ចាន់ វឌ្ឍនាកា រំភើបស្ទើរមិនហ៊ានមើល ប្រាក់ មុន្នីឧត្តម ទាត់បាល់ប៉េណាល់ទី (Video Inside)
(ភ្នំពេញ)៖ កីឡាករឆ្នើមនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា មិនបានមើលការទាត់បាល់ពិន័យ ១១ម៉ែត្រ របស់មិត្តរួមក្រុម ប្រាក់ មុន្នីឧត្តម ឡើយនៅនាទីទី៥៩ នៅក្រោយពេលកីឡាករវ័យក្មេងមកពីខេត្តកំពតរូបនេះបានភ្លាត់ ស្នៀតទាត់មិនចូលម្តងមកហើយ កាលពីនៅនាទីទី៥៥ ក្នុងទឹកដីឆាយនីសតៃប៉ិ ជើងទី១។
តែយ៉ាងណាមិញ ចាន់ វឌ្ឍនាកា ក៏បានចូលរួមអបអរសាទរជាមួយមិត្តរួមក្រុមវិញ នៅពេលបានលឺសំឡេងហ៊ោរ កញ្ជ្រៀវ នៅក្រោយពេល ប្រាក់ មុន្នីឧត្តម ធ្វើបានសម្រេច ដោយទទួលលទ្ធផលឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ ២-០ ឡើងជុំទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019។
សូមទស្សនាវីដេអូពីសកម្មភាពភ័យអររបស់ ចាន់ វឌ្ឍនាកា ខាងក្រោម៖
ប្រភព ៖ khmertalking
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ឋក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា ក៏សុំទោសក្រោយស៊ុត បាល់ពិន័យ ១១ម៉ែត្រ អត់ចូល ក្នុងកីឡដ្ឋាន Kaohsiung កាលពីថ្ងៃទី០២ មិថុនា ២០១៦។
លោក ចាន់ វឌ្ឍនាកា ដែលទទួលបានការលើកសរសើរនិងគាំទ្រច្រើនពីអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ និងប្រជាពលរដ្ឋនោះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយបញ្ជាក់ថា«ខ្ញុំពិតជាសុំទោសដែលថ្ងៃនេះខ្ញុំធ្វើអោយបាត់បង់ឱកាសដល់ល្អមួយនេះ ខ្ញុំពិតជាសោកស្ដាយ» ។
ការសុំទោសរបស់កីឡាករខ្សែប្រយុទ្ឋក្រុមបឹងកេតអង្គរនាពេលនេះ បានធ្វើឡើងបន្ទាប់ពីរូបគេ(ចាន់ វឌ្ឍានាកា)បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល នៅក្នុងការប្រកួតវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 ជើងទី១ ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិ ក្នុងកីឡដ្ឋាន Kaohsiung កាលពីល្ងាចថ្ងៃទី០២ មិថុនា ២០១៦ ។
ក្រុមអ្នកតាមដានវិស័យបាល់ទាត់កម្ពុជាបានលើកឡើងថា លទ្ឋផល២-២ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិកាលពីថ្ងៃម្សិលមិញនេះ នឹងអាចឲ្យកម្ពុជាមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្តនៅពេលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី០៧ មិថុនា ២០១៦ សបា្តហ៍ក្រោយនេះ ។
យ៉ាងណាក៍ដោយ អ្នកនិយមបាល់ទាត់បានលើកឡើងដែរថា លទ្ឋផលក្រុមណាឡើងទៅវគ្គបន្តនោះ ទាល់តែចប់ការប្រកួត៩០នាទីទើបដឹងក្រុមណាទៅក្រុមណាហាលអាវ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!