Neymar ចំនាយលុយ $១០,០០០ ជួលសេតវិមាន សម្រាប់ស្នាក់នៅតែមួយយប់
អាមេរិក៖ តារាបាល់ទាត់វ័យក្មេងរបស់ប្រេស៊ីល Neymar ដែលសព្វថ្ងៃលេងឲ្យក្លិប Barcelona កំពុងតែសោយសុខ ក្នុងអំឡុងពេលឈប់សម្រាកលំហែកាយរបស់ខ្លូននៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះ រូបគេត្រូវបានទទួលការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានជាច្រើន ដូចជារូបគាត់ដើរលេងជាមួយតារាចម្រៀង Justin Bieber ហើយបានបង្ហោះវីដេអូបង្ហាញពីបច្ចេកទេស នៃការលេងបាល់រៀងៗខ្លួន។ បន្ថែមពីនេះទៀត Neymar ក៏បានទៅមើលការប្រកួតបាល់បោះ NBA វគ្គផ្តាច់ព្រ័តផងដែរ ដោយបានថតរូបជាមួយ Stephen Curry ដែលជាកីឡាករបាល់បោះល្អជាងគេក្នុងរដូវកាលនេះ ដែលទាំងអស់នេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មិនថែមតែប៉ុណ្ណោះ ខណៈពេលដែលគាត់កំពុងឈប់សម្រាកលំហែកាយ ថ្មីៗនេះ Neymar ក៏បានស្នាក់នៅក្នុងសេតវិមានមួយ នៅក្នុងទីក្រុង Los Angeles ដោយបានជួលក្នុងតម្លៃ ១០,០០០ដុល្លារ ហើយស្នាក់នៅតែមួយយប់ប៉ុណ្ណោះ។
សេតវិមានដ៏ស្រស់ស្អាតដែលមានឈ្មោះថា Beverly Hills មួយនេះ មានក្រឡាផ្ទៃសរុប ២២,០០០មែត្រការ៉េ ដែលមានបន្ទប់គេង៧ និងបន្ទប់ទឹកទាំងអស់១៥។ ក្នុងសេតវិមាន ដ៏ល្អប្រណីតនេះដែរ កសាងឡើងតាំងពីឆ្នាំ២០០០ នៅលើទំហំផ្ទៃដី ៥.២ ហិចតា។ សេតវិមានមួយនេះ មានដូចជាអាងហែលទឹក អាងមុជទឹក ទីលានវាយតេន្នីស កន្លែងហាត់ប្រាណ សូណា និងរួមទាំងមានបន្ទប់សំរាប់មើលខ្សែភាពយន្តផងដែរ។
សូមបញ្ជាក់ថា ១០,០០០ ដុល្លារ នេះសម្រាប់ជួលស្នាក់នៅរយៈពេលមួយយប់ប៉ុណ្ណោះ ចំនែកឯសេវាកម្មផ្សេងៗដូចជា អ្នកសម្របសម្រួល មេចុងភៅ អ្នកបើកបរ ឬអ្នកបំរើ ត្រូវបង់បន្ថែមពីលើទៀត។
គួររំលឹកផងដែរថា Neymar មិនមែនមកលំហែកាយ ដោយមិនជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួត Copa America នោះទេ តែគាត់ត្រូវបានគ្រូបង្វឹកទុកជើង ដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តការណ៍ Olympic រដូវក្តៅខាងមុខនេះ ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល៕
ខាងក្រោមនេះជាកម្រងរូបភាព នៃសេតវិមានដែល Neymar បានជួលក្នុងតម្លៃ ១០,០០០ ដុល្លាសម្រាប់ស្នាក់នៅមួយយប់ ៖
ប្រភព ៖ Brobible
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!