនក្នុងកម្មវិធី «The voice Cambodia រដូវកាលទី២» កញ្ញា រ៉េត ស៊ូហ្សាណា បានក្លាយទៅជាបេក្ខជនម្នាក់ ដែលលេចធ្លោខ្លាំងជាងគេ ក្នុងចំណោមបេក្ខជនផ្សេងទៀត ដែលជាដើមហេតុធ្វើឲ្យ ទស្សនិកជននិងអ្នកលេង Facebok មួយចំនួនរំពឹងថា អាចនឹងលើកពាន នៅក្នុងកម្មវិធី «The voice Cambodia រដូវកាលទី២» សម្រាប់រដូវកាលនេះ ថែមទៀតផង។
បើតាម Page Facebok ដែលមានឈ្មោះថា Troll The Voice Cambodia បានសរសេរបង្ហោះ ជាសាធារណៈ ថា « Page Facebok មានអ្នកចុច Like ជាង១១ម៉ឺននាក់ត្រ បើខ្លាំងរក Page បេក្ខជនដែល Like ច្រើនជាងនាងអោយបានសិនទៅ១១ម៉ឺន Like ជាង លើសគេដាច់ ។ នេះមូលហេតុដែល ហ្សាណា សមនឹងកាន់ពាន The voice Cambodia Season 2 ព្រោះ Page របស់នាងចំនួនការ Like ដាច់គេក្នុងចំនោមបេក្ខជន The voice ទាំងអស់»។ នៅក្នុង Page Facebok ដដែលបានសរសេរទៀតថា « បទ «Power of love» បទចម្រៀងរបស់នាង មានអ្នកមើលដល់ទៅជាង៣លានដង គ្រប់រូបថតនៅក្នុងការប្រកួតThe voice ការ Like របស់នាងដាច់គេមិន ក្រោម2 ម៉ឺន Like ដែលបេក្ខជនដទៃមិនអាចធ្វើបាន នាងក្មេងជាងគេទើបតែ ១៦ឆ្នាំហើយស្អាតជាងគេ នាងល្បីជាងបេក្ខជនដទៃ រាប់សឹបដង ព្រោះកម្មវិធី The voice បើគ្មាននាង ប្រហែលគ្មានអ្នកមើលឡើយ ។
កុំពូកែទើសគាត់ពេក ព្រោះមានតែគាត់ម្នាក់គត់ដែលដាច់គេ យល់ព្រមទៅថាពានឆ្នាំនេះ មានតែគាត់ទេ ដែលសមជាងគេ យល់នៅពួកអ្នកទើស ?? »៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកថា កញ្ញា រ៉េត ហ៊្សូសាណា បានបង្ហើរសំនៀងជាភាសាខ្មែរលើកដំបូងក្នុងបទ «ទីនេះមានមនុស្សខូចចិត្ត» ដ៏អន្លង់អន្លោច នៅវគ្គ Live Show សប្តាហ៍ទី៤ របស់កម្មវិធី The Voice Cambodia រដូវកាលទី២ នាយប់ថ្ងៃអាទិត្យមុននេះ ដែលជាមូលហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាង អស់មន្ទិលសង្ស័យ ក៏ដូចជាបញ្ចប់ការរិះគន់កន្លងមក។
រ៉េត ហ៊្សូសាណា ជាយុវតីដែលមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងចម្រៀងបរទេស ហើយចាប់ផ្តើមល្បីតាមរយៈកម្មវិធី The Voice Cambodia រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស។ កន្លងមកនាងធ្លាប់ត្រូវបានរងការរិះគន់ពីអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដោយសារតែនាង ច្រៀងបទបរទេសជាបន្តបន្ទាប់មក ហើយមិនបានបកស្រាយចម្រៀងជាភាសាខ្មែរ ខណៈដែលមនុស្សមួយចំនួនបានចាប់អារម្មណ៍ លើសំឡេងស្រួយខ្សាវៗរបស់នាង។
នៅថ្ងៃអាទិត្យនេះ សាណា បានច្រៀងបទ «ទីនេះមានមនុស្សខូចចិត្ត» ដែលជាបទល្បីមួយកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ហើយអ្វីដែលនាង បកស្រាយនោះ មិនបានធ្វើឱ្យទស្សនកិច្ច ក៏ដូចជាអ្នកគាំទ្រខកចិត្តនោះទេ ដោយមានទឹកដមសំនៀង មិនចាញ់បទបរទេស ដែលនាងបានច្រៀងកន្លងមក។
លោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីមួយ នៅផលិតកម្មហង្សមាស ដែលជាគ្រូបង្វឹកម្នាក់ ក្នុងកម្មវិធី The Voice Cambodia បាននិយាយថា ការទន្ទឹងរង់ចាំរបស់របស់ទស្សនជន ក៏ដូចជាអ្នកគាំទ្ររបស់ រ៉េត ហ៊្សូសាណា បានមកដល់ហើយ ព្រោះលើកនេះ សាណា ច្រៀងបទខ្មែរហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!